គ្រូ​បង្រៀន​នៃ​មហា​វិទ្យា​ល័យ​​បច្ចេកទេស​និង​បច្ចេកវិទ្យា​ខិត​ទៅ​ជិត​នឹង​គម្រោង​​កសាង​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​តាម​ទម្រង់ CDIO

​ថ្ងៃ​ទី ១៩ កក្កដា​ ឆ្នាំ​ ២០១៨ មហា​វិទ្យា​ល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​បាន​រៀប​ចំ​ឡើង​អង្គសិក្ខាសាលា​​ជា​មួយ​នឹង​ប្រ​ធាន​បទ “អភិវឌ្ឍន៍​កម្ម​វិធី​បណ្តុះ​បណ្តាល​ដើម្បី​ឆ្លើយ​តប​នូវ​បញ្ចប់​ការ​សិក្សា​និស្សិត​មានការងារធ្វើតាមទិស​ដៅ​ខិត​ទៅ​ជិត​នឹង​ទម្រង់​​CDIO” សម្រាប់​គ្រូ​បង្រៀន​គ្រប់​រូប​នៃ​មហា​វិទ្យា​ល័យ។ គោល​បំ​ណង​​របស់​អង្គ​សិក្ខា​សាលា​គឺ​ដើម្បី​ជួយ​ឲ្យ​គ្រូ​បង្រៀន​នៃ​មហា​វិទ្យា​ល័យ​នេះ ​បាន​ចែក​រំលែក​​អំ​ពី​​បច្ចេកវិទ្យា​អប់​រំ​ថ្មី​​ដែល​សម​ស្រប​នឹង​គុណ​ភាព​បណ្តុះ​បណ្តាល​តាម​ស្តង់​ដា​អន្តរជាតិ។

ktcn 010

CDIO (Conceive – បង្កើត​នូវ​គំនិត;​ Design – រចនាគំនិត;Implement– អនុវត្ត; Operate – ដំណើរ​ការ) ជា​ក្របខ័ណ្ឌ​អប់​រំ​​នៃ​បណ្តា​សាកលវិទ្យា​ល័យ​​​​ផ្នែក​បច្ចេក​ទេស​​នៅ​ទូ​ទាំង​​ពិ​ភព​លោក។​ នេះ​ជា​ដំណើរការ​​​វិ​ទ្យា​សាស្ត្រ​ដើម្បី​ផលិត​នូវ​ផលិត​ផល​បច្ចេក​ទេស ដែល​​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា Massachusetts នៅ​សហរដ្ឋអមេរិក​អនុវត្ត​ដំ​បូង​ និង​ជា​វិធាន​ការណ៍​​ពង្រឹង​គុណ​ភាព​​បណ្តុះ​បណ្តាល​ ដើម្បី​ឆ្លើយ​តប​នូវ​​តម្រូវ​ការ​របស់​សង្គម។

ស្ថិត​នៅ​ក្នុង​ពេល​នោះ​ អនុបណ្ឌិត វ៉័រ ភឿក ហឹង (​ប្រធាន​ដេប៉ាតឺម៉ង់ពត៌មានវិទ្យា)​ បាន​សង្កត់​ធ្ងន់​​នូវ​កត្តា​សំខាន់​របស់​ CDIO អំ​ពី​​ចំណុច​​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​​​​​​​​​​​កង​ជួរ​​គ្រូ​បង្រៀន ក៏​ដូច​ជា​ឱកាស​និង​ឧបសគ្គ​ដើម្បី​កំណត់​ចក្ខុ​វិស័យ​​នៃ​យុទ្ធសាស្ត្រ​ដល់​ឆ្នាំ​២០២០។

លោក​មាន​មតិ​ថា ការ​ផ្លាស់​ប្តូរ​កម្ម​វិធី​បណ្តុះ​បណ្តាល​ ត្រូវ​ឆ្លើយ​តប​​នូវស្តង់​ដា​បញ្ចប់​ការ​សិក្សា​​​ ទើប​ដោះ​ស្រាយ​បាន​បញ្ហា​អំ​ពី​ចំណេះ​ បំណិន និង​អាកប្បកិរិយា​អំពី​អា​ជីព​របស់​និស្សិត​ផ្នែក​បច្ចេកទេស ដើម្បី​ឆ្លើយ​តប​នៃ​​​តម្រូវការ​របស់​សង្គម។

លោក​ក៏​បាន​លើក​ឡើង​​នូវ​ផល​ប្រ​យោជន៍​ពេល​កសាង​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​ខិត​ទៅ​ជិត​នឹង ​CDIO រួមមាន​៖

ទី​មួយ បណ្តុះ​បណ្តាល​តាម​​វិ​ធី​ខិត​ទៅ​ជិតនឹង CDIO ត​ភ្ជាប់​នឹង​តម្រូវ​ការ​របស់និយោជក ​ពី​កត្តា​នោះ​នឹង​ជួយ​ឲ្យ​រយៈ​ពេល​បណ្តុះ​បណ្តាល​មិន​អូស​បន្លាយរវាង​សាកលវិទ្យា​ល័យ​និង​និយោជក​​ជ្រើស​រើស​ធន​ធាន​មនុស្ស​​។​

ទី​ពីរ ជួយ​ដល់​និស្សិត​អភិវឌ្ឍន៍​បាន​គ្រប់​យ៉ាង​ជា​មួយ​“ជំនាញរឹង” និង “ជំនាញទន់” ដើម្បី​ទម្លាប់​នឹង​បរិស្ថាន​​ធ្វើ​ការ​តែង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។

ទីបី បណ្តា​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​​បាន​កសាង​និង​រចនា​ឡើង​តាម​ស្តង់ដារ។ បណ្តា​ដំណាក់​កាល​របស់​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​នឹង​មាន​ការ​​បន្ត​ឡើង​កម្រិតនិង​ត​ភ្ជាប់​យ៉ាង​ស្អិត​រមួត។

បាន​ដឹង​ថា មហា​វិទ្យា​ល័យ​​បច្ចេកទេស​និង​បច្ចេកវិទ្យា​បាន​កសាង​​និង​​ប្រ​តិបត្តិ​កម្ម​វិធី​សាកលវិទ្យា​ល័យ​ពត៌មាន​វិទ្យា​​ តាម​គម្រោង​​ខិត​ទៅ​ជិត​នឹង CDIO ​សម្រាប់​និស្សិត​ឆ្នាំ​​២០១៤។ មក​ដល់​សព្ទ​ថ្ងៃ តាម​ទម្រង់​នោះ​មហា​វិទ្យា​ល័យ​បណ្តុះ​បណ្តាល​បាន​​៤​ជំនាន់។ នា​បណ្តា​វគ្គ​សិក្សា​ និស្សិត​​បាន​ពិ​សោធន៍​នៅ​បណ្តា​បន្ទប់អនុវត្ត​មាន​បរិស្ថាន​សិក្សា​យ៉ាង​សកម្ម​និង​ច្នៃ​ប្រឌិត។

កម្ម​វិធី​​​​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​​សកម្ម​ពី​និស្សិត៖ ស្តង់​ដា​បញ្ចប់​ការ​សិក្សា​ច្បាស់​លាស់ បង្កើន​ការ​អនុវត្ត​បំណិន លើក​ទឹក​ចិត្ត​សិក្សា​ដោយ​ខ្លួន​ឯង វាយ​តម្លៃ​​ផ្អែក​​តាម​ស្តង់​ដា​កម្មវិធី​សិក្សា​ កត្តា​នេះ​ជួយ​ឲ្យ​និស្សិត​អភិវឌ្ឍន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ពី​បណ្តា​បំ​ណិន ​គុណភាពនិង​សមត្ថភាព​អា​ជីព​​ដែល​សង្គម​ត្រូវ​ការ។ និស្សិត​​បញ្ចប់​ការ​សិក្សា​​គ្រប់​លក្ខខណ្ឌ​ចេញ​សាលា​​​តាម​គម្រោង ​CDIO នឹង​មាន​ឱកាស​ការ​ងារ​បាន​ខ្ពស់​ជាង។

នា​ឱ​កាស​នេះ លោក​បណ្ឌិត​ ង្វៀន មីញ ហ្វា សង្កត់​ធ្ងន់ថា៖ យើង​កសាង​កម្មវិ​ធី​បណ្តុះ​បណ្តាល​តាម​​ទិស​ដៅ​ខិត​ទៅ​ជិត​នឹង​CDIO គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ដើម្បី​បង្កើន​គុណ​ភាព​ ឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​សង្គម​ លើ​មូលដ្ឋាន​កំ​ណត់​កម្រិត​ស្តង់​ដា​បញ្ចប់​ការ​សិក្សា​។ ការ​បណ្តុះ​បណ្តាល​​តាម​ទិស​ដៅ​នោះ​បាន​រចនា​ឡើង​តាម​ស្តង់​ដា​​វិទ្យា​សាស្ត្រ​ សម​ស្រប តក្កវិជ្ជា អាច​នឹង​អនុវត្ត​សម្រាប់​មុខ​ជំនាញ​បណ្តុះ​បណ្តាល​ផ្សេងៗ​គ្នា​នៃ​មហា​វិទ្យា​ល័យ។​

CDIO ជា​វិ​ធី​ខិត​ទៅ​ជិត​ភ្ជាប់​អភិវឌ្ឍន៍​កម្ម​វិ​ធី​នឹង​​ចែក​រំលែក វាយតម្លៃ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​អប់រំ​នៃ​សាកលវិទ្យាល័យ រួម​ចំ​ណែក​​បង្កើន​គុណ​ភាព​លើវិស័យ​អប់​រំ​នៃ​សាកលវិទ្យា​ល័យ​​ឈាន​ទៅ​កម្រិត​ថ្មី ​ជា​ពិសេស​គឺ​​សម​ស្រប​នឹង​បណ្តា​ផ្នែក​បច្ចេកទេស។ ហេតុ​ដូច្នោះ តាម​​​គោលការណ៍ណែនាំ​របស់​សាកលវិទ្យា​ល័យ​ក្នុង​ពេល​​វេលា​ខាង​មុខ​ មហា​វិទ្យា​ល័យ​នឹង​ពង្រាយ​​កសាង​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​តាម​ទិស​ដៅ​ខិត​ទៅ​ជិត​នឹង​ CDIO សម្រាប់​ផ្នែក​អគ្គិសនី អេឡិច​ត្រូនិច​និង​លើក​ឡើង​ផែន​ការ​ដើម្បី​ពង្រាយ​​ដល់​មហាវិទ្យា​ល័យ។​

ការ​យល់​ច្បាស់​​អំ​ពីទ្រឹស្តី​បណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​ឲ្យ​គ្រូ​បង្រៀន​ជឿ​ជាក់​ដើម្បី​ចែក​រំ​លែក​ចំណេះ​ដឹង​ដល់​និស្សិត​ឲ្យ​មាន​ប្រ​សិទ្ធភាព​​ ការ​តភ្ជាប់​រវាងទ្រឹស្តី​បណ្តុះ​បណ្តាល​នឹង​ភាព​ជាក់​ស្តែង​នៃ​​កិច្ចការ​ពី​​សហគ្រាស​ដល់​និស្សិត​មាន​ការ​​យល់​ដឹងជា​​ទូ​ទៅ​ ​ដើម្បី​មាន​ប្រសិទ្ធ​ភាពនៅ​ពេល​សិក្សា​។​

ដាវី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គ្រូ​បង្រៀន​នៃ​មហា​វិទ្យា​ល័យ​​បច្ចេកទេស​និង​បច្ចេកវិទ្យា​ខិត​ទៅ​ជិត​នឹង​គម្រោង​​កសាង​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​តាម​ទម្រង់ CDIO