សាកលវិទ្យាល័យត្រាវិញ៖ សិក្ខាសាលាអន្តរជាតិពពែទឹកដោះអាស៊ី - អូស្ត្រាលី លើកទី 4 នាថ្ងៃទី ១៧ - ១៩ តុលា ២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 សីហា 2018
- ចុចដង៖ 410
នៅថ្ងៃទី ១៣ សីហា លោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ និងជាប្រធានគណប្រតិបត្តិការនៃអង្គសិក្ខាសាលានេះ ព្រមទាំងលោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន វ៉ាន់ ធូ សមាជិកនៃសម្ព័ន្ធសមាគមពពែទឹកដោះអាស៊ី - អូស្ត្រាលី រួមធ្វើជាអធីបតីនៃសម័យប្រជុំ ដើម្បីត្រួតពិនិត្យនិងសង្កេតការរៀបចំនៃអង្គសិក្ខាសាលានេះនឹងប្រព្រឹតទៅនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨។
មានរបាយការណ៍នៅអង្គប្រជុំ លោកបណ្ឌិត ទ្រឿង វ៉ាន់ ហីវ អនុប្រធានអចិន្ត្រៃយ៍នៃអង្គសិក្ខាសាលាឱ្យដឹងថា កិច្ចការដែលត្រៀមរៀបចំគឺអនុវត្តតាមទាន់ពេលវេលា តាំងពីការទំនាក់ទំនងសមាជិក អត្ថបទស្រាវជ្រាវ សហគ្រាស អ្នកវិទ្យាសាស្ត្រ អ្នកឯកទេសអន្តរជាតិ និងការរៀបចំទីស្នាក់នៅសម្រាប់សមាជិកចូលរួម ។ល។
បច្ចុប្បន្ន គណកម្មការរៀបចំអង្គសិក្ខាសាលាបានទទួលសមាជិកដាក់ពាក្យចូលរួមចំនួន ១០៧ សមាជិក ក្នុងនោះសមាជិកនៅក្នុងប្រទេសមាន ៥៣ សមាជិក, អន្តរជាតិ ៥៤ សមាជិក។ សមាជិកទាំងឡាយមកពីបណ្តាប្រទេសដូចជា៖ ហ្វីលីពីនស៍, ថៃ, ម៉ាឡេស៊ី, ចិន, អាមេរិក, ជប៉ុន,ប៉ាគីស្ថាន,ឥណ្ឌូណេស៊ី, កម្ពុជា, ឥណ្ឌា, តៃវ៉ាន, ស៊ូដង់, នីហ្សេរីយ៉ា, អ៊ីរ៉ង់, អេស្សីប ...
គណកម្មការរៀបចំអង្គសិក្ខាសាលាបានឱ្យដឹងថា មកដល់ពេលនេះលេខាសិក្ខាសាលាបានទទួលអត្ថបទស្រាវជ្រាវជាង ៦០ អត្ថបទ ដែលទទួលបានមកពីអ្នកវាគ្មិននៅក្នុងនិងក្រៅប្រទេស ក្នុងនោះមាន Keynote 03, Plenary 03, Country 10 និងសមាជិកផ្សេងៗទៀត ៤០ អត្ថបទផងដែរ។
ម្យ៉ាងវិញទៀត គណកម្មការបានទំនាក់ទំនងជាមួយកសិដ្ឋានចិញ្ចឹមពពែមានទ្រង់ទ្រាយធំនៅខេត្តទៀងយ៉ាង ដើម្បីឱ្យសមាជិកទាំងឡាយទៅទស្សនា។ ទន្ទឹមនឹងនោះបន្តផ្សារភ្ជាប់ជាមួយក្រុមហ៊ុន សហគ្រាស និងបណ្តាសមាជិកនៅក្នុងនិងក្រៅប្រទេសដើម្បីបញ្ជាក់ព័ត៌មានចុះឈ្មោះចូលរួមសិក្ខាសាលារហូតដល់ថ្ងៃទី ១៥ កញ្ញា ២០១៨។
លោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ ស្នើឱ្យបណ្តាសមាជិកក្នុងគណកម្មការរៀបចំអង្គសិក្ខាសាលាបន្តអនុវត្ត វិនិច្ឆ័យ និងសម្រេចជាស្ថាពររាល់កិច្ចការនៅសេសសល់ឱ្យទាន់ពេលវេលា បន្តសហការជាមួយអង្គភាពខាងក្រៅ ក្រុមហ៊ុន សហគ្រាស និងសមាជិក ដើម្បីជំរុញកិច្ចការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយនៅមុន ក្នុងនិងក្រោយការរៀបចំអង្គសិក្ខាសាលា។ល។
អង្គសិក្ខាសាលានេះប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យត្រាវិញ គោលបំណងសំខាន់គឺផ្តោតទៅលើការពិភាក្សានៃវិស័យចិញ្ចឹមពពែយកទឹកដោះដូចជាបញ្ហា៖ បន្តពូជ និងបង្កាត់ពូជ ការបំប៉ន ចំណីអាហារ ការថែទាំ គ្រប់គ្រងជំងឺ គ្រប់គ្រងទឹកដោះ ផលិតផងទឹកដោះ សេដ្ឋកិច្ច សង្គមកិច្ច កាកសំណល់ប៉ះពាល់ដល់សុខភាពនិងបង្កាត់បន្សាំអាកាសធាតុប្រែប្រួល។
អង្គសិក្ខាសាលាអន្តរជាតិពពែទឹកដោះអាស៊ី - អូស្ត្រាលីបានរៀបចំមុនដំបូងនៅប្រទេសម៉ាឡេស៊ី(២០០២) លើកទី ២ នៅឥណ្ឌូណេស៊ី (២០០៤) លើកទី ៣ នៅចិន (២០០៦) និងលើកទី ៤ នៅសាកលវិទ្យាល័យត្រាវិញ វៀតណាម។
រាល់ព័ត៌មានសូមទំនាក់ទំនងមក៖
លោក បណ្ឌិត ទ្រឿង វ៉ាន់ ហីវ
អ៊ីម៉ែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
ទូរសទ្ទ៖ 0919.375.328
គេហទំព័រ៖ http://aadgc2018.tvu.edu.vn