សិក្ខាសាលាស្តីអំពីកិច្ចបណ្តុះបណ្តាលសហការជាមួយសហគ្រាស
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 សីហា 2018
- ចុចដង៖ 392
នៅថ្ងៃទី ២៨ កក្កដា សហគ្រាសនៅក្នុងនិងក្រៅខេត្តជាង ៤០ បានអញ្ជើញមកចូលរួមអង្គសិក្ខាសាលាស្តីអំពីកិច្ចការបណ្តុះបណ្តាលសហការជាមួយសហគ្រាសក្រោមប្រធានបទ«ស្ថានភាពពិតនិងដំណោះស្រាយ» បានប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមនិងមានប្រសាសន៍បើកអង្គសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការបានគូសបញ្ជាក់ថា ៖ កិច្ចសហការបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យនិងសហគ្រាសជាទំនោរចាំបាច់ នាំមកផលប្រយោជន៍យូរអង្វែងសម្រាប់ភាគីទាំងពីរដែលបានចូលរួម។»
អង្គសិក្ខាសាលាបានផ្តល់សារសំខាន់សម្រាប់សហគ្រាសលាតត្រដាងកេរិ៍ឈ្មោះ កិត្តិសព្ទនិងឱកាសជ្រើសរើសធនធានមនុស្សមានគុណភាពខ្ពស់ ម្យ៉ាងវិញទៀតថែមទាំងបង្កើនការប្រាក់ឆ្លងតាមពាណិជ្ជភាវូបនីយកម្មបណ្តាផលិតផលស្រាវជ្រាវ ជាពិសេសមានលទ្ធភាពប្រកួតប្រជែងខ្ពស់ បង្កើតការអភិវឌ្ឍនិរន្តរភាពសម្រាប់សហគ្រាសពេលដែលធ្វើអាជីវកម្មពឹងផ្អែកទៅលើពុទ្ធិ និងបច្ចេកវិទ្យាថ្មី។
សាស្ត្រចារ្យ បណ្ឌិត ផាម ទៀត ខាញ់ ថ្លែងថា កម្មវិធីបណ្តុះបណ្តាលផ្សារភ្ជាប់ជាមួយសហគ្រាស (Co-op) រួមចំណែកបង្កើនអត្រានិស្សិតបញ្ចប់ការសិក្សាមានការងារធ្វើ កាត់បន្ថយស្ថានភាពកង្វះការងារ លើកកម្ពស់ការប្រកួតប្រជែង និងជំរុញអភិវឌ្ឍតាមទិដៅសេដ្ឋកិច្ចពុទ្ធិ និងនិរន្តរភាព។ ការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងសហគ្រាសក្នុងទម្រង់បណ្តុះបណ្តាលនេះបានកាត់បន្ថយរយៈពេលសិក្សាពីទ្រឹស្តីទៅអនុវត្តពេលដែលនិស្សិតបញ្ចប់ការសិក្សា។
បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញបានកសាងនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលតាមបែប Co-op ជាង ២០ កម្មវិធី នៅវិស័យគីមីសាស្ត្រ កសិកម្ម ជលវប្បកម្ម បច្ចេកទេស បច្ចេកវិទ្យា និងកំពុងបើកទូលាយនៅវិស័យ សេដ្ឋកិច្ច និងមុខជំនាញមួយចំនួនទៀត។
សាកលវិទ្យាល័យត្រាវិញបានសហការផ្សារភ្ជាប់ជាមួយសហគ្រាសនៅក្នុងនិងក្រៅខេត្តចំនួន ៣០០ អង្គភាព ក្នុងនោះមានសហគ្រាស ៧០ អង្គភាពចូលរួមកសាងកម្មវិធីសិក្សាជាមួយនឹងសាកលវិទ្យាល័យ។
ភាគច្រើនបណ្តាសហគ្រាសទទួលនិស្សិត Co-op របស់សាកលវិទ្យាល័យត្រាវិញវាយតម្លៃខ្ពស់ទាំងពីគុណភាព ក៏ដូចបំណិនបច្ចេកទេស ដោយឆ្លងតាមសំណាក់វាយតម្លៃក្រោយពីការអនុវត្តផ្ទាល់នៅក្រុមហ៊ុន សហគ្រាស។
ហ្វិញ សាង