មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថរៀបចំទិវាថែទាំជំងឺអន្តរជាតិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 ឧសភា 2018
- ចុចដង៖ 551
នៅថ្ងៃទី ១០ ឧសភា មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថបានរៀបចំទិវាថែទាំជំងឺអន្តរជាតិដោយមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាល ក្រុមប្រឹក្សាភិបាល កងជួរគ្រូបង្រៀន និងសិស្សនិស្សិតចំណុះមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ។
នៅកិច្ចប្រជុំ លោក ត្រឹម ក្វាង មីញ អនុប្រធានការិយាល័យផ្នែក (មន្ទីរសុខាភិបាល) និងជាប្រធានសមាគមថែទាំជំងឺខេត្តត្រាវិញបានលើកឡើងនូវសារប្រយោជន៍នៃទិវាថែទាំជំងឺអន្តរជាតិ។
លោកឱដឹងថា៖ ទិវាថែទាំជំងឺអន្តរជាតិ (IND) ជាថ្ងៃបុណ្យទូទាំងពិភពលោក តែងរៀបចំឡើងនៅថ្ងៃទី ១២ ឧសភាជារៀងរាល់ឆ្នាំ ហើយក៏ជាថ្ងៃកំណើតរបស់អ្នកស្រី Florence Nightingale បានពលីបុព្វហេតុក្នុងវិស័យសុខាភិបាលសម្រាប់សង្គម។ លោកលើកស្ទួយអ្នកថែទាំជំងឺដែលតែងថែទាំអ្នកជំងឺទាំងយប់ទាំងថ្ងៃ។ លោកថ្លែងថា មុខជំនាញថែទាំជំងឺជាការងារមួយសប្បុរសធម៌ ធ្វើការអស់ពីដួងចិត្ត យើងរាល់គ្នាត្រូវផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺដើម្បីឱ្យពួកគាត់បំភ្លេចនូវការឈឺចុកចាប់រាងកាយ។
ង្វៀន ធី ធូ វឹងនិស្សិតឆ្នាំទី ១ ថ្លែងថា ចំពោះអ្នកថែទាំជំងឺត្រូវមានគុណធម៌៣យ៉ាងជាសំខាន់៖ ដួងចិត្ត សុចរិតភាព និងចេះចែករំឡែកជាមួយអ្នកជំងឺ និងខ្លួនមានអារម្មណ៍មោទនភាពដែលបានបន្តគន្លងដ៏ល្អនោះបំពេញកាតព្វកិច្ចសម្រាប់សង្គមជាតិ។
នៅក្នុងឱកាសនេះដែរ មហាវិទ្យាល័យវេជសាស្ត្រនិងឱសថបានរៀបចំសម័យប្រឡងមួយដោយមានប្រធានបទ៖ និស្សិតថែទាំជំងឺ ឈ្លាសវៃប្រកបដោយបញ្ញាណ។
ហ្វិញ សាង