អង្គ​ការ​ដើម្បី​សំ​ឡេង​និង​សិទ្ធិ​សេរី​ភាព​ស្ត្រី​ប្រគល់​​អាហារូបករណ៍​ដល់​​និស្សិត​ស្រីចំ​នួន ២០ចំ​ណែក​

នៅ​ថ្ងៃ​ទី ៦ កញ្ញា ២០១៨ តំ​ណាង​អង្គ​ការ​ដើម្បី​សំ​ឡេង​និង​សិទ្ធិ​សេរីភាព​​ស្ត្រី (WEAV) បាន​ប្រ​គល់​ជូន​អាហារូបករណ៍​ចំ​នួន ២០ចំ​ណែក​ដល់​និស្សិត​ស្រី​នៃ​សាកលវិទ្យាល័យ​ត្រាវិញនា​​ឆ្នាំ​សិក្សា ២០១៨ - ២០១៩ ។

DSC00660

នេះ​ជា​ឆ្នាំ​ទី ៤ ហើយ​ដែល​អង្គ​ការ WEAV ប្រ​គល់​ជូន​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ ដោយ​ក្នុង​មួយ​ចំ​ណែក​មាន​ទឹក​ប្រាក់​ ២,៥ លានដុង ។

នៅ​អង្គ​ជំ​នួប​ អ្នក​ស្រី ថាច់ ធី​ យ៉ឹន សាកលវិទ្យាធិការរង​បាន​ថ្លែង​អំ​ណរគុណ​​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​មូលនិធិ WEAV ។ អ្នក​ស្រីថ្លែង​ថា កម្មវិធី​នេះ​មាន​សារប្រយោជន៍​ជា​មនុស្សធម៌​ធំ​ធេង​ណាស់​ អាហារូបករណ៍​នីមួយៗ​ មិន​ត្រឹម​តែ​ជា​កាដូ​មាន​តម្លៃ​ ថែម​ទាំង​ជា​កម្លាំង​ចលករ​លើក​ទឹក​ចិត្ត​​ដល់​និស្សិត​ក្នុង​ការ​សិក្សា ។

តំ​ណាង​ស្ថាបនិក​​នៃ​អង្គ​ការ​ WEAV សាស្ត្រាចារ្យ​ បណ្ឌិត Lois Vietri ឧទ្ទេសនាម​បន្ថែម​អំពី​កម្មវិធី​អាហារូបករណ៍សម្រាប់​និស្សិត​ ។ គាត់​ថ្លែង​ថា ៖ «យើង​ខ្ញុំ​បាន​រួម​ដំ​ណើរ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​អស់​​រយៈពេល​ ៤​ ឆ្នាំ​កន្លង​ ខ្ញុំ​នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​នេះ​និង​ផ្សារ​ភ្ជាប់​ទំ​នាក់​ទំ​នងថែម​ទៀត​ក្នុង​ការ​​ទំ​នុក​បំ​រុង​​ដល់​និស្សិត​​ស្រី​ ។ ម្យ៉ាង​វិញ​ទៀត WEAV នឹង​បើក​ទូលាយ​នូវ​កម្មវិធី​អាហារូបករណ៍នេះ​​ដើម្បី​​បង្ក​ឱកាស​សម្រាប់​និស្សិត​ស្ត្រី​ជា​ច្រើនទៀត​ ។»

DSC00683

ប្អូន ង្វៀន ធី ង៉ុក យីវ ដែល​ជា​និស្សិត​ឆ្នាំទី​ ៣ មុខ​ជំ​នាញ​ភាសា​អង់គ្លេស​​តំ​ណាង​ឱ្យ​និស្សិត​ទាំង​ឡាយ​ដែល​ទទួល​បាន​អាហារូបករណ៍​ ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ជា​ទី​បំ​ផុត​ចំ​ពោះ​អង្គ​ការ WEAV ​បាន​ឧបត្ថម្ភ​នូវ​អាហារូបករណ៍​ដ៏​មាន​តម្លៃ និងអាហារូបករណ៍​នោះ​​បានរួម​ចំ​ណែក​​កាត់​បន្ថ័យ​មួយ​ភាគធំ​​អំពី​កម្រៃ​សិក្សា​ក៏​ដូច​ជីវភាព​ប្រចាំ​ថ្ងៃ​​ ៕

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​ការ​ដើម្បី​សំ​ឡេង​និង​សិទ្ធិ​សេរី​ភាព​ស្ត្រី​ប្រគល់​​អាហារូបករណ៍​ដល់​​និស្សិត​ស្រីចំ​នួន ២០ចំ​ណែក​