សម័យប្រឡងលត់ដំបំណិនវោហារសាស្ត្រសម្រាប់និស្សិតឆ្នាំ២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 មីនា 2018
- ចុចដង៖ 721
សម័យប្រឡងលត់ដំបំណិនវោហារសាស្ត្រសម្រាប់និស្សិតឆ្នាំ២០១៨ បានប្រព្រឹត្តឡើងក្នុងបរិយាកាសរីករាយ ដោយមានវគ្គប្រកួតប្រជែងយ៉ាងជក់ចិត្ត របស់បេក្ខសិស្សទាំង១៨ នាក់ដែលជានិស្សិតមកពីបណ្តាអង្គភាពចំណុះសាកលវិទ្យាល័យត្រាវិញ។ សម័យប្រឡងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែមីនា ដោយមានប្រធានបទគឺ «សិស្សនិងនិស្សិតក្នុងចរន្តបច្ចេកវិទ្យា ៤.0»។
សម័យប្រឡងនេះ ជាលើកទី ៣ ហើយដែលមជ្ឈមណ្ឌលជំនួយការសិក្សានិងបង្រៀន រៀបចំឡើងក្រោមការឧបត្ថម្ភពីលោកបណ្ឌិត ទ្រឿង ទ្រី វូ ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ។ សម័យប្រឡងនេះគឺក្នុងក្របខ័ណ្ឌថ្នាក់សាកលវិទ្យាល័យ បាននាំមកនូវឱកាសដល់និស្សិតមានទីលានក្រកួតប្រជែងទេពកោសល្យវោហារសាស្ត្រ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯង រឹងមាំថ្លែងសុន្ទរកថាចំពោះមហាជន។
បេក្ខជនទាំង ១៨ នាក់បន្តបន្ទាប់ឡើងបង្ហាញនូវទេពកោសល្យវោហារសាស្ត្រដែលបានកម្មង់ប្រធានបទជាខាងដើម។ បេក្ខជនមួយរូបៗ មានពេលវេលា ៧ ទៅ ១០ នាទី។ រួចសម្រាំងយកបេក្ខជនតែ ៩ នាក់បន្តឈានចូលវគ្គបន្ត។
នៅវគ្គផ្តាច់ព្រ័ត្ររួមមានបេក្ខជន ៩ នាក់ ត្រូវឆ្លងកាត់ពីរវគ្គគឺ៖ បង្ហាញតែឯកឯង និងជាក្រុម។ បេក្ខជនម្នាក់ៗ ត្រូវចាប់ប្រធានបទដោយគណៈកម្មការដាក់ចេញ។ បេក្ខជនត្រូវត្រៀមសំនួរ ៧ នាទី និងថ្លែងសុន្ទរកថា ៥ នាទី។ ចំពោះការងារក្រុមវិញ គឺបេក្ខជនមួយរូបៗបន្តចាប់ឆ្នោតចែកជា៣ក្រុមតូច និងជ្រើសយកប្រធានបទមួយដោយចៃដន្យមានទំនាក់ទំនងដល់ចរន្តបច្ចេកវិទ្យា ៤.០ ហើយក្រុមនីមួយៗត្រូវឡើងធ្វើបទបង្ហាញក្នុងពេល ១០ នាទី និង ៥ នាទីទៀតសម្រាប់សួរដេញដោល។
ទីបំផុតបេក្ខជន ថាច់ មី ជានិស្សិតមកពីមហាវិទ្យាល័យភាសាបរទេស ទទួលបានជ័យលាភីលេខមួយ និងមានចំនួនទឺកប្រាក់ ២,៥ លានដុង។
ហ្វិញ សាង