សាកលវិទ្យាល័យ​ត្រាវិញ​ប្រ​គល់​​សញ្ញាបត្រ​​បណ្តុះ​បណ្តាលតាម​បែប​​ធ្វើ​ការ​បណ្តើរ​សិក្សា​បណ្តើរ​ឆ្នាំ​២០១៨

ព្រឹក​ថ្ងៃ​ទី ៨ កញ្ញា​ ២០១៨​ នៅ​សាល​សហសិក្សា​ D5 សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាបត្រ​ដល់​សិក្ខាកាម​ចំ​នួន ៧៧២ នាក់​ ដែល​បណ្តុះ​បណ្តាល​តាម​បែប​ធ្វើការ​បណ្តើរ​សិក្សា​បណ្តើរ​ និង​តាម​បែប​សិក្សា​ពី​ចម្ងាយ​នាឆ្នាំ​​​ ២០១៤, ២០១៥ និង​២០១៦ ។

SAM 0495

លោក​ ផាម​ ទ្រុង អៀន ប្រ​ធាន​នៃ​ការិយាល័យ​សិក្សា​ឱ្យ​ដឹង​ថា ៖ កម្មវិធី​បិទ​វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​​ចំ​នួន ៧៧២​ នាក់ រួម​មាន​មុខ​ជំ​នាញ​ ៦ គឺ នីតិសាស្ត្រ គណនេយ្យ ព័ត៌មាន​វិទ្យា ពាណិជ្ជកម្ម សំ​ណង់ និង​បសុពេទ្យ ។

អត្រា​និស្សិត​ទទួល​បាន​កំ​រិត​ឆ្នើម​និង​ពូកែ​មាន​ចំ​នួន​ខ្ពស់​ ចំ​ណុច​នោះ​គូស​បង្ហាញ​បាន​ថា​​​គុណ​ភាព​សិក្សា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​កាន់​​តែ​ប្រ​សើរ​​ឡើង​ ។ សិក្ខាកាម​​មាន​​ចំ​ណាត់​ថ្នាក់​ឆ្នើម​ ពួក​គេ​នឹង​ទទួល​បាន​នូវ​វត្ថុ​អនុស្សាវរីយ៍​និង​លិខិត​សរសើរ​ផង​ដែរ ។

អញ្ជើញ​ចូល​រួម​និងប្រ​គល់​ជូន​សញ្ញា​​បត្រ​ លោក​ វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរង​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ថ្លែង​សារ​ជូន​ពរ​និង​កោត​សរសើរ​នូវ​សមិទ្ធ​សិក្សា​នៃ​សិក្ខាកាម​​ទាំង​ឡាយ​ ក៏​ដូច​ការ​ខំ​ប្រឹង​ប្រែង​របស់​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ។ ម្យ៉ាង​វិញ​ទៀត​ លោកអរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះ​អង្គ​ភាព​​ជា​ដៃ​គូដែល​​​សហការ​រៀប​ចំ​​បណ្តុះ​បណ្តាល​រហូត​ទទួល​​​​​បាន​ជោគ​ជ័យ​ជា​ស្ថាពរដូច​ថ្ងៃ​នេះ​ ។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ប្រ​គល់​​សញ្ញាបត្រ​​បណ្តុះ​បណ្តាលតាម​បែប​​ធ្វើ​ការ​បណ្តើរ​សិក្សា​បណ្តើរ​ឆ្នាំ​២០១៨