​ពិព័ណ៌​ការ​​ងារ៖ ជា​ស្ពាន​ចម្លង​​រវាង​និស្សិត​និង​សហគ្រាស

លោក​ ង្វៀន យ្វី នាយក​រង​នៃ​មជ្ឈមណ្ឌល​សេវាការ​ងារ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​ដឹង​ថា៖ នៅ​ខែ​សីហាឆ្នាំ​២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​​បាន​រៀប​ចំ​ទិវា​ជ្រើស​រើស​បុគ្គល​ការ​ងារ​ពីរ​លើក​ក្នុង​លក្ខណៈទ្រង់​ទ្រាយ​ធំនិង​​​មាន​សហគ្រាស​ចូល​រួម​ច្រើន។ នេះ​ជា​ឱកាស​ដើម្បី​និយោជក​​​ជ្រើស​បាន​បេក្ខជន​ឆ្នើម​​សម្រាប់​អង្គ​ភាព​ ហើយ​ក៏​​ជា​ឱកាស​សម្រាប់​និស្សិត​ជួប​ជុំ​សំ​ណេះ​សំ​ណាល​​ ឆ្លង​កាត់​បទ​ពិសោធ​​ន៍​នៃ​កិច្ច​សម្ភាស​សុំ​ការងារ​​។

DSC 8620

នៅ​វគ្គ​ទី ១ ពិព័ណ៌​ការ​ងារ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី ២៨ ខែកក្កដា ដោយ​មាន​និស្សិតនិង​ពលករ​​​ជាង ១០០០ នាក់ចូល​រួម​ ក្នុង​នោះ​តម្រូវ​ការ​នៃ​​ការ​ងារ​ជាង ៥១៥ កន្លែង និង​ទទូល​បាន​សំ​ណុំដាក់​ពាក្យ​​ជាង ២០០ សំ​ណុំ។ អ្នក​ចូល​​រួម​បាន​ស្វែង​យល់​នូវ​​ទី​ផ្សារ​ការ​ងារ​ និង​បាន​ប្រឹក្សា​ ណែ​នាំ​ពី​របៀប​ដាក់​ពាក្យឱ្យ​​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​អង្គ​ភាព​ និងសហគ្រាស។

មិត្ត​ បាវ ង៉ឹង ជា​និស្សិតជំ​នាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ឱ្យ​ដឹង​ថា ៖ កិច្ច​ការ​រៀប​ចំ​ពិព័ណ៌​ការ​ងារ​ឆ្នាំ​នេះ​​មាន​ភាព​ធំ​ទូលាយ​ និង​អង្គ​ភាព​ចូល​រួម​ច្រើន​។​ សកម្មភាព​ទាំង​នោះ​​បាន​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ ​ ក៏​ដូច​ខ្ញុំ​ជា​ដើម​មាន​ឱកាស​​ស្វែង​យល់​​បណ្តា​ក្រុម​ហ៊ុន សហគ្រាសធំ​តូច​ដែល​មក​ពីបណ្តា​ខេត្ត​​​។ ប្រ​ការ​នេះ​ជា​លក្ខណៈល្អ​បំ​ផុត​សម្រាប់​យើង​ខ្ញុំ​​​ដាក់​ពាក្យ​សុំ​ការ​ងារ​សម​ស្របទៅ​​នឹង​មុខ​ជំ​នាញ​ដែល​បាន​សិក្សា​ និង​បាន​​ចូល​រួម​សម្ភាស​ផ្ទាល់​។

នៅ​ពិព័ណ៌​​ការ​ងារ​ឆ្នាំ​នេះ តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិកនៃសហគ្រាស​នានា​​​ដែល​បាន​​បញ្ចប់​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ចំ​នួន​ច្រើន និង​គ្រប់​វិស័យ​ដូច​ជា៖ កសិកម្ម ជលវប្បកម្ម បច្ចេកវិទ្យា បច្ចេកទេស វេជ្ជសាស្ត្រ ឱសថ ភាសា​បរទេស ភាសា​-វប្បធម៌-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សេដ្ឋកិច្ច នីតិសាស្ត្រ គីមីសាស្ត្រ គរុកោសល្យ គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ គ្រប់​គ្រង​ការិយាល័យ​ និង​ទេសចរណ៍។

នេះ​ក៏​ជា​ឱកាស​ដែលក្រុម​ហ៊ុន និង​សហគ្រាស​ចូល​រួម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ការ​ងារ​ និង​មាន​ឱកាស​ជ្រើស​រើស​បេក្ខជន​ប្រ​កប​ដោយ​សមត្ថភាព​ខ្ពស់​​។

រី​ឯ​វគ្គ​ទី ២ បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ១១ សីហា ២០១៨ ផង​ដែរ។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​ពិព័ណ៌​ការ​​ងារ៖ ជា​ស្ពាន​ចម្លង​​រវាង​និស្សិត​និង​សហគ្រាស