លទ្ធផលចុះកម្មសិក្សាតាមបែបកូអប់របស់និស្សិតផ្នែកបសុពេទ្យ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 ឧសភា 2018
- ចុចដង៖ 565
ថ្ងៃទី៩ និងទី១០ ឧសភា ២០១៨ និស្សិតចំនួន ៦៥ រូប នៃផ្នែកបសុពេទ្យ មហាវិទ្យាល័យកសិកម្ម – ជលផល ទើបនឹងធ្វើរបាយការណ៍បានសម្រេចអំពីលទ្ធផលចុះកម្មសិក្សាតាមបែប កូអប់។
ស្ថិតនៅក្នុងកិច្ចរបាយការណ៍ និស្សិតបានបង្ហាញអំពីមុខងារដែលបានអនុវត្តនៅអង្គភាពចុះកម្មសិក្សា៖ រាល់ភាពងាយស្រួលនិងការលំបាកក្នុងរយៈពេលចុះកម្មសិក្សាក៏ដូចជាលើកឡើងនូវយោបល់របស់ខ្លួនចំពោះភាគីពាក់ព័ន្ធដល់សកម្មភាពចុះកម្មសិក្សារបស់និស្សិត។
បន្ទាប់ពីចុះកម្មសិក្សាបាន៣ខែ និស្សិតកូអប់បានខិតទៅជិតនិងការអនុវត្តផ្ទាល់លើ សត្វពាហនៈ បសុសត្វ ដូចជា៖ ការចិញ្ចឹមនិងថែទាំ ជំនួយការកើត វះកាត់ក៏ដូចជាការពារនិងព្យាបាលជំងឺអោយសត្វចិញ្ចឹមតាមបណ្តាកសិដ្ឋានចិញ្ចឹមសត្វពេទ្យព្យាបាលសត្វឯកជន និងបណ្តាហាងលក់ថ្នាំនៅខេត្ត ត្រាវិញ បេនត្រែ វិញឡុង កឹងធើ ហូវហ្យាង ដុងថាប តីណិញ ទីក្រុងហូជីមិញ ដុងណាយនិងបិញយឿង។
បានដឹងថា នាឱកាសចុះកម្មសិក្សាកូអប់ក្នុងលើកនេះ សាកលវិទ្យាល័យត្រាវិញបានជូនគ្រូបង្រៀន ១០ រូប របស់មហាវិទ្យាល័យកសិកម្ម - ជលផលចូលរួមតាមពិនិត្យនិងជំនួយការនិស្សិតក្នុងរយៈពេលចុះកម្មសិក្សា។
នេះជាឱកាសដើម្បីគ្រូបង្រៀនដោះស្រាយនូវរាល់ចម្ងល់ក៏ដូចជារំលឹកមេរៀនសំខាន់ដល់និស្សិត។ ទន្ទឹមនឹងនោះ ដេប៉ាតឺម៉ង់ចាប់យកបានការឆ្លើយតបពីកសិដ្ឋាន កត្តានេះនឹងមានមូលដ្ឋានបន្ថែមទៀតដើម្បីកសាងនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលបានសមស្របនឹងតម្រូវការជាក់ស្តែងរបស់និយោជក។
លោក ហូ ក្វួក ដាត អនុប្រធាន ដេប៉ាតឺម៉ង់បសុពេទ្យបានវាយតម្លៃខ្ពស់លើលទ្ធផលដែលនិស្សិតទទួលបានក្នុងរយៈពេលចុះកម្មសិក្សាតាមបែប កូ អប់។ ទន្ទឹមនឹងនោះ ដេប៉ាតឺម៉ង់ នឹងកែសម្រួលឡើងវិញអោយបានសមស្រប ដើម្បីធានាមានឱកាសចុះកម្មសិក្សាបែប កូ អប់ ក៏ដូចជាការសិក្សារបស់និស្សិតទទួលបានលទ្ធផលខ្ពស់ជាទីបំផុត។
លោកមានមតិថា៖ រយៈពេលចុះកម្មសិក្សានោះនិស្សិតមានឱកាសរំលឹកនិងអនុវត្តរាល់ចំណេះវិជ្ជាជំនាញដែលបានសិក្សាទៅក្នុងភាពជាក់ស្តែង ហេតុដូច្នោះនឹងមានឱកាសប្រៀបធៀប រវាងការសិក្សាក្នុងថ្នាក់និងភាពជាក់ស្តែង។ ក្រៅពីនោះ ព្រោះលក្ខណៈពិសេសរបស់និស្សិត កូ អប់ គឺបានធ្វើការដោយនាមជាបុគ្គលិកពេញសិទ្ធ ហេតុដូច្នោះ និស្សិតមានឱកាសហ្វឹកហាត់ស្មារតីនៃការទទួលខុសត្រូវ ចរិយាការងារត្រឹមត្រូវនិងអភិវឌ្ឍបំណិនជីវិត ជាជំនួយយ៉ាងល្អក្នុងការអភិវឌ្ឍការងារទៅថ្ងៃអនាគត។
លោក យ័ញ អ៊ុក គ្រូបង្រៀននៃដេប៉ាតឺម៉ង់ បសុពេទ្យមានប្រសាសន៍ថា៖ បណ្តានិយោជកបានវាយតម្លៃខ្ពស់ទៅលើនិស្សិតសាកលវិទ្យាល័យត្រាវិញ។ និស្សិតចុះកម្មសិក្សាតាមបែប កូ អប់ មានឱកាសការងារនិងដកយកបទពិសោធន៍នៅសហគ្រាសក្នុងរយៈពេលយូរ (១ឆ្នាំឬជាង១ឆ្នាំ) ហេតុដូច្នេះ ក្រោយពេលបញ្ចប់ការសិក្សា ពួកគេអាចធ្វើការបានភ្លាម ដែលមិនត្រូវបណ្តុះបណ្តាលឡើងវិញ
តាមមជ្ឈមណ្ឌល ជំនួយ អភិវឌ្ឍនៃការបង្រៀននិងសិក្សានៃសាកលវិទ្យាល័យត្រាវិញ៖ បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញបានពង្រីកការកសាងនិងរក្សាចំណងយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុន សហគ្រាសដែលមានកិត្តិយស មានគុណភាពលើគ្រប់វិស័យពាក់ព័ន្ធដល់បណ្តាមុខជំនាញដែលសាកលវិទ្យាល័យបណ្តុះបណ្តាល។ ដើម្បីជំនួយអោយនិស្សិតមានឱកាសបានសិក្សា បំពេញរាល់បំណិនតាមមុខជំនាញក្នុងទីកន្លែងធ្វើការមានភាពជំនាញនិងមានគុណភាព បង្កើនឱកាសការងារក្រោយពេលបញ្ចប់ការសិក្សា។
ដា វី