​​សួរ​សុខ​ទុក្ខ​​កង​កម្លាំងយុវជន​ស្មគ្រ​​ចិត្ត​កំ​ពុង​​​ឈរ​ជើង​នៅ​មូល​ដ្ឋាន

ក្នុង​ថ្ងៃទី ២៤ និង ២៥ ខែ​កក្កដា គណៈ​បញ្ជា​ការ​នៃ​យុទ្ធនាការ​យុវជន​ស្មគ្រ​ចិត្ត​ឆ្នាំ ២០១៨ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចុះ​​សួរ​សុខ​ទុក្ខ​កង​កម្លាំង​យុវជនកំពុង​​ឈរ​ជើង​នៅ​សមារភូមិ​ ៦ ចំ​ណុះ​ស្រុក​កូវ​ង៉ាង និង​ស្រុក​ថ្កូវ។

mhx2

គណៈ​ប្រតិភូ​រួម​មាន​ អ្នក​ស្រី ថាច់ ធី​ យឹន សាកលវិទ្យាធិការ​រង​ លោក ង្វៀន ញ៉ឹក​ ថាញ់ លេខាធិការ​នៃ​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​ លោក ង្វៀន វ៉ាន់ ធឺ ប្រ​ធាន​សមាគម​និស្សិត​ រួមជា​មួយ​​កង​ជួរ​គ្រូ​បង្រៀន​ និង​និស្សិត​មួយ​ចំ​នួន​​ផង​ដែរ។

មិត្ត​ ង្វៀន តន់​ ភុក ប្រ​ធាន​ក្រុម​យុវជន​​ឈរ​ជើង​នៅ​ឃុំ ដាយ អាន ស្រុក​ថ្កូវ ឱ្យ​ដឹង​ថា៖ រយៈ​ពេល​ដំ​បូង​កង​កម្លាំង​យុវជន​មួយ​ចំ​នួន​ ជួប​លំ​បាក​ខ្លះ​ព្រោះ​ពួក​គេ​មិន​ទាន់​សាំ​នឹង​ការ​រស់​នៅ​ជា​មួយ​ប្រ​ជា​ជន​នៅ​ទី​នោះ​ តែ​ក្រោយ​មក​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ​និង​សមាជិក​​ទាំង​ឡាយ​ ពួក​គេ​មាន​សកម្ម​ចូល​រួម​កសាង​​សង្គម​និង​បម្រើ​​ការ​ងារ​ដល់​ប្រ​ជា​ជន​ទូ​ទៅ​នៅ​មូល​ដ្ឋាន។»

អ្នក​ស្រី ថាច់ ធី យ៉ឹន បាន​ជួប​សំ​ណេះ​សំ​ណាល​និង​សួរ​សុខ​ទុក្ខ​​ដល់​យុវជន​ទាំង​ឡាយ​កំពុង​ឈរ​ជើង​នៅ​សមារភូមិ​ អ្នក​ស្រី​បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន​បន្ត​ប្រឹង​ប្រែង​ រក្សា​សុខភាព​ បទ​បញ្ជា​ផ្ទៃ​ក្នុង​និង​រក្សា​ស្មារតី​ឈាន​មុខ​ក្នុង​ការ​ងារ​ដើម្បី​សម្រេច​​​ជោគ​ជ័យ​​រាល់​កិច្ច​ការ​និង​​​គម្រោង​បាន​កំ​ណត់។

អ្ន​ក​ស្រី​ក៏​​ថ្លែង​អំ​ណរ​គុណ​ដល់​គណៈកម្មការ​ភូមិ​ឃុំ​​និង​ប្រ​ជា​ជន​ដែល​តែង​​តែ​ទំ​នុក​បំ​រុង​និង​​ជំ​នួយ​សម្ភារៈ​ប្រើ​ប្រាស់​ក៏​ដូច​​ទី​ស្នាក់​នៅ​ដល់​ក្រុម​យុវជ​ន​ស្មគ្រ​ចិត្ត​នៃ​សាកល​វិទ្យាល័យ​ត្រាវិញបាន​​អនុវត្ត​សកម្មភាព​ការ​ងារ​នៅ​មូល​ដ្ឋាន​​​។

 mhx6

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​​សួរ​សុខ​ទុក្ខ​​កង​កម្លាំងយុវជន​ស្មគ្រ​​ចិត្ត​កំ​ពុង​​​ឈរ​ជើង​នៅ​មូល​ដ្ឋាន