និស្សិតផ្នែកច្បាប់ - ​សាកលវិទ្យាល័យ​ត្រាវិញ​​ផ្សព្វផ្សាយ​ច្បាប់​ដោយ​​បើក​អង្គសវនាការប្រឌិត

ថ្ងៃ​ទី ៨ ៩ ១០ ខែ​សីហា និស្សិត​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញបាន​​​រៀប​ចំ​ឡើងអង្គ​សវនាការ​ប្រឌិត​នៅ​បណ្តា​សាលា​វិទ្យា​ល័យ មជ្ឈមណ្ឌល​វប្បធម៌​នា​បណ្តា​ខេត្ត កៀង យ៉ាង, កា ម៉ាវ និង​ បាក លីវ ​​បាន​ទាក់​ទាញអ្នក​​​ចូល​រួម​​​ជា​ច្រើន។

DSC 0094

 

មុខងារ​នីមួយ​ៗ​ក្នុងអង្គ​​​សវនាការ​នេះតាំងពី​ចៅ​ក្រម ​ក្រុម​ប្រឹក្សា​ចៅ​ក្រម​​ តំណាង​អយ្យការ​ លេខា​​ធិការ​នៃ​សវនាការ​ មេធា​វី​ ជន​ជាប់​ចោទ ជន​រង​គ្រោះ​និង​ជន​ជា​​​សាក្សី​ គឺ​​សុទ្ធ​តែ​ជា​និស្សិត​ផ្នែក​​ច្បាប់​នៃ​សាលា។​

​អង្គ​សវនាការនីមួយៗ​​បាន​​ប្រព្រឹត្ត​ឡើង​​​ក្នុង​រយៈ​ពេល​ជាង​មួយ​ម៉ោង។ ​អង្គ​ហេតុ​​នៃ​អង្គ​សវនាការ​បាន​លើក​​ឡើង​គឺ​​យោង​តាម​​​​ឯកសារ​ជាក់​ស្តែង​ដើម្បី​កាត់​ទោស​ចំពោះ​​បទ​ល្មើស​ដោយ​ចេតនា​បង្ក​របួស​ សម្តែង​ឡើង​វិញ​​នៃ​ការ​កាត់​ទោស​បទ​​ល្មើស ដើម្បី​​ឲ្យ​អ្នក​ទស្សនា​យល់​ដឹង​អំ​ពី​​បែបបទ​​របស់​សវនាការ រាល់​មូលហេតុ ឧប្បត្តិហេតុ​​បណ្តាល​ឲ្យ​​​មាន​អំពើបំពានច្បាប់​​​និង​ប៉ះ​ពាល់​ដល់​ជីវិត​ សុខភាព ថវិកានិងង​ស្មារតី​ចំពោះ​អំពើបំពានច្បាប់​។

តាម​បណ្តាតំបន់​​ដែល​រៀប​ចំ​ឡើងនូវ​អង្គ​សវនាការ​ប្រឌិត​នេះ​​បាន​ទាក់​ទាញ​​ប្រជាជន​ដែល​ជា​សិស្សានុសិស្ស​ ប្រកបដោយ​ការយក​ចិត្ត​ទុក​ដាក់ចំពោះ​​អង្គហេតុនីមួយៗ។ ទន្ទឹម​នឹង​នោះ​ ពួក​គេ​ក៏​បាន​ស្តាប់​អំពី​ខ្លឹមសារ​ និងបណ្តាវាក្យខណ្ឌរបស់​​ច្បាប់​ ដែល​បាន​អនុវត្ត​លើ​បណ្តាបទល្មើសនីមួយៗ។

អ្នក​ស្រី ង្វៀន ធី ហាញ់ នៅទី​ក្រុង កា ម៉ាវ ​​​បាន​អោយ​ដឹង​ថា៖ ​“នេះ​គឺ​ជា​លើក​ដំ​បូង​ដែល​ខ្ញុំ​មក​ចូល​រួម​សវនាការ​ ទោះ​បី​ជាអង្គសវនាការប្រឌិត​មែន តែបាន​​លើក​ឡើង​នូវ​ហេតុការណ៍​​​កំ​ពុងនិយម​កើត​​ឡើង​​ក្នុង​សង្គម​បច្ចុប្បន្ន។​​

ឧបមា​ដូច​សព្វថ្ងៃ​នេះ អំពី​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​កំពុង​តែ​កើត​ឡើង​​កាន់​តែ​ច្រើន ជា​ពិសេស​គឺ​បញ្ហា​ដែល​ប្តី​ផឹក​ស្រា​មក​ផ្ទះ​វាយ​ប្រពន្ធ​កូន​ បង្ក​ឲ្យ​បាត់​ភាព​សម្រុះសម្រួល​ក្នុង​គ្រួសារ និង​ប៉ះពាល់​ដល់​សន្ដិសុខ​នៅទីនោះ។

គាត់​បន្ថែម​ថា ឆ្លង​តាម​សវនាការ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​យល់​ដឹង​បន្ថែម​អំ​ពី​បទបញ្ញត្តិ​​នៃ​ច្បាប់​ដើម្បី​ព្រ​មាន​ បង្ការ កាត់​បន្ថយ​ករណី​កើត​ឡើង​ដូចខាង​លើ”។

អង្គសវនាការ​ប្រឌិត​បានបញ្ចប់​នៅ​សាលា​វិទ្យា​ល័យ​ អាន បៀន ខេត្ត​កៀងយ៉ាង ទទួល​បាន​ការ​ស្វាគមន៍​ពី​ប្អូនៗសិស្សានុសិស្ស​ដោយ​ស្នូរទះដៃ​នៅ​ពេល​ដែលតួ​អង្គ​នីមួយៗ​មាន​វត្តមាន​ក្នុងសវនាការ។​

ប្អូន ង្វៀន ធី អៀងញី សិស្ស​វិទ្យា​ល័យ អាង បៀង បាន​ចែក​រំលែក​ថា៖ “ខ្ញុំ​និង​មិត្ត​ភក្តី​សប្បាយ​ខ្លាំង​ណាស់​ពេល​ដែល​ឮ​ដំណឹង​​ថា​សវនាការប្រឌិត​​នឹង​រៀប​ចំ​ឡើង​នៅ​វិទ្យាល័យខ្ញុំ ព្រោះ​នេះ​ជា​លើក​ដំបូង​ដែលប្អូន​​បាន​ឃើញ​ផ្ទាល់​ភ្នែក​​។ ឆ្លង​តាម​អង្គ​សវនាការ​​នេះ ប្អូន​​យល់​ឃើញ​ថា​ក្នុង​ជីវិត​ពេល​ខ្លះ​យើង​​ត្រូវ​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង កុំ​មក​​តែ​បញ្ហា​បន្តិច​បន្តួច​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ។​ ​ក្នុង​នាម​ជា​សិស្ស​មួយ​រួប ប្អូន​​ក៏​ផ្តាំ​ខ្លួន​​ឯង​ថា​ត្រូវ​តែ​​ព្យាយាម​សិក្សា​ឲ្យ​បាន​ល្អ គោរពច្បាប់​និង​ជា​អ្នក​ផ្សព្វ​ផ្សាយ​មួយ​ ដើម្បី​រួម​ចំណែក​​ផ្សព្វផ្សាយ​ច្បាប់​​ដល់​​អ្នក​ទាំង​ឡាយ​។

លោកអនុបណ្ឌិត ផាន មិញ ហ្សើយ អនុ​ប្រ​ធាន​​ដេប៉ាតឺម៉ង់​ច្បាប់នៃមហាវិទ្យា​ល័យ​សេដ្ឋកិច្ច ច្បាប់ចំណុះសាកលវិទ្យា​ល័យ​ត្រា​វិញ បាន​​អោយ​ដឹង​ថា៖ “សវនាការ​ជា​លក្ខណៈ​ពិសេស​របស់​និស្សិត​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ ផ្តល់ឱកាសដល់ពួកគេ​មានបទ​ពិសោធ​ជាក់​ស្តែង​​នៅ​តុលាកា​រ។ គម្រោង​សវនាការ​នេះ​នឹង​ប្រ​ព្រឹត្ត​ឡើង​តាម​​​ខេត្ត​ចំនួន​១៣​ខេត្ត​ក្នុង​​​តំបន់​​វាល​រាប​​ទន្លេ​គឺវ​ឡុង​ ​​ប្រព្រឹត្ត​ឡើង​ដើម្បី​លើកកំពស់ការយល់ដឹង​អំបី​ច្បាប់​ដល់​យុវជន​និង​ប្រជាជន ជា​ពិសេស​គឺ​សិស្សានុសិស្ស​នៃ​បណ្តាសាលា​វិទ្យា​ល័យ​និង​ប្រជាជន​ក្នុង​តំបន់​ក្រីក្រ​ដែល​គ្មានឱកាស​​បាន​ចូលរួម​អង្គ​សវនាការ។​

គោល​បំណង​នៃ​សកម្ម​ភាព​នេះ​គឺ​ដើម្បី​រួម​ចំណែក​ផ្សព្វផ្សាយ​​​​ច្បាប់​ ជួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​​និង​មាន​វិធី​ដោះ​ស្រាយ​ឲ្យ​បាន​សមស្រប ត្រឹម​ត្រូវ​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​​នៅ​ពេល​ដែល​ប្រ​ឈម​នឹង​​ជម្លោះ​ទាំង​ឡាយ​ក្នុង​ជីវិត។​

គម្រោង​អង្គ​សវនាការ​បន្ទាប់​នឹង​ចាត់​តាំង​នៅ​តាម​បណ្តា​ខេត្តផ្សេងៗ​ក្នុង​​​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

DSC 0034

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតផ្នែកច្បាប់ - ​សាកលវិទ្យាល័យ​ត្រាវិញ​​ផ្សព្វផ្សាយ​ច្បាប់​ដោយ​​បើក​អង្គសវនាការប្រឌិត