សួរសុខទុក្ខកងកម្លាំងយុវជនស្មគ្រចិត្តកំពុងឈរជើងនៅមូលដ្ឋាន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 សីហា 2018
- ចុចដង៖ 444
ក្នុងថ្ងៃទី ២៤ និង ២៥ ខែកក្កដា គណៈបញ្ជាការនៃយុទ្ធនាការយុវជនស្មគ្រចិត្តឆ្នាំ ២០១៨ នៃសាកលវិទ្យាល័យត្រាវិញបានចុះសួរសុខទុក្ខកងកម្លាំងយុវជនកំពុងឈរជើងនៅសមារភូមិ ៦ ចំណុះស្រុកកូវង៉ាង និងស្រុកថ្កូវ។
គណៈប្រតិភូរួមមាន អ្នកស្រី ថាច់ ធី យឹន សាកលវិទ្យាធិការរង លោក ង្វៀន ញ៉ឹក ថាញ់ លេខាធិការនៃសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញ លោក ង្វៀន វ៉ាន់ ធឺ ប្រធានសមាគមនិស្សិត រួមជាមួយកងជួរគ្រូបង្រៀន និងនិស្សិតមួយចំនួនផងដែរ។
មិត្ត ង្វៀន តន់ ភុក ប្រធានក្រុមយុវជនឈរជើងនៅឃុំ ដាយ អាន ស្រុកថ្កូវ ឱ្យដឹងថា៖ រយៈពេលដំបូងកងកម្លាំងយុវជនមួយចំនួន ជួបលំបាកខ្លះព្រោះពួកគេមិនទាន់សាំនឹងការរស់នៅជាមួយប្រជាជននៅទីនោះ តែក្រោយមកមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំនិងសមាជិកទាំងឡាយ ពួកគេមានសកម្មចូលរួមកសាងសង្គមនិងបម្រើការងារដល់ប្រជាជនទូទៅនៅមូលដ្ឋាន។»
អ្នកស្រី ថាច់ ធី យ៉ឹន បានជួបសំណេះសំណាលនិងសួរសុខទុក្ខដល់យុវជនទាំងឡាយកំពុងឈរជើងនៅសមារភូមិ អ្នកស្រីបានលើកទឹកចិត្តដល់ក្រុមយុវជនបន្តប្រឹងប្រែង រក្សាសុខភាព បទបញ្ជាផ្ទៃក្នុងនិងរក្សាស្មារតីឈានមុខក្នុងការងារដើម្បីសម្រេចជោគជ័យរាល់កិច្ចការនិងគម្រោងបានកំណត់។
អ្នកស្រីក៏ថ្លែងអំណរគុណដល់គណៈកម្មការភូមិឃុំនិងប្រជាជនដែលតែងតែទំនុកបំរុងនិងជំនួយសម្ភារៈប្រើប្រាស់ក៏ដូចទីស្នាក់នៅដល់ក្រុមយុវជនស្មគ្រចិត្តនៃសាកលវិទ្យាល័យត្រាវិញបានអនុវត្តសកម្មភាពការងារនៅមូលដ្ឋាន។