សាកលវិទ្យាល័យត្រាវិញបើកវគ្គបំប៉នវិជ្ជាជីវៈសម្រាប់គ្រូបង្រៀនបឋមនិងមត្តេយ្យសិក្សា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 កក្កដា 2018
- ចុចដង៖ 480
នៅថ្ងៃទី ៦ កក្កដា សាកលវិទ្យាល័យត្រាវិញបើកវគ្គបំប៉នវិជ្ជាជីវៈឆ្នាំ ២០១៨ សម្រាប់គ្រូបង្រៀនបឋមនិងគ្រូមត្តេយ្យសិក្សាចំនួន ៧៨៨ នាក់ នៅបណ្តាស្រុកចំណុះខេត្តត្រាវិញ។
លោកបណ្ឌិត ង្វៀន ទៀន យុង អនុប្រធានក្រុមប្រឹក្សាភិបាល និង លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួម។
វិត្ថុបំណងនៃវគ្គបំប៉នគឺដើម្បីលើកកម្ពស់គុណភាពគ្រូបង្រៀន ឆ្លើយតបតម្រូវការអភិវឌ្ឍការអប់រំនាបច្ចុប្បន្ន និងអនុវត្តគោលដៅអប់រំនិយាយរួម។
មានប្រសាសន៍បើកវគ្គបំប៉នលោក វ៉ ហ្វាង ខាយ ថ្លែងថា ៖ ទន្ទឹមនឹងកិច្ចការបណ្តុះបណ្តាល សាកលវិទ្យាល័យតែងរៀបចំវគ្គបំប៉នវិជ្ជាជីវៈសម្រាប់បុគ្គលិក និងពលករនៅក្នុងនិងក្រៅខេត្ត។
ចំពោះវគ្គបំប៉ននេះ លោកមានទំនុកចិត្តចំពោះសិក្ខាកម្មនឹងខិតខំយកចិត្តទុកដាក់ គោរពវិន័យសិក្សា ផ្តោតសំខាន់កិច្ចការស្រាវជ្រាវផ្ទាល់ លោកសាកលវិទ្យាធិការរងមានអនុសាសន៍ថាសិក្ខាកម្មទាំងឡាយក្រៅពីបានសិក្សាខ្លឹមសារសំខាន់ៗថែមទាំងច្បាមយកចំណេះវិជ្ជាថ្មីៗតថភាពជាក់ស្តែង និងចេះពិភាក្សាក្រេបជញ្ជក់ចំណេះវិជ្ជាដ៏សម្បូរបែបតាមទំនោរអភិវឌ្ឍនៃសង្គមបច្ចុប្បន្ន។
កម្មវិធីសិក្សារួមមានបីចំណែកទី១ គឺចំណេះដឹងមូលដ្ឋានអំពីគោលនយោបាយគ្រប់គ្រងរដ្ឋបាល ទី២ ចំណេះដឹងវិជ្ជាជីវៈនិងសីលធម៌វិជ្ជាជីវៈ ទី៣ គឺសិក្សាជាក់ស្តែងសរសេររបាយការណ៍ពេលបញ្ចប់។
ហ្វិញសាង