សាលាលត់ដំបំណិនគរុកោសល្យ
- សេចក្ដីលម្អិត
- ជំពូក៖ មជ្ឈមណ្ឌល
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 2887
សាលាលត់ដំបំណិនគរុកោសល្យ៖ ជាគ្រឹះស្ថានបណ្តុះបណ្តាលច្រើនកំរិត ពីអប់រំមតេយ្យ បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ។ ជាប្រព័ន្ធបណ្តុះបណ្តាលគ្រប់លក្ខខ័ណ្ឌ លើកកំពស់ចំណេះវិជ្ជា សិលធម៌ សារព្វាង្គកាយ សុជីវធម៌ អោយសិស្សានុសិស្ស។
បេសកកម្ម៖
រៀបចំកម្មវិធីបង្ហាត់បង្រៀន សិក្សារៀនសូត្រ ថែទាំកុមារនិងសកម្មភាពអប់រំឯទៀត។
រៀបចំបណ្តាសកម្មភាព៖លត់ដំបំណិនគរុកោសល្យ បំពេញកម្មសិក្សាគរុកោសល្យ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើនវិធីសាស្ត្របង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្រ្តអប់រំ។
សហការជាមួយគ្រួសារសិស្សានុសិស្ស សម្ពន័្ធសាមាគម ឯកជន ក្នុងសកម្មភាពបណ្តុះបណ្តាល។
សកម្មភាពសិក្សារៀនសូត្រ៖
បច្ចុប្បន្ន សាលាបង្កើតបានក្លឹប៤៖ អក្សរសាស្រ្ត ភាសាបរទេស គណិតវិទ្យា រូបសាស្រ្ត ជីវសាស្រ្ត គីមីសាស្រ្ត។ បណ្តាក្លឹបនេះបង្កើតឡើង ដើម្បីបង្កលក្ខណៈ អោយសិស្សានុសិស្ស បានសំណេះសំណាល លត់ដំរាងកាយ បង្កើនសមត្ថភាព ទេពកោសល្យនៅគ្រប់វិស័យ។
សាលាតែងរៀបចំអង្គប្រជុំ សម្រាប់គ្រូបង្រៀន បើកសម័យប្រឡង ច្នៃប្រឌិតក្នុងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសំរាប់សិស្សានុសិស្ស។
ពលានុភាព ៖
សិស្សានុសិស្សបានបណ្តុះបណ្តាលតាមទំរង់អប់រំទាន់សម័យ បន្តបន្ទាប់ មានគោលដៅច្បាស់លាស់ ដោយមានប្រពន័្ធបន្ទប់កុំព្យូទ័រ បន្ទប់ពិសោធ បណ្ណាល័យ ។
ភោជ្ជនីយកដ្ឋាន ផ្ទះសំណាក់ធំទូលាយ ល្អស្អាត សម្រាប់កម្រិតមតេយ្យ និងបឋមសិក្សា។
តែងព្យាយាមកែលម្អអត្ថបទបង្ហាត់បង្រៀន ដើម្បីផ្តល់ចំណេះដឹងថ្មីអោយសិស្សានុសិស្ស។
សិស្សានុសិស្សបានសិក្សាជាមួយគ្រូបង្រៀនមានថ្វៃដៃខ្ពស់ សិក្សាភាសាអង់ គ្លេសអំពីនិស្សិតបំពេញកម្មសិក្សាក្នុងនិងក្រៅប្រទេស។