ប្រ​កួត​ស្នា​ដៃ​​រ៉ូបូកន់ ឆ្នាំ ២០១៨

នៅ​ថ្ងៃ​ទី​១៦ កញ្ញា​ ២០១៨ មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេក​វិទ្យា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​បើកការ​​ប្រ​កួត​ប្រ​ជែង​ស្នា​ដៃ​ Robocon ឆ្នាំ ២០១៨​ ដោយ​មាន​ប្រ​ធាន​បទ​​ ៖ «ចម្លង​នាវា​កាត់​រលក​បច្ចេក​វិទ្យា ។»

robocon

លោក​បណ្ឌិត ង្វៀន​ មីញ ហ្វា ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​បច្ចេ​កទេស​និង​បច្ចេក​វិទ្យា​ និង​ជា​ប្រ​ធាន​គណកម្ម​ការ​សម័យ​ប្រ​ឡង​​​រីក​រាយ​ស្វាគមន៍​ស្មារតី​ចូល​រួម​របស់​បេក្ខ​ជន​ដែល​ជា​សិស្ស​និង​និស្សិត​ទាំង​ឡាយ​មក​ពី​​វិទ្យាល័យ​នា​នា​​នៅ​ទី​ក្រុង​ត្រាវិញ​។ លោក ថ្លែង​ថា ៖ ​«សម័យ​ប្រ​កួត​ស្នា​ដៃ Robocon​ ឆ្នាំ ២០១៨ គឺ​ជា​ទី​លាន​បង្កើត​ស្នា​ដៃ​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​និស្សិត​មាន​គំ​និត​ច្នៃ​ប្រ​ឌិត​​ ។ ម្យ៉ាង​វិញ​ទៀត​ឆ្លង​តាម​កម្មវិធី​នេះ គណ​កម្មការ​នឹង​ជ្រើស​បាន​ក្រុមនិស្សិត​មាន​ទេពកោសល្យ​ដើម្បី​ចូល​រួម​​ការ​ក្រ​កួត​នៅ​​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ ។»

លោក​ថ្លែង​ថា​ ៖ ចំ​ពោះប្រ​ធាន​បទ​ «ចម្លង​នាវា​កាត់​រលក​បច្ចេកវិទ្យា​» គឺ​ជា​ប្រ​ធាន​បទ​មួយដែល​​ថ្មីនិង​​ទំ​នើប ​សម្រាប់​ប្អូនៗ​​មាន​គំ​និត​នវានុវត្ត​ ប៉ិន​ប្រ​សប​​រចនា​ស្នា​ដៃ Robocon ។ ការ​ប្រ​កួត​នាំ​មក​នូវ​ភាព​ទាក់​ទាញ​​ដល់​ប្អូនៗ​និស្សិត​និង​ទស្សនិក​ជន​​​​​ បង្កើត​បាន​ភាព​សប្បាយ​រីក​រាយ ក៏​ប៉ុន្តែ​​មិន​ខ្វះ​នូវ​ភាព​តាន​តឹង​​ ភ័យ​អរ​ផង​​ដែរ​ដោយ​មាន​លក្ខណៈ​ប្រ​សើរ​​ប៉ាន់​​ស្មាន​មិន​ដល់ ។

ចូល​រួម​សម័យ​ប្រ​កួត​ឆ្នាំ​នេះ​មាន​បេក្ខជន​ចំ​នួន ៩៣ នាក់​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ និង​សិស្ស​មក​ពី​វិទ្យាល័យនៅ​​ទី​ក្រុង​ត្រាវិញ ។ ក្រុម​នីមួយៗ រចនា​នាវា​ដោយ​ភ្ជាប់​ប្រ​ព័ន្ធ​បញ្ជា​ពីចម្ងាយ​ ។ ក្រោយ​បទ​បញ្ជា​របស់​អាជ្ញា​កណ្តាល​​ នាវា​ចាប់​ផ្តើម​ចេញ​ដំណើរ​​​ពីទី​តាំង​​​ផែ​ បន្ត​ទៅ​​ដោយ​ស្វ័យ​ប្រ​វត្ត​ ឬ​តាម​បញ្ជា​របស់​ក្រុម​នីមួយៗ​​​​ទៅ​តាម​ខ្សែ​ទឹក​​ "zíc zắc" ដែល​កំ​ណត់ ។ ក្រោយ​ពី​ឆ្លង​កាត់​​ឧបសគ្គ​​​ដែល​គណ​កម្ម​ការ​ដាក់​ចេញ​​​នាវាក្រុម​នីមួយៗ​​ត្រូវ​ស្រង់​យក​​ទំ​និញ​(ប៉េង​ប៉ោង)​​ រួច​វិល​បត់​មក​កន្លែងដើម​វិញ ។ ពិន្ទុ​ត្រូវ​បាន​រាប់ឡើង​​ទៅ​តាម​​​ពេលវេលា​បាន​កំ​ណត់​​និងសម្រេច​ជោគ​ជ័យ​នូវ​​​ភារកិច្ច​​ដាក់​​ទំ​និញ​វិល​បត់​មក​​ទីកន្លង​ដើម​វិញ ។

មិត្ត​ ង្វៀន ខាញ់ យ្វី​ និស្សិត​ឆ្នាំ​ទី ៣ និយាយ​ថា​ ៖ ខ្ញុំ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រ​កួត​ស្នា​ដៃ​ Robocon ​នេះ​ វា​ពិត​ជា​អស្ចារ្យ​និង​មាន​ប្រ​យោជន៍​ ការ​​ចូល​រួម​ប្រ​កួត​ វាពិត​ជា​​មិន​ត្រឹមតែ​​ជួយ​ឱ្យ​យើង​មាន​ចំ​ណេះ​ដឹង​ ក៏​ប៉ុន្តែ​សំ​ខាន់​នោះ​គឺ​បាន​អនុវត្ត​ផ្ទាល់​នូវ​អ្វី​ដែល​យើង​បាន​សិក្សា​ បាន​ស្រាវជ្រាវ​​ និង​បន្ត​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​មុខ​ជំ​នាញ​ដែល​យើង​ពេញ​ចិត្ត​ ។

មិត្ត​ ង្វៀន ឌីញ ធី មកពី​វិទ្យាល័យ​អនុវត្ត​គរុកោសល្យ​ និយាយ​ថា ៖ នេះ​ជា​លើក​ដំ​បូង​​ខ្ញុំ​ចូល​រួមទស្សនា​​ការ​ប្រ​កួត​អំពី​បច្ចេកវិទ្យា ។ ខ្ញុំ​ចាប់​អារម្មណ៍​ផលិត​ផល​ Robocon របស់​​និស្សិតរៀម​ច្បង​ ព្រោះ​ថា​វា​ពិតជា​​ប្លែក​​​និង​ថ្មី​ ។ ចូល​រួម​កម្មវិធី​នេះ​ខ្ញុំ​សិក្សា​បាន​បំ​ណិត​ជា​ច្រើន​ ដូច​បំ​ណិត​ធ្វើ​ការ​ជា​ក្រុម​ ការ​គិត​ប្រ​កប​ដោយ​តក្កវិទ្យា​ ចេះ​វិភាគ​​​ស្ថាន​ភាព​ និង​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ខាង​បច្ចេកវិទ្យា​ជា​ពិសេស​​អំពី​បច្ចេក​វិទ្យាស្វ័យ​ប្រ​វត្ត ។

DSC 9704

បញ្ចប់​នៅ​​វគ្គ​ជម្រុះ​ គណកម្មការ​បាន​ជ្រើស​ចេញ​នូវ​ក្រុម​ទាំង​ ១២ មាន​លទ្ធផល​ខ្ពស់​ដើម្បី​បន្ត​ទៅ​វគ្គក្រោយ​ ។ វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី ២៣ កញ្ញា​ ខាង​មុខ​នេះ ៕

ហិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រ​កួត​ស្នា​ដៃ​​រ៉ូបូកន់ ឆ្នាំ ២០១៨