អ្នកឯកទេសនៃក្រសួងអប់រំនិងស្រាវជ្រាវបារាំងបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 29 ឧសភា 2018
- ចុចដង៖ 762
ថ្ងៃទី ១៩ ឧសភា ២០១៨ លោកបណ្ឌិត ង្វៀន តៀន យុង អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញបានទទួលស្វាគមន៍និងជួបពិភាក្សាជាមួយលោក Jean Jacques អ្នកឯកទេសនៃក្រសួងអប់រំនិងស្រាវជ្រាវប្រទេសបារាំង។
ក្រុមការងារនៃគណៈប្រតិភូបារាំងបានចែករំឡែកបទពិសោធនៃប្រព័ន្ធគ្រប់គ្រងការអប់រំនៃប្រទេសបារាំង និងរួមពិគ្រោះយោបល់ជាមួយក្រុមការងាររបស់សាកលវិទ្យាល័យត្រាវិញដើម្បីស្វែងរកវិធានការវាយតម្លៃ ត្រួតពិនិត្យគុណភាពបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការការងារនៃសង្គមបច្ចុប្បន្ន។
លោក Diverchy ជាអ្នកឯកទេសមានបទពិសោធការងារក្នុងវិស័យគ្រប់គ្រងការអប់រំជាង ១៥ឆ្នាំនិង ២០ឆ្នាំក្នុងកិច្ចការបង្ហាត់បង្រៀន។ លោកថ្លែងថា ការវាយរម្លៃនិងត្រួតពិនិត្យគុណភាពអប់រំមានតួនាទីយ៉ាងសំខាន់ បើគ្រប់គ្រងបានល្អលើចំណុចនេះគឺធានាបានគុណភាពបណ្តុះបណ្តាលជាចីរភាព។
លោកបាននាំមកនូវកម្រងឯកសារស្តង់ដាមួយចំនួនដើម្បីអភិក្រមនិងស្តារលទ្ធភាពបង្ហាត់បង្រៀនថ្មី រួមមាន៖ កម្រងឯកសារស្រាវជ្រាវបឋមនិងស្រាវជ្រាវជំនាញ ស្តង់ដាលទ្ធភាពវិជ្ជាជីវៈ កម្រងឯកសារស្តង់ដាអំពីបណ្តុះបណ្តាល កម្រងឯកសារបង្ហាត់បង្រៀន ស្តង់ដាវាយតម្លៃយន្តការគ្រប់គ្រងកិច្ចការបង្រៀននិងយន្តការគ្រប់គ្រងសម្ភារៈឧបទេស។
បញ្ចប់កិច្ចពិភាក្សា លោកបណ្ឌិត ង្វៀន តៀន យុង ថ្លែងអំណរគុណដល់ក្រុមការងារបានចំណាយពេលដ៏មានប្រយោជន៍ ជួបពិគ្រោះយោបល់ចំពោះក្រុមឯកទេសនៃសាកលវិទ្យាល័យត្រាវិញ។ យើងខ្ញុំនឹងពិចារណាទៅលើគំនិតមួយចំនួនដែលបានលើកឡើងជជែកគ្នាក្នុងអង្គជំនួបនេះ ជាពិសេសគឺវិធីវាយតម្លៃ និងត្រួតពិនិត្យគុណភាពអប់រំតាមវិធានការថ្មីសម្រាប់សាកលវិទ្យាល័យត្រាវិញក្នុងពេលបច្ចប្បន្ន។
ហ្វិញ សាង