មជ្ឈមណ្ឌលភាសាបរទេស និងព័តមានវិទ្យា VICTORY
- សេចក្ដីលម្អិត
- ជំពូក៖ មជ្ឈមណ្ឌល
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 3171
មជ្ឈមណ្ឌលភាសាបរទេស និងព័តមានវិទ្យា VICTORY៖ បង្កើតឡើងក្នុងគោលដៅបង្កើនមុខវិជ្ជាភាសាបរទេស និងពត៌មានវិទ្យា អោយនិស្សិតសាកលវិទ្យាល័យត្រាវិញ និងសហគមន៍ បម្រើសកម្មភាពបង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្រ្ត បណ្តុះបណ្តាលក្រោយបរិញ្ញា ធ្វើការនៅតាមក្រុមហ៊ុន និងសិក្សាដើម្បីទៅបរទេស។
បណ្តាវគ្គសិក្សាសម្បូរបែបនៅមជ្ឈមណ្ឌល នាំមកនូវឱកាសសិក្សា បង្កើនបំណិនចាំបាច់ក្នុងការស្វែងរកការងារ។
មជ្ឈមណ្ឌលនិរន្តន៍សហការជាមួយ ស្ថាប័នក្នុង និងក្រៅខេត្តបើកវគ្គសិក្សាបណ្តាថ្នាក់ ៖ អក្សរសាស្រ្តខ្មែរ ដោយមានកងជួរគ្រូបង្រៀនមានបទពិសោធ បានបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ភាសាអង់គ្លេស កំរិត B1 B2តាមសេចក្តីសម្រេចក្រសួងអប់រំនឹងបណ្តុះបណ្តាល។
ជាមួយភារកិច្ចរៀបចំដំណាក់កាលត្រួតពិនិត្យកំរិតសញ្ញាបត្រភាសាអង់គ្លេស ពត៌មានវិទ្យា ភាសាខ្មែរ។ មជ្ឈមណ្ឌលភាសាបរទេស និងព័តមានវិទ្យា VICTORY មានមោទនភាពបានក្លាយជាសាខាក្នុងចំណោមមជ្ឈមណ្ឌលទាំង២៦ ស្របតាមមហាវិទ្យាល័យ cambridge នៅប្រទេសវៀតណាម។
មជ្ឈមណ្ឌលតែងសហការជាមួយក្រុមប្រឹក្សាត្រួតពិនិត្យភាសាអង់គ្លេសនៃមហាវិទ្យាល័យ cambridge រៀបចំសម័យប្រឡង young leaners(A1) KET(A2) PET(B1) FCE (B2, C1)។ នេះជាឱកាសជាក់ស្តែង ជួយអោយអ្នកសិក្សាអភិវឌ្ឍបានសមត្ថភាពគិតគូទាន់សម័យភាវូបនីយកម្ម។
សិក្ខាកម្មមានឱកាសល្អក្នុងការលើកកម្ពស់បំណិន ស្តាប់ និយាយភាសាបរទេសដោយបានសិក្សាផ្ទាល់ជាមួយគ្រូបង្រៀនសញ្ជាតិមកពីបណ្តាប្រទេស Canada New Zealand និង Philippines។
បើកទូលាយសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គុណភាព សិក្សាបង្ហាត់បង្រៀន ប្រកបដោយគុណភាព។ យើងខ្ញុំនឹងព្យាយាមខិតខំអនុវត្តអោយបានល្អបេសកកម្ម នាំមកនូវគុណភាពសម្រាប់សហគមន៍ ដូចបាលពោលថា«We teach – you succeed»