វគ្គ​​ផ្តាច់​ព្រ័ត្រ​នៃ​សម័យ​ប្រ​ឡង​សហគ្រិន​ភាព​​ខេត្ត​ត្រាវិញ​ឆ្នាំ២០១៨

​ថ្ងៃ​ទី ១៧ កញ្ញា​ ២០១៨​ នៅថ្នាល​សហគ្រាស​ខេត្ត​ត្រាវិញ សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​​សម័យ​ប្រ​ឡងជុំ​ផ្តាច់​ព្រ័ត្រស្តី​អំពី «សហគ្រិន​ភាព​ផ្លាស់​ប្តូរ​នវានុវត្ត​ខេត្ត​ត្រាវិញ​ឆ្នាំ​២០១៨​» ដែល​មាន​និស្សិត​ជា​ច្រើន​រូប​ចាប់​អារម្មណ៍​អញ្ជើញ​ចូល​រួម។

DSC 0314

អស់​រយះ​ពេល​​បី​ខែ​​ក្នុង​គោល​បំ​ណង​​ជ្រើស​រើស​គម្រោង​សហគ្រិន​ភាព​​​​មាន​ប្រ​សិទ្ធភាព​គណកម្មការ​​បាន​ធ្វើ​ការ​វាយ​តម្លៃ​​​ និង​ជ្រើស​បាន​គម្រោង​ ៦ ក្នុង​ចំ​ណោម​គម្រោង​ទាំង​​ ៥០ ដើម្បី​ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ។​

ទី​បំផុត​​​គម្រោង​​អាជីវកម្ម​​ «​ផលិត​​និង​ប្រើប្រាស់​ផលិតផល​ពី​ផ្លែ​ខ្វិត​​» របស់​ម្ចាស់​​គម្រោង​ ​ង្វៀន ថាញ់ ហ្សា​​ និង​ យីប ភឿក ទ្រុង ជាបេក្ខជន​មក​ពី​​​វិទ្យាល័យ​អនុវត្ត​គរុកោសល្យ​។

លេខ​ពីរ​បាន​ទៅ​លោក​ លឿង មាញ់ យឿង អតីត​និស្សិត​នីតិសាស្ត្រ​ មាន​​គម្រោង​​អាជីវកម្ម​​​ «ប្រេង​ដូច​សុទ្ធ​​អាញ់​យឿង» លេខ​បី​បាន​ទៅ​សមូហភាព​កសិកម្ម​ឃុំ​ឡុង​ហេប មាន​​គម្រោង​អាជីវកម្ម​ «ផលិតអង្ករ​ស្អាត​ TVrice»និង​រង្វាន់​លើក​ទឹក​ចិត្ត​បី​ផ្សេង​ទៀត។

ម្ចាស់​​ជ័យ​លាភី​​​ឱ្យ​ដឹង​ថា «​យើង​ខ្ញុំ​ប្រើ​បច្ចេក​វិទ្យា​ក្នុង​ការ​កែច្នៃ​ផលិត​ផលនូវ​​​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​នៅ​ទី​នេះ​ដើម្បី​បង្ក​ឱកាស​ធ្វើ​អាជីវកម្ម​សម្រាប់​ប្រ​ជា​ជន​ ជា​ពិសេស​គឺជន​ជាតិ​ខ្មែរ​ ម្យ៉ាង​វិញ​ទៀត​វា​ក៏​ជា​កាលានុវត្ត​សម្រាប់​យើង​ខ្ញុំ​បញ្ចេញ​គំនិត​អាជីវកម្ម។​»

DSC 0264

មាន​ប្រ​សាសន៍​បើក​កម្មវិធី​លោក​ ង្វៀន ក្វិញ ធៀន អនុប្រ​ធាន​ក្រុម​ប្រឹក្សា​សហគ្រិន​ភាព​និង​អភិវឌ្ឍ​សហគ្រាស​ខេត្ត​ត្រាវិញ​ថ្លែង​ថា គណកម្មការ​មាន​ជំ​នឿ​ជឿ​ជាក់​​នូវ​គំ​និត​ច្នៃ​ប្រឌិត​ទាំង​នេះ​ និង​ស្វែង​រក​បានម្ចាស់​​គំ​និត​នវានុវត្ត​ឆ្នើម​ក្នុង​កម្មវិធី​ប្រ​ឡង​លើក​នេះ៕

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គ​​ផ្តាច់​ព្រ័ត្រ​នៃ​សម័យ​ប្រ​ឡង​សហគ្រិន​ភាព​​ខេត្ត​ត្រាវិញ​ឆ្នាំ២០១៨