សាស្ត្រាចារ្យ​ Thomas Vallely បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​

នៅ​ថ្ងៃ​ទី ២៨ កក្កដា ២០១៨ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់ ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​មាន​កិច្ច​ជួប​ពិភាក្សា​ជា​មួយ​​​សាស្ត្រាចារ្យ​ Thomas Vallely នៃ​សាកលវិទ្យាល័យ​​ Harvard សហរដ្ឋ​អាមេរិក។

 DSC09447

នៅ​កិច្ច​​ជំ​នួប​​មាន​ការ​អញ្ជើញ​ចូល​រួម​​របស់​លោក បណ្ឌិត ង្វៀន ធៀន ងៀ ជា​នាយក​រង​នៃ​មន្ទីរ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ខេត្ត​​ត្រាវិញ អ្នក​ស្រី ថាច់ ធី​ យ៉ឹន សាកលវិទ្យាធិការ​រង​ ព្រម​ទាំង​បេក្ខជន​បណ្ឌិត និង​​កង​ជួរ​គ្រូ​បង្រៀន​មួយ​ចំ​នួន​ទៀត។​

អ្នក​ស្រី​ ថាច់ ធី យ៉ឹន ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​​ចំ​ពោះ​សាស្ត្រាចារ្យ​ Thomas Vallely ដែល​បាន​ចំ​ណាយ​ពេល​ដ៏​មាន​តម្លៃ​មក​ចែក​រំ​លែក​បទ​ពិសោធ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ អ្នក​ស្រី​ថ្លែង​ថា ៖ សាស្ត្រាចារ្យ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ចង​​ស្ពាន​មេត្រី​​​​សហការ​​រវាង​វៀត​ណាម​និង​សហរដ្ឋ​អាមេរិក​លើ​វិស័យ​អប់រំ​និង​សេដ្ឋកិច្ច​ និង​ក៏​ជា​ស្ថាបនិកនូវ​​​បណ្តា​កម្មវិធី​នៃ​វិស័យ​ខាង​លើ​ សាកលវិទ្យាល័យ​ត្រាវិញសង្ឃឹម​​ថាកិច្ច​​ជំ​នួប​​សំ​ណេះ​សំណាល​ថ្ងៃ​​នេះ​នឹង​ទទួល​បាន​លទ្ធផល​ប្រ​សើរ​ អាច​ឈាន​ទៅ​ចុះ​កិច្ច​សហការ​យូរ​អង្វែង​នៅ​ថ្ងៃ​អនាគត។

ថ្លែង​នៅ​អង្គ​ប្រ​ជុំ​ សាស្ត្រាចារ្យ​ Thomas Vallely លើក​ឡើង​ពីរ​ចំ​ណុច​គឺ ​៖ ទី​ ១ លោក​មាន​គោល​បំ​ណង​អភិវឌ្ឍ​សាកលវិទ្យាល័យ​តាម​កម្មវិធី​បណ្តុះ​បណ្តាលថ្មី និង​បង្កើត​បាន​ភាព​​ប្រ​កួត​ប្រ​ជែង​ថ្មី ទី ២ គឺ​​មាន​បំ​ណង​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​លើ​វិស័យ​ថាមពល​កែ​ច្នៃ។

បញ្ហា​ទី ១ លោក​បាន​ណែ​នាំ​អំពី​សាកលវិទ្យាល័យ Fulbright វៀត ណាម គឺ​តាម​បែប​បណ្តុះ​បណ្តាល​បើកចំហ នាំមក​ភាព​ច្នៃ​ប្រឌិត​សម្រាប់​និស្សិត។ លោក​ថ្លែង​ថា​សាកលវិទ្យាល័យ​ត្រាវិញ​អាច​សិក្សា​នៃ​ទម្រង់​​ស្តង់​ដារបស់​សាកលវិទ្យាល័យ​ Fulbright វៀត​ណាម។

បញ្ហា​ទី ២ លោក​ចាប់​អារម្មណ៍​ខ្លាំង​ លោក​ថ្លែង​ថា ៖ តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​​មាន​សក្តានុពល​អំពី​ថាមពល​កែ​ច្នៃ​ច្រើន​បំ​ផុត​ដូច​ជា ៖ ថាមពល​ខ្យល់ ថាមពល​ព្រះ​អាទិត្យ ។ល។ ប៉ុន្តែ​មិន​ទាន់បាន​ទាញ​យក​ប្រ​យោជន៍​ឱ្យ​បាន​ច្រើន​នៅ​ឡើយ។

បញ្ចប់​កិច្ច​ជំ​នួប​ សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់ មាន​ជំ​នឿ​ទុក​ចិត្តថា​នឹង​​បាន​សហការ​ជា​មួយ​លោក​សាស្ត្រាចារ្យ​ Thomas Vallely​ នៅ​​វិស័យ​ច្រើន​​ទៀត។ ឆ្លាត​ឱកាស​នេះ​លោក​ថ្លែង​អំ​ណរ​គុណ​ដល់​ លោក បណ្ឌិត ង្វៀន ធៀន ងៀ បាន​ឧទ្ទេស​នាម​ លោក​សាស្ត្រាចារ្យ Thomas Vallely មក​ចែក​រំ​លែក​បទ​ពិសោធ​ដ៏​មាន​តម្លៃ​សម្រាប់​កង​ជួរ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាស្ត្រាចារ្យ​ Thomas Vallely បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​