សិក្ខាសាលា​វិទ្យាសាស្ត្រ​ស្តីអំពីចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ

នៅ​ល្ងាច​ថ្ងៃ​ទី ៣១​ ខែ​សីហា ឆ្នាំ ២០១៨​ សាកលវិទ្យាល័យ​ត្រាវិញបាន​រៀប​ចំ​សិក្ខា​សាលា​វិទ្យាសាស្ត្រ​ ដោយ​មាន​ប្រ​ធាន​បទ​ «ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ - ​បញ្ហា​ទ្រឹស្តី​និង​បទ​ពិសោធន៍» ។​​ អង្គ​សិក្ខា​សាលា​មាន​អ្នក​ស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ​ សិល្បករ សិល្បការនី សិស្សនិស្សិត​ជា​ច្រើន​បាន​អញ្ជើញ​ចូល​រួម​ ។

IMG 3844

សិក្ខាសាលា​ជា​កិច្ច​ការ​បន្ត​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​អនុវត្ត​ភារកិច្ច​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ថ្នាក់​ក្រ​សួង​នូវ​ «ការ​អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ» អនុវត្ត​ផ្ទាល់​ដោយ​សាកលវិទ្យាល័យ​ត្រាវិញ​។

មាន​ប្រ​សាសន៍​បើក​អង្គ​សិក្ខា​សាលា​ បណ្ឌិត ម៉ាយ មី យៀង ថ្លែង​ថា ៖ ក្នុង​រយៈកាល​កន្លង​​តថភាព​ស្រាវជ្រាវ​និង​ប្រ​មូល​ផ្តុំ​ប្រ​ភេទ​ចម្រៀង​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​បាន​អនុវត្ត​នៅ​គ្រប់​ជ្រុង​ជ្រោយ​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ស្នាដៃ​​សិក្សា​ណា​ជា​ប្រព័ន្ធ​​ ផ្តល់​នូវ​របក​គំ​ហើញ​ទូទៅ​អំពី​ខឿន​ចម្រៀង​ប្រ​ជាប្រិយ​ខ្មែរ​ណាម​បូ​លើ​ប្រ​ភេទ​ទម្រង់ និង​តម្លៃ​ ដើម្បី​កំ​ណាត់​​នូវ​តម្លៃ​​ចម្រៀង​ប្រ​ជា​ប្រិយ​ដែល​មាន​ក្នុង​ជីវភាព​រស់​នៅ​របស់​ជន​រួម​ជាតិខ្មែរណាម​បូ​​ ក៏​ដូច​មិន​ទាន់​មាន​វិធាន​ការច្បាស់​លាស់​ណា​មួយ​ក្នុង​ការ​​អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌ចំពោះ​ប្រ​ភេទ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ​ក្នុងតថភាព​​​បច្ចុប្បន្ន​។

IMG 3816

ការ​ស្រាវជ្រាវ​នេះ​ជា​ភារកិច្ច​ចម្បង​ ទូទៅ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​និង​ស៊ីជម្រៅ​ឆ្លើយ​តប​តម្រូវ​ការ​អភិរក្ស​ខឿន​វប្បធម៌​ដែល​ជា​បេតិកភណ្ឌ​នៃ​ចម្រៀង​ប្រ​ជាប្រិយ​ និង​កំពុង​ប្រ​ឈម​នឹង​ការ​សាប​រលាប​ទៅៗ ។ ម្យ៉ាង​វិញ​ទៀត​គឺ​​រួម​ចំ​ណែក​លើក​កម្ពស់​មនសិការ​​មហាជនអោយ​ចេះ​​ថែរ​រក្សា​តម្លៃ​វប្បធម៌​ជាតិ ជំរុញ​ការ​បង្ហាត់​បង្រៀន​ ផ្សព្វ​ផ្សាយនូវ​ប្រ​ភេទ​ចម្រៀង​ប្រ​ជាប្រិយ​​ឱ្យ​បាន​ទូលំ​ទូលាយ​ ឆ្ពោះ​ទៅ​គោល​ដៅ​​អភិរក្ស​ អភិវឌ្ឍ​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ដែល​ជា​បេតិកភណ្ឌ​ជាតិ​នៅ​កំ​រិត​អន្តរជាតិ។  

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា​វិទ្យាសាស្ត្រ​ស្តីអំពីចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ណាម​បូ