រីក​រាយ​រាត្រី​ពេញ​បូណ៌មី​​ខែ​អាសាឍ​ ២០១៨

ថ្ងៃ​ទី ២០ កញ្ញា​ ២០១៨ នៅ​ទី​ស្នាក់​ការ​កណ្តាល​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រ​ព្រឹត្ត​ឡើង​កម្មវិធី​ ជួប​ជុំ​បុណ្យ​ទ្រុង​ធូ​​ (នៅ​រាត្រី​ពេញ​បូណ៌មី​ខែអាសាឍ) ដែល​ជាបុណ្យ​​កុមារ​ឆ្នាំ​២០១៨ ​សម្រាប់​កូន​​បុគ្គលិក​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ។

IMG 0674

អ្នក​ស្រី ថាច់ ធី យ៉ឹន ជា​សាកលវិទ្យាធិការរង​បាន​អញ្ជើញ​ចូល​រួម ​និង​ថែ្លង​សារ​ជូន​ពរ​ដល់​ក្មួយៗ​​ កុមារា​កុមារី​​ជាង ៣០០ នាក់​​ដោយ​​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​កក់​ក្តៅ​។ អ្នក​ស្រី​ថ្លែង​ថា ក្មួយៗ​ជា​ប្រ​ភព​ផ្តល់​កម្លាំង​ចិត្ត​ សេចក្តី​ស្នេហា​នៃ​សុភមង្គល​សម្រាប់​​ឳពុក​ម្តាយ​ និង​ជា​ពន្លក​​ដ៏​ល្អ​ប្រ​ពៃ​នៃ​គ្រួ​សារ​សាកលវិទ្យាល័យ​ត្រាវិញ​។

ក្នុង​កម្មវិធី​ ក្មួយៗ បាន​ទស្សនា​នូវ​ឈុត​សម្តែង​សិល្បៈ​ មាន​រាំ​ម៉ង់​សាយ​ ច្រៀង​រាំ​ ល្បែង​កម្សាន្ត រចនា​គោម​ពពិល​​ ដែល​មិត្ត​រួម​ថ្នាក់​​ និង​បង​ៗ​ជា​និស្សិត​សម្តែង​និង​ណែ​នាំ​ ស្ថិត​​ក្នុង​​បរិយាកាស​​​សប្បាយរីក​រាយ ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​​អារម្មណ៍​ និង​ក្មួយៗ​បញ្ចេញ​ទេពកោសល្យ​ លត់​ដំ​បំ​ណិន លើក​កម្ពស់​​លទ្ធភាព​ និង​បង្កើតបាន​ស្វាមី​ភត្តិ​ចំ​ពោះ​ក្មួយៗ​រួម​វ័យ​។

បញ្ចប់​កម្មវិធី​សិល្បៈ​ ក្មួយ​ៗ​ ទទួល​បាន​កាដូ​មួយ​ចញ្ចប់​លើក​ទឹក​ចិត្ត​ពី​​សហជីព​​មូល​ដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 0707

IMG 0719

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រីក​រាយ​រាត្រី​ពេញ​បូណ៌មី​​ខែ​អាសាឍ​ ២០១៨