សាកលវិទ្យាល័យ​ត្រាវិញបន្ត​​រក្សា​​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​និង​ឈាន​ទៅ​​កំ​រិត​​ស្តង់​ដា ISO 9001:2015 ̣

ថ្ងៃ​ទី​ ០២ និងទី ៣ ខែ​សីហា ឆ្នាំ ២០១៨ អង្គ​ការ​ Bureau Veritas Certifications វៀត​ណាម (BVC) អនុវត្ត​កម្ម​វិធី​វាយ​តម្លៃ​ទទួល​ស្គាល់​ឡើង​វិញ​និង​បង្កើន​កំ​រិត​ស្តង់​ដា​ ISO 9001:2015 ចំ​ពោះ​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 9477 copy

ការិយាល័យ​ធានា​គុណ​ភាព​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី ១២ ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​វាយ​តម្លៃ​និង​ទទួល​ស្គាល់​ស​ម​ស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​កំ​រិត​ស្តង់​ដា។

អ្នក​ស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរង​​គូស​បញ្ជាក់​ថា អស់​រយៈ​កាល​ ១២ឆ្នាំ អនុវត្ត​និង​ដំ​ណើរ​ការ​ស្តង់​ដា ISO 9001 ក្នុង​កិច្ច​ការ​គ្រប់​គ្រង​​​បណ្តុះ បណ្តាល​ សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​រក្សា​និង​កែ​លម្អ​សកម្មភាព​ឆ្លើយ​តបនូវ​​តម្រូវ​ការ​​ស្តង់​ដា ISO និង​បំ​ពេញ​​លក្ខខ័ណ្ឌ​​ដែល​បាន​កំ​ណត់​ ។ ការ​ដែល​អនុវត្ត​និង​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​បាន​នាំ​មក​ប្រ​សិទ្ធភាព​ក្នុង​ការ​ធានា​គុណ​ភាព​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

​ក្រុម​ការ​ងារ​វាយ​តម្លៃ​នៃ​អង្គ​ការ BVC ដឹក​នាំ​ដោយ​លោក​ តាំង ខ្វា ព្រម​ទាំង​សមាជិក​ពីរ​ទៀត​បាន​ចុះធ្វើ​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​សង្កេត​ដំ​ណើរ​ការ​អនុវត្តទម្រង់​ស្តង់​ដា​​ ISO នៅ​អង្គ​ភាព​ទាំង ២២ ចំណុះ​សាកល​វិទ្យាល័យ​ត្រាវិញ។

ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​ការ​ងារ​នៅ​បណ្តា​អង្គ​ភាព​ គណប្រ​តិភូ​បាន​ចែក​រំ​លែក​ការ​កង្វះ​ខាត​​និង​ផ្ទេរ​បទ​ពិសោធ​​ដើម្បី​ជំ​រុញ​ប្រ​សិទ្ធភាព​ការ​ងារ​ក្នុង​ការ​គ្រប់​គ្រង​និងដំ​ណើរ​ការ​ឱ្យ​សម​ស្រប​ទៅ​នឹង​ស្តង់​ដា​ ISO ​ធានា​បាន​ប្រសទ្ធិភាព​ការ​ងារនៅ​ក្នុង​ការ​បណ្តុះ​បណ្តាល។

បញ្ចប់​អង្គ​ប្រ​ជុំ​អ្នក​ស្រី ថាច់ ធី យ៉ឹន ថ្លែង​អំ​ណរ​គុណ​ដល់​អង្គ​ការ​ BVC និង​ក្រុម​ការ​ងារ​បាន​មមាញឹក​ក្នុង​ការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ការ​គ្រប់​គ្រង​ប្រ​ព័ន្ធ​ ISO ​9001 ម្យ៉ាង​វិញ​ទៀត​ក្រុម​ការ​ងារ​បាន​ផ្ទៀង​ផ្ទាត់​​តម្រូវ​ការ​អភិវឌ្ឍន៍​​​ ក៏​ដូច​បំ​ពេញ​​កង្វះ​ខាត​ដើម្បី​ធានា​​​រក្សា​និង​​កែ​លម្អប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​​​ឈាន​ទៅ​កំរិត​ស្តង់​ដា​ ​ISO 9001:2015។

IMG 9458 copy

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញបន្ត​​រក្សា​​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​និង​ឈាន​ទៅ​​កំ​រិត​​ស្តង់​ដា ISO 9001:2015 ̣