ឱកាសការងារជាច្រើនសម្រាប់និស្សិតជំនាញថែទាំជំងឺ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 05 កក្កដា 2018
- ចុចដង៖ 613
មជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញឱ្យដឹងថា៖នៅថ្ងៃទី២៩មិថុនាមានកម្មវិធីសម្ភាសន៍សុំការងារផ្ទាល់សម្រាប់មុខជំនាញថែទាំជំងឺជាមួយក្រុមហ៊ុន Nurse Care នៅទីក្រុងហូជីមិញ។លិទ្ធផលមាននិស្សិតចំនួន ២0 នាក់បានសម្ភាសន៍ជាប់និងបម្រុងទៅធ្វើការនៅពេលខាងមុខ។
និស្សិតឆ្នាំទី៤និងនិស្សិតបញ្ចប់ការសិក្សាមិនទាន់មានការងារ អាចដាក់ពាក្យសុំការងារបាន ក្នុងតួនាទីជាអ្នកថែទាំជំងឺដូចជា៖ការងារថែទាំកូនង៉ាតាមគេហដ្ឋាន ងូតទឹកឱ្យក្មេង ថែទាំទងផ្ចិតក្មេង ថែទាំស្នាមវះរបស់ម្តាយក្រោយពេលកើត។ល។អ្នកស្រីង្វៀនធីមីញុញនាយិកានៃក្រុមហ៊ុនNurse Care ឱ្យដឹងថា៖ នេះជាឱកាសល្អសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន។អ្នកស្រីបន្ថែមថាក្រុមហ៊ុនមានគោលនយោបាយប្រាក់ខែខ្ពស់ រង្វាន់លើកទឹកចិត្ត និងឱកាសរីកចំរើនក្នុងការងារ។
លោកង្វៀនយ្វីនាយករងនៃមជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញថ្លែងថា៖សាកលវិទ្យាល័យត្រាវិញតែងយកចិត្តទុកដាក់និងបង្កើតកម្មវិធីសម្ភាសន៍ការងារដ៏សមស្របដើម្បីឱ្យនិស្សិតមានឱកាសចូលរួមស្វែងរកការងារនិងសម្ភាសន៍ផ្ទាល់ជាមួយអង្គភាពជ្រើសរើសពលកម្ម។លោកថ្លែងថាតួនាទីការងារនៅក្រុមហ៊ុន Nurse Care ជាឱកាសការងារល្អសម្រាប់និស្សិតជំនាញថែទាំជំងឺ។
ហ្វិញ សាង