ឱកាសចូលរួមកម្មវិធី Intership នៅជប៉ុនសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 28 កុម្ភៈ 2018
- ចុចដង៖ 525
ដើមខែកុម្ភៈ ឆ្នាំ២០១៨ លោក ត្រឹន វ៉ាន់ ត្រុង សាកលវិទ្យាធិការរងបានទទួល លោក Urakawa Osamu ដំណាងអោយកម្មវិធី Intership នៅប្រទេសជប៉ុនមកបំពេញកិច្ចការនៅសាកលវិទ្យាល័យត្រាវិញ។
ស្ថិតនៅក្នុងពេលនោះ លោក Urakawa Osamu បានអោយដឹងថា៖ និស្សិតផ្នែកសំណង់ អេឡិចត្រូនិច កសិកម្មនិងគ្រប់គ្រងភោជនីយដ្ឋាននិងសណ្ឋាគារ។ល។ ក៏អាចចូលរួមកម្មវិធីធ្វើកម្មសិក្សានៅប្រទេសជប៉ុន។
លោកបន្ថែមទៀតថា៖ "នេះជាកម្មវិធីជ្រើសរើសសិក្ខាកាមធ្វើការនៅប្រទេសជប៉ុន ពី៦ខែដល់១ឆ្នាំ។ និស្សិតនឹងបានជំនួយថ្លៃសិក្សាទាំងស្រុង បានធានារ៉ាប់រងនិងមានឱកាសបានជ្រើសរើសជាបុគ្គលិកពេញសិទ្ធនៅបណ្តាសហគ្រាសនៃប្រទេសជប៉ុន"។
ដើម្បីចូលរួមក្នុងកម្មវិធីនេះ បេក្ខជនត្រូវចេះភាសាជប៉ុន និងឆ្លើយតបនូវលក្ខខណ្ឌមួយចំនួនរបស់កម្មវិធី។ ស្ថិតក្នុងពេលនេះ សាកលវិទ្យាល័យក៏បានដោះដូរជាមួយនឹងអ្នកដំណាងក្រុមហ៊ុនភាគហ៊ុនធនធានមនុស្ស ហ្វាង ហា ពីបញ្ហាការបង្រៀនភាសាជប៉ុននៅសាកលវិទ្យាល័យ ក៏ដូចជាការរៀបចំជំរើស សំភាសន៍និស្សិត ដើម្បីបានចូលរួមក្នុងកម្មវិធីនោះ។
លោក វ៉ូ ថាញ់ ហាយ នាយកនៃក្រុមហ៊ុនភាគហ៊ុនធនធានមនុស្ស ហ្វាង ហា បានអោយដឹងថា៖ “ក្នុងរយៈពេលខាងមុខនេះ នឹងមានអ្នកឯកទេសមកបង្រៀនភាសាជប៉ុនសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ។ ដើម្បីរៀបចំនូវចំណេះវិជ្ជាអំពីវិស័យទំនាក់ទំនង ដើម្បីធ្វើជាស្ពានសម្រាប់ពួកគេចូលរួមក្នុងកម្មវិធី Intership។ ខ្ញុំមានរំពឹងថា កម្មវិធីនឹងបានដំណើរការនៅសាកលវិទ្យាល័យត្រាវិញក្នុងពេលឆាប់ៗនេះ ដើម្បីជ្រើសរើសបុគ្គលិកវ័យក្មេងនិងមានសមត្ថភាពធ្វើការនៅប្រទេសជប៉ុន"។
ថ្លែងនៅកិច្ចជំនួប លោក ត្រឹន វ៉ាន់ ត្រុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ មានប្រសាសន៍ថា៖ នេះជាឱកាសសម្រាប់និស្សិតសាកលវិទ្យាល័យសិក្សានិងធ្វើការ ជាឱកាសអនុវត្តចំណេះដែលបានសិក្សាក្នុងថ្នាក់ចូលក្នុងភាពជាក់ស្តែង សមស្របជាមួយមុខជំនាញសិក្សា ក៏ជាឱកាសដើម្បីនិស្សិតបញ្ចេញនូវសមត្ថភាពនិងគំនិតច្នៃប្រឌិត។
លោក ថ្វៀន យ្វី ដំណាងនៃមជ្ឈមណ្ឌលបម្រើការងារនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ សាកលវិទ្យាល័យនឹងសហការជាមួយក្រុមហ៊ុន នឹងជូនពត៌មានពីកម្មវិធី Intership ពីកម្មវិធីជំរើសបុគ្គលិកដល់និស្សិតបានដឹងពីកម្មវិធីនេះ។ ដើម្បីពួកគេមានការជ្រើសរើសដ៏ល្អបំផុតសម្រាប់អនាគត និងមានពេលវាលារៀបចំការសំភាសន៍ចំពោះបណ្តាសហគ្រាស។
ដាវី