Vinacacao រួម​ដំ​ណើរ​ជា​មួយនិស្សិត​​សហគ្រិនភាព​

នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កញ្ញា លោក ត្រឹង វ៉ាន់ លៀង ប្រ​ធាន​ក្រុម​ប្រឹក្សា​គណកម្មការ​ប្រ​តិបត្ត​និង​ជា​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន កា​កាវ​ វៀត​ណាម​ (Vinacacao) បាន​ជួប​សំ​ណេះ​សំ​ណាល​និង​ចែក​រំ​លែក​បទ​​ពិសោធន៍​​ជុំ​វិញ​បញ្ហា​ផ្តួច​​ផ្តើម​​គំ​និត​ប្រ​កប​អាជីវកម្ម​ទៅ​ដល់​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ចំ​នួន​ជិត ១០០០នាក់នៅ​សាល​សហសិក្សា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ។

DSC 9575

មាន​ប្រ​សាសន៍​នៅ​កិច្ច​ជំ​នួប​ អ្នក​ស្រី ថាច់ ធី​ យ៉ឹន សាកលវិទ្យាធិការរង រីក​រាយ​ស្វាគមន៍​ និង​​​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ Vinacacao បាន​ចំ​ណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​សំ​ណេះ​សំ​ណាល​ចែក​រំ​លែក​បទ​ពិសោធន៍​​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​នូវ​បញ្ហា​ពាក់​ព័ន្ធ​នឹង​សហគ្រិន​ភាព​ និង​បាន​ផ្តល់​សញ្ញាណ​ទូ​ទៅ​ចំពោះ​​និស្សិត​​ដែល​​មាន​ចំ​ណាប់​អារម្មណ៍​ទៅ​នឹង​​ការ​បង្កើត​អា​ជីវកម្ម​​នៅ​ពេល​កំពុង​​​សិក្សា​ ។

នៅ​ទី​នោះ​​​ មាន​និស្សិត​ជា​ច្រើន​​បញ្ចេញ​យោបល់​ និង​​ចាប់​អារម្មណ៍ខ្លាំង​ចំពោះ​ការ​ទំនាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​រវាង​សហគ្រាស​និង​សាកលវិទ្យាល័យដើម្បីមាន​វេទិកា​​សំ​ណេះ​សំ​ណាល​នេះ​ឡើង ហើយ​ពួក​គេ​ស្នើ​​ បន្ត​រក្សា​​វេទិកា​បែប​នេះ​ បង្កើត​បាន​​​បរិយាកាស​​សហគ្រិន​ភាព​សម្រាប់​និស្សិត ។ ឆ្លង​តាម​កិច្ច​សំ​ណេះ​សំ​ណាល​ និស្សិត​មាន​គំ​និត​នវានុវត្ត​ជា​ច្រើន​សម្តែង​មតិ ​​ពិភាក្សា​ចំហ​ជា​មួយលោក​​អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន Vinacacao ។

និស្សិត​​ ហ្វិញ ទ្រឿង អៀន វី និយាយ​ថា ៖ ដើម្បី​ទទូល​បាន​ជោគ​​ជ័យ​ខ្ពស់ គួរ​តែ​មាន​ការចូល​រួម​​ពី​សម្នាក់​អ្នក​ឯកទេស​ វិនិយោគិន​​ផ្តល់​នូវ​បទ​ពិសោធ​ន៍​ល្អ​ៗ​ ទាក់​ទង​ទៅ​នឹង​​ការ​គ្រប់​គ្រងទី​​ផ្សារ ក៏​ដូច​​ហិរញ្ញវត្ថុ​​ ។

ម្យ៉ាង​វិញ​ទៀត​ ​ដើម្បី​ឱ្យគំ​និត​នោះ​ក្លាយទៅ​​ជា​ការ​ពិត​ត្រូវ​បង្កើត​បរិយាកាស​ល្អ​​ ឱ្យ​និស្សិត​ចូល​រួម​ និងបន្ត​​ជម្រើស​​​​​គំ​និត​ផ្តួច​​ផ្តើម​​ធ្វើ​​​អាជីវកម្ម​ទៅ​ខាង​ក្រោយៗ​ទៀត ។

លោក ត្រឹង វ៉ាន់ លៀង​ ថ្លែង​ថា ៖ ការ​ខិត​ខំ​អស់​ពីសមត្ថភាព​​របស់​ក្មួយៗ គឺ​​ជា​កូន​សោរ​​នាំ​ទៅ​រកភាព​​​ជោគ​ជ័យ​ជា​ខាង​ដើម​។ សហគ្រិន​ភាព​ជា​ចំ​ណុច​ស្វែង​រក​តម្លៃ​ថ្មី យក​ចំ​ណុច​ភ័យ​ខ្លាចធ្វើ​​​ជាចំ​ណុច​ខ្លាំង​ជា​​កម្លាំង​ចលករ​មួយ ។ លោក​ថា​សម័យ​ប្រ​ឡង «Rookie – Marketing of the year» ជាទី​លាន​ផ្តួច​​ផ្តើម​គំ​និត​សហគ្រិន​ភាព​មួយ​ដ៏​មាន​ប្រ​យោជន៍ សម្រាប់​និស្សិត​ដាក់​ពាក្យ​ចូល​រួម ។

ហិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន Vinacacao រួម​ដំ​ណើរ​ជា​មួយនិស្សិត​​សហគ្រិនភាព​