មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូមានសកម្មភាពផ្សារភ្ជាប់បណ្តាវិទ្យាល័យជនជាតិអន្តេវាសិកនៅក្នុងនិងក្រៅខេត្ត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 02 មេសា 2018
- ចុចដង៖ 501
មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូបានឱ្យដឹងថា៖ ក្នុងរយៈពេលបីខែកន្លង យើងខ្ញុំបានរៀបចំនូវសកម្មភាពជាច្រើនដូចមានកម្មវិធីដោះដូរសិល្បៈ កីឡា ចុះកិច្ចព្រមព្រៀងលក្ខណៈមិត្តភាពជាមួយវិទ្យាល័យជនជាតិអន្តេវាសិកទាំង ១២ នៅក្នុងនិងក្រៅខេត្ត។
ផ្សារភ្ជាប់ទៅនឹងកម្មវិធីខាងលើ យើងខ្ញុំនូវមានកម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សិស្សានុសិស្ស ក្នុងគោលបំណងប្រឹក្សានិងឧទ្ទេសនាមមុខជំនាញដល់សិស្សានុសិស្សទាំងឡាយនៅវិទ្យាល័យនានាដូចជានៅខេត្តត្រាវិញ កាម៉ាវ ហូវយ៉ាង សុកត្រាំង វិញឡុង អានយ៉ាង គៀងយ៉ាង តីណិញ ប៊ីញភឿក។ល។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូបានចុះកិច្ចព្រមព្រៀងជាលក្ខណៈមិត្តភាពជាមួយវិទ្យាល័យនានានោះផងដែរ ដើម្បីរឹតចំណងថែមទៀតនូវអន្តរទំនាក់ទំនងក្នុងកិច្ចការសិក្សាស្រាវជ្រាវ បំប៉នជំនាញវិជ្ជាជីវៈ សិក្សាបទពិសោធនិងជាពិសេសគឺប្រឹក្សាវិជ្ជាជីវៈដល់សិស្សានុសិស្ស។
លោកគ្រូ ថាច់ សុង ចាងហ្វាងនៃវិទ្យាល័យជនជាតិអន្តេវាសិក ហ្វិញកឿង ខេត្តសុកត្រាំងថ្លែងឱ្យដឹងថា៖ ដោយការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យត្រាវិញ ខ្ញុំបានស្វែងយល់និងដឹងលឺនៅទីនោះមានកម្មវិធីបណ្តុះបណ្តាលស្របនឹងតម្រូវការសិក្សារបស់សិស្សនិស្សិតជាច្រើន ហើយខ្ញុំមានបំណងនិងផ្តល់តម្រុយជ្រើសរើសមុខជំនាញជាច្រើនលើវិស័យភាសា វប្បធម៌ខ្មែរដើម្បីឱ្យសិស្សានុសិស្សយកទៅពិចារណាទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីពួកគេរួមចំណែកចូលរួមកសាងមាតុភូមិសុកត្រាំងមួយថ្ងៃកាន់តែវិវឌ្ឍនៈទៅមុខ។
ហ្វិញ សាង