និស្សិត​ជំ​នាន់​ឆ្នាំ​ ២០១៣ រីក​រាយ​ទទួល​សញ្ញាប័ត្រ​​

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨ កក្កដា សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ពិធី​បិទ​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាប័ត្រ​ដល់​និស្សិតចំ​នួន​​ ៦០៣ នាក់​។

DSC 8658

នៅ​អង្គ​ពិធី​លោក​សាកល​វិទ្យាធិការ​បាន​ប្រ​កាស​ទទួល​ស្គាល់​និង​ជូន​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​កំ​រិត​បរិញ្ញាប័ត្រ​ចំ​នួន ៦០៣​នាក់​រួម​មាន​មុខ​ជំ​នាញ​ដូច​ត​ទៅ៖ បច្ចេកវិទ្យា​យន្តកម្ម អេឡិច​ត្រូ​និក​ ប្រ​គំ​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ ពេទ្យ​សត្វ​ សេដ្ឋកិច្ច គណនេយ្យ អប់រំ​មតេយ្យ ភាសា​អង់គ្លេស​ អាជីវកម្ម គ្រប់​គ្រង​ការិយាល័យ គរុ​កោសល្យ​អក្សរ​សាស្ត្រ​ ហិរញ្ញវត្ថុ ធនាគារ ព័ត៌មាន​វិទ្យា។ល។

 លោក ផាម ទ្រុង អៀន ប្រ​ធាន​នៃ​ការិយាល័យ​សិក្សា​ឱ្យ​ដឹង​ថា៖ អត្រា​ដែល​និស្សិត​គ្រប់​លក្ខន្តិក​បញ្ចប់​ការ​សិក្សា​និង​ទទួល​បាន​សញ្ញាប័ត្រ​គឺ ៧៨,៤% ក្នុង​នោះ​និស្សិត ​៥ នាក់​ទទួល​ចំ​ណាត់​ថ្នាក់​ប្រ​សើរ​បំ​ផុត ៧០​ នាក់​ល្អ​ប្រ​សើរ និង ៣០០ នាក់​ប្រ​សើរ​បង្គួរ។

លោក សាស្ត្រាចារ្យ បណ្ឌិត ផាម​ ទៀត ខាញ់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​វាយ​តម្លៃ​ខ្ពស់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​របស់​ក្មួយ​ទើប​ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ​និង​កង​ជួរ​សាស្ត្រាចារ្យ​ទាំង​ឡាយ​បាន​ផ្តល់​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និងកម្លាំងប្រាជ្ញា​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​និស្សិត។

លោក​គូស​បញ្ជាក់​ថា៖ អ្វី​ដែល​ក្មួយៗ​បាន​សិក្សា​នៅ​​សាកលវិទ្យាល័យ​គឺ​ជា​ចំ​ណេះ​ដឹង​គំ​និត​ដ៏​សំ​ខាន់​សម្រាប់​ក្មួយៗ​​លើ​វិថី​ជីវិត​។ ដើម្បី​ទទួល​បាន​លទ្ធផល​ថ្ងៃ​នេះ​ គឺ​អាស្រ័យ​នូវ​ការ​ឧបត្ថម្ភ​និង​ការ​បង្កលក្ខណៈ​ងាយ​ស្រួល​ពី​ថ្នាក់​ដឹក​នាំ​​ ជន​សប្បុរស​ និង​ជន​​ស្មគ្រ​ចិត្ត​​ទាំង​ឡាយ។

សាកលវិទ្យាធិការ​មាន​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​ថា​​ក្មួយៗ​ទទួល​បាន​ឱកាស​ការ​ងារ​ល្អ​ប្រ​សើរ​ បន្ត​ខិត​ខំ​និង​រក្សា​គុណ​ធម៌​ ជា​ពិសេស​សីលធម៌​វិជ្ជាជីវៈ​ដើម្បី​លើក​កម្ពស់​ជំ​នាញ​សមត្ថភាព​របស់​ខ្លួន។

នៅ​ថ្ងៃ​​នេះ​ដែរ​សាកលវិទ្យាល័យ​បានអញ្ជើញ​​ក្រុម​ហ៊ុន​ សហគ្រាស​នានាចូល​រួម​កម្មវិធី​ទិវា​​ការ​ងារ​នាំ​មក​នូវ​ឱកាស​ស្វែង​រក​ការ​ងារ​សម្រាប់​និស្សិត​។

DSC 8644

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​ជំ​នាន់​ឆ្នាំ​ ២០១៣ រីក​រាយ​ទទួល​សញ្ញាប័ត្រ​​