អគ្គរដ្ឋទូត Ireland​ ប្រ​ចាំ​ការ​នៅ​វៀត​ណាម​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ២០១៨ អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ទទួល​ជួប​សវនា​ការ​ជា​មួយ​អ្នក​ស្រី​ Cáit Moran អគ្គរដ្ឋទូត Ireland​ ប្រ​ចាំ​ការ​នៅ​វៀត​ណាម​ ។

DSC00580

 នៅ​អង្គ​ជំ​នួប​អ្នក​ស្រី ថាច់ ធី យ៉ឹន ឱ្យ​ដឹង​ថា ៖ បច្ចុប្បន្ន​ភាព​ សាកលវិទ្យាល័យ​ត្រាវិញ និង​អង្គ​ការ​​​របស់​ Ireland​ មាន​ទំ​នាក់​ទំ​នង​គ្នា​​​យ៉ាង​​ជិត​ស្និទ្ធ​ឆ្លង​តាម​កម្មវិធី​គរុ​សភា​ កម្មវិធី​បណ្តុះ​បណ្តាល​វគ្គ​ខ្លី​ ក្រោម​ការ​ឧបត្ថម្ភ​នូវ​​អាហារូបករណ៍​សម្រាប់​​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ត្រាវិញ​​។ ខ្ញុំ​មាន​ទំ​នុក​ចិត្ត​យ៉ាង​ជ្រាវ​ជ្រៅចំ​ពោះ​​បណ្តា​គម្រោង​ការ​ដែល​ស្ថាន​ទូត​ Ireland​​ ​បន្ត​អនុវត្ត​ ឧបត្ថម្ភ​ដល់​ការ​សិក្សា​ ចែក​រំ​លែក​ លើក​កម្ពស់​សមត្ថភាព ជំ​នាញ​ឯកទេស​ និង​ដោះ​ដូរ​វប្បធម៌​គរុ​សភា​រវាង​ភាគី​ទាំង​ពីរ។»​

អ្នក​ស្រី​ Cáit Moran ថ្លែង​ថា ៖ ដំ​ណើរ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ ក្រុម​ការ​ងារ​យើង​ខ្ញុំ​បាន​សិក្សា​ឈ្វេង​យល់​នៅ​តថភាព​បណ្តុះ​បណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​ដូច​ពហុ​កំ​រិត​សិក្សា​។ ទន្ទឹម​នឹង​នោះ​បាន​យល់​នូវ​ទម្រង់​​បណ្តុះ​បណ្តាល​មាន​លក្ខណៈ​ផ្សារ​ភ្ជាប់ជា​មួយ​​សហគ្រាស​​ដែល​​និស្សិតមាន​ឱកាស​សិក្សា​បណ្តើរ​អនុវត្ត​បណ្តើរ​នៅទីនោះ​។

ក្នុង​កិច្ច​សំ​ណេះ​សំ​ណាល​នេះ​ដែរ​ អ្នក​ស្រី​បាន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​ការ «ឧបត្ថម្ភ​សកម្មភាព​ផលិត​សិប្បកម្ម​បម្រើ​ដល់​វិស័យ​ទេសចរ​ លើក​កម្ពស់​កំ​ណើន​សេដ្ឋកិច្ច​​និរន្តរភាពនៅ​តំ​បន់​​ជន​រួម​ជាតិ​ខ្មែរ​។»

គម្រោងការ​​នោះ​បាន​អនុវត្ត​ចាប់​តាំង​ពី​ខែ​មករា​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ ២០១៨​ នៅ​សង្កាត់​ទី ៨ និង​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​មាន​ចញ្ចប់​ថវិកា​ចំនួន ៧០០០ អ៊ឺរ៉ូ ។

វត្ថុ​បំ​ណង​នៃ​គម្រោង​ការ​គឺ​ដើម្បី​លើក​កម្ពស់​លទ្ធភាព​ស្ត្រី​ចូល​រួម​សកម្មភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ​ និង​អភិរក្ស​តម្លៃ​វប្បធម៌​ជន​ជាតិ។ មក​ទាល់​ពេល​នេះ​ គម្រោង​ការ​បាន​​ដំ​ណើរ​ការ​អស់​រយៈ​ពេល​ ៨ ខែ​ មាន​ថ្នាក់​ចំ​នួន​​ ៥​ និង​សមាជិក​​ជាង ៣០ នាក់​ ។

DSC00613

គណកម្មការ​គ្រ​ប់​គ្រង​គម្រោង​ការ​ឱ្យ​ដឹង​ថា ៖ យើង​ខ្ញុំ​បាន​រៀប​ចំ​តាំង​ពិពណ៌​​នូវ​វត្ថុ​សិប្បកម្ម​ទាំង​ឡាយ​ដែល​បាន​ផលិត​រួចចំ​នួនពីរ​លើកគឺ ៖ នៅ​សាកលវិទ្យាល័យ​ត្រាវិញ និង​ខេត្ត​ក្វាង​នីញ​ កម្រៃទទួល​បាន​ពី​ការ​​លក់​វត្ថុ​អនុស្សាវរីយ៍​គឺ​ទំ​នុក​បំរុង​បន្ថែម​ ចំ​ណាយ​​ទិញ​វត្ថុ​ធាតុ​ដើម​ ជំ​នួយ​ស្ត្រី​មាន​ជីវភាព​លំ​បាក ក្នុង​រយៈ​ពេល​បុណ្យ​ទាន​ប្រ​ពៃណី​​​នៅ​មូល​ដ្ឋាន ជា​ពិសេស​ទៅ​ទៀត​គឺ​បង្កើត​បាន​ក្រុម​សិប្បកម្ម​ស្ត្រី​សម្រាប់​សង្កាត់ទី ៨ ។

DSC00627

DSC00625

ឱកាស​នេះ​ដែរ​ អគ្គរដ្ឋទូត​ Ireland ប្រ​ចាំ​ការ​នៅ​វៀ​ត​ណាម​បានទស្សនា​ទិដ្ឋភាព​ជុំ​វិញ​សាកលវិទ្យាល័យ​ត្រាវិញ​អន្តេវាសិកដ្ឋាន​ និងចុះសួរ​សុខ​ទុក្ខ​ ​​សំ​ណេះ​សំ​ណាល​ជា​មួយ​ក្រុម​សិប្បកម្មផង​ដែរ ៕

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អគ្គរដ្ឋទូត Ireland​ ប្រ​ចាំ​ការ​នៅ​វៀត​ណាម​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ