សិក្ខា​សាលា​ស្តី​អំពីបញ្ហា​វប្បធម៌​និង​អក្សរ​សិល្ប៍​ណាម​បូ​ក្នុង​ដំ​ណាក់​កាល​សមាហរណកម្ម

នៅ​ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​​សិក្ខា​សាលា​វិទ្យាសាស្ត្រ​ក្រោម​​ប្រ​ធាន​បទ​ «វប្បធម៌​និង​អក្សរ​សិល្ប៍​ណាម​បូ​ក្នុង​តំ​ណាក់​កាល​សមាហរណ​កម្ម​» ។ អង្គ​សិក្ខា​សាលា​មាន​អ្នក​ចូល​រួម​ជាង ១០០​​នាក់​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ អ្នក​ឯកទេស​ ​បេក្ខ​សិស្ស​ទាំង​ឡាយ​មក​ពី​សាកលវិទ្យាល័យ​ និង​សាកលវិទ្យាល័យ​រង​នានា​នៅ​ក្នុង​តំ​បន់​ណាម​បូ​។

IMG 0278

ក្នុង​អង្គ​សិក្ខា​សាលា​មាន​​បទ​អន្តរាគមចំ​នួន ៨ ដែល​បាន​លើក​ឡើង​​យក​មក​បង្ហាញ​នូវ​របក​គំ​ហើញ​ជុំ​វិញ​បញ្ហា​ខឿន​វប្បធម៌ និង​អក្សរសិល្ប៍​ណាម​បូ​នា​ពេល​បច្ចុប្បន្ន នោះ​ក៏ជា​ការ​បង្ហាញ​នូវ​ទស្សន​បរានុម័ត្ត​​ទាក់​ទង​ដល់​សកម្មភាព​ស្រាវជ្រាវ​នៃ​អ្នក​ឯកទេស​ក្នុង​រយៈពេល​ខាង​មុខ។

 ខឿន​វប្បធម៌​តំ​បន់​ណាមបូ​ទាំ​ង​មូល​ជា​​​សមិទ្ធផល​ក្នុង​ដំ​ណើរ​​ឆ្ពោះ​ទៅ​អភិវឌ្ឍន៍​ ​ដោះ​ដូរ​ស្រូបយកនិង​​កែ​ច្នៃ​វប្បធម៌​ពី​យូរ​លង់នៃ​បណ្តា​ជន​ជាតិ​ដែល​បាន​​រួម​សុខ​រួម​ទុក្ខ​នៅ​តំ​បន់​នោះ​។ តាំង​ពី​សតវត្ស​​ទី ១៧ ទី ១៨ ការ​ផ្លាស់​ប្តូរ​វប្បធម៌រវាង​ជន​ជាតិ​​គិញ ខ្មែរ ចិន ចម្បា បាន​ប្រ​ព្រឹត្ត​ទៅ​​ធម្មតា​​និង​បន្សល់​ទុក​នូវ​សម្បត្តិ​វប្បធម៌​ចម្រុះ​ដល់​សព្វ​ថ្ងៃ​នេះ​។

អ្នក​ស្រី​បណ្ឌិត ង្វៀន ធី ហ្វេ ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ថ្លែង​ថា៖ ដោយ​ការ​រីក​ចម្រើនដ៏​​ខ្លាំង​​ក្លា​នៃ​សង្គម​បច្ចុប្បន្ន​ហេតុ​ដូច្នោះ​វិស័យ​វប្បធម៌​និង​អក្សរសិល្ប៍​ណាមបូ​កំពុង​មាន​​ការចាប់​អារម្មណ៍​ពី​សំ​ណាក់​បញ្ញវន្ត​​​។ សមាហរណកម្ម​និង​អភិវឌ្ឍ​វប្បធម៌​ ​អក្សរសិល្ប៍​បាន​ទទួល​ស្គាល់​ថា​ជា​កត្តា​សំ​ខាន់​ក្នុង​ប្រ​វត្តិសាស្ត្រ ​ក៏​ដូច​ជា​ទស្សន​បរានុម័ត្ត​​និង​វិទ្យាសាស្ត្រ​​ក្នុង​​អភិវឌ្ឍ​ន៍​ជាតិ​មួយ ​ជា​ពិសេស​ក្នុង​បណ្តា​ជនជាតិ​ភាគ​តិច ។

ម្យ៉ាង​វិញ​ទៀតការ​ស្ថាបនា​​និង​អភិវឌ្ឍ​​​​ន៍​សេដ្ឋកិច្ច​នៅ​មូល​ដ្ឋាន​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​​នូវ​បណ្តា​តម្លៃ​ប្រ​ពៃណី​វប្បធម៌​របស់​ដូន​តា​។ បញ្ហា​នេះ​ក៏​បាន​លើក​ឡើង​ពិភាក្សា​ឈ្វេង​យល់​អំពី​​តថភាពពិត​​ក៏​ដូចជា​ដំណោះ​ស្រាយ​ក្នុង​សិក្ខាសាលាផង​ដែរ។

លោក​ ទ្រឿង ដឹក ទ្វឹង​ បេក្ខជន​​បណ្ឌិត​ជំ​នាញ​វប្បធម៌​វិទ្យា​បាន​គូស​បង្ហាញ​នូវ​ការ​ប្រែប្រួល​វប្បធម៌​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ណាម​បូ​និង​បញ្ហា​ប្រឈម​មួយ​ចំ​នួន​។ លោក​បាន​លើក​ឡើង​ថា​ នៅ​ស្រុក​មួយ​ចំ​នួន​បាន​ដេញ​​តាម​សមិទ្ធផល​ជន​បទ​ថ្មី ក៏​​ប៉ុន្តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​អភិរក្ស​ន៍​និងលើក​កម្ពស់​តម្លៃ​វប្បធម៌​នៃ​បណ្តា​ជន​ជាតិ​នៅ​ទី​នោះ ​ធ្វើ​ឱ្យបាត់​បង់​នូវ​​តម្លៃ​វប្បធម៌​មួយ​ថ្ងៃ​កាន់​តែ​សាប​រលាបទៅៗ ។

 អ្នក​ស្រី ថាច់ ធី​ យ៉ឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖ វប្បធម៌​និង​អក្សរសិល្ប៍​ណាម​បូ​ជា​ប្រ​ធាន​បទ​វិទ្យាសាស្ត្រ​មួយ​ប្រៀប​បាន​ដូចអណ្តូង​រ៉ែ​និង​មាន​​រ៉ែ​ជា​ច្រើន​ប្រ​ភេត​ដែល​មិន​ទាន់​បាន​យក​ទៅ​កែ​ច្នៃ​និង​ប្រើប្រាស់ ។ ដើម្បី​រួម​ចំ​ណែក​ពិពិធភាព​ វិសេស​វិសាល​នៃ​ខឿន​វប្បធម៌​និង​អក្សរ​សិល្ប៍​ទូទាំង​ប្រ​ទេស​និយាយ​រួម​និង​នៅ​ណាម​បូ​និយាយ​ដោយ​លែ​ក​ បញ្ហា​​ត្រួត​ពិនិត្យ​និង​ស្រាវ​ជ្រាវ​ទៅ​លើ​វប្បធម៌​ អក្សរ​សិល្ប៍​ណាមបូ​ពិត​ជា​សំ​ខាន់​និង​ជា​តួ​នាទី​បន្ទាន់​ក្នុង​ទំ​នោរ​អភិវឌ្ឍន៍​និង​សមាហរណកម្ម​នៃ​តំបន់ ។

 IMG 0276

អ្នក​ស្រី​សាកលវិទ្យាធិការរង​បាន​ថ្លែង​អំ​ណរគុណ​ដល់​អ្នក​ស្រាវជ្រាវ​ អ្នក​ឯកទេស​​ បេក្ខសិស្ស​​ទាំង​ឡាយ​បាន​ចែក​រំ​លែក​និង​បង្ហាញ​នូវ​របក​គំ​ហើញ​នានាអំពី​​លទ្ធផល​ស្រាវ​ជ្រាវ​លើ​វិស័យ​វប្បធម៌ និង​អក្សរសិល្ប៍ ទន្ទឹម​នឹង​នោះ​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​សម្រាប់​កិច្ច​ការ​អភិវឌ្ឍ​និង​អភិរក្ស​ខឿន​វប្បធម៌​និង​អក្សរសិល្ប៍ជាតិ ៕

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខា​សាលា​ស្តី​អំពីបញ្ហា​វប្បធម៌​និង​អក្សរ​សិល្ប៍​ណាម​បូ​ក្នុង​ដំ​ណាក់​កាល​សមាហរណកម្ម