​សហជីព​នៃ​សាកលវិទ្យាល័យ​ត្រាវិញប្រ​គល់​ផ្ទះ​មេត្រី​ភាព​ដល់​លោក​គីម​ណាង

នៅថ្ងៃ​ទី ៩ សីហា ២០១៨ សហព័ន្ធពលកម្ម​ខេត្ត​ត្រាវិញ​ និង​សហជីព​មូល​ដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​បានរៀប​ចំ​ពិធី​ប្រ​គល់​ផ្ទះ​មេត្រី​ភាព​ដល់​គ្រួ​សារ​លោក គីម ណាង​ ដែល​ជា​សមាជិក​នៃ​សហជីព​មូលដ្ឋាន​សាកលវិទ្យាល័យ​ត្រាវិញ​នៅ​ឃុំ​គីម​ហ្វា ស្រុក​កូវ​ង៉ាង។

DSC09754

ផ្ទះ​មួយ​ខ្នង​តម្លៃ​ ៧០ លាន​ដុង​ ក្នុង​នោះ​សហជីព​បាន​ជំ​នួយ​ ៤០ លាន​ដុង និង​បាន​វិនិច្ឆ័យ ពិនិត្យ​រួច​សម្រេច​​ប្រ​គល់​ជូន​លោក​គីម​ណាង​ដែល​កំពុង​បម្រើ​ការ​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ហើយ​កំពុង​ជួប​ការ​​លំ​បាក​ក្នុង​ជីវភាព​រស់​នៅ។

ក្នុង​​ពិធី​ប្រ​គល់​ផ្ទះ​លោក​គីម​ណាង លោក​ក៏​​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ និង​អង្គ​ភាពនានា​​ជូន​​អំ​ណោយ​ថែម​ទៀត​ផង​ដែរ​សម្រាប់​គ្រួ​សារលោក​។

រីក​រាយ​នៅ​ថ្ងៃ​បាន​គេហដ្ឋាន​ថ្មី​លោក​គីម​ណាង​​​ថ្លែង​អំ​ណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​សហជីព​ អាជ្ញាធរ​មូល​ដ្ឋាន​ អង្គ​ភាព​នានា​បាន​រួម​ការ​​ទំ​នុក​បំ​រុងដល់​គ្រួ​សារ​ ម្យ៉ាង​វិញ​ទៀត​​លោកក៏​​ប្តេជ្ញា​ចិត្ត​នឹង​ខិត​ខំ​ព្យាយាម​កិច្ច​ការ​​ឱ្យ​បាន​ល្អ​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​នៅ​អង្គ​ភាពដែល​លោក​កំពុង​ប្រ​កប​ការ​ងារ។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​សហជីព​នៃ​សាកលវិទ្យាល័យ​ត្រាវិញប្រ​គល់​ផ្ទះ​មេត្រី​ភាព​ដល់​លោក​គីម​ណាង