ទីលាននវានុវត្តន៍«ចម្បងនាវាកាត់រលកបច្ចេកវិទ្យា»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 តុលា 2018
- ចុចដង៖ 528
ថ្ងៃទី ២៩ កញ្ញា ទស្សនិកជនរាប់រយនាក់បានទស្សនាការប្រកួតរ៉ូបូកន់ «ចម្លងនាវាកាត់រលកបច្ចេកវិទ្យា» បានរៀបចំឡើងនៅបរិវេណស្រះទឹកនៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា។
សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួមនិងថ្លែងសារជូនពរដល់ក្រុមបេក្ខជនចូលរួមប្រកួត លោកថ្លែងថា ៖ សកម្មភាពនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់និស្សិតមហាវិទ្យាល័យបច្ចេកទេស និងបច្ចេកវិទ្យានិយាយដោយឡែកនិងសាកលវិទ្យាល័យត្រាវិញនិយាយរួម បង្កើតបានទីលានប្រកួតប្រជែងច្នៃប្រឌិត និងអភិវឌ្ឍគំនិតសម្រាប់និស្សិតអោយកាន់តែប្រសើរឡើង។
លោកបណ្ឌិតសាកលវិទ្យាធិការលើកទឹកចិត្តដល់មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាអោយបន្តសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រមានសារយោជន៍ដូចនេះសម្រាប់បណ្តាឆ្នាំក្រោយៗទៀត និងផ្សារភ្ជាប់ជាមួយវិទ្យាល័យនានានៅក្នុងនិងក្រៅខេត្ត ម្យ៉ាងវិញទៀតអាចបើកទូលាយទ្រង់ទ្រាយធំនៅតំបន់វាលរាបទន្លេគឺវឡុង។
ឆ្លងកាត់វគ្គប្រកួតជុំជម្រើស ក្រុមដែលទទួលជ័យជំនះបានចូលរួមប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រ ក្រុមនីមួយៗនឹងប្រកួត៤លើក (២លើកទៅ ២លើកមក)។
លទ្ធផលគឺក្រុម D៥ ទទួលបានជ័យលាភីលេខមួយ ក្រុម Fire Win លេខពីរ ក្រុម Scored លេខបី ក្រុម Navi រង្វាន់លើកទឹកចិត្ត។ ក្រុមពីរទៀតចូលរួមនៅវគ្គជម្រើសមានក្រុម Robo និង Plue Sky មកពីវិទ្យាល័យផាមថាយបឿងក៏បានគណកម្មការប្រគល់រង្វាន់លើកទឹកចិត្តផងដែរ។
បេក្ខជន ទ្រឹង ភឿក ដាត សមាជិកនៃក្រុម D៥ និយាយថា ៖ ខ្ញុំសែនរីករាយនិងមានអារម្មណ៍រំជើបរំជួលដែលក្រុមទទួលបានជ័យលាភី នេះជាលទ្ធផលដែលសមាជិកម្នាក់ៗខិតខំអស់ពីសមត្ថភាពកម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញាស្រាវជ្រាវអស់រយះពេលបីខែកន្លង។ នេះជាសម័យប្រក្រួតមានសារសំខាន់ជាកាលានុវត្តសម្រាប់និស្សិតប្រើប្រាស់ចំណេះវិជ្ជាផ្សារភ្ជាប់នឹងអនុវត្តជាក់ស្តែង។ ម្យ៉ាងវិញទៀតឆ្លងកាត់ការប្រកួតនេះជួយអោយនិស្សិតដូចយើងខ្ញុំចេះឡើងផែនការនិងធ្វើការជាក្រុមយ៉ាងមានប្រសិទ្ធភាព។
សម័យប្រកួត «ចម្លងនាវាកាត់រលកបច្ចេកវិទ្យា» ជាទីលានបច្ចេកវិទ្យា បានអនុវត្តនូវមុខវិជ្ជាស្វ័យប្រវត្តសម្រាប់និស្សិតមានទេពកោសល្យលើវិស័យស្វ័យប្រវត្តកម្ម។ គោលការនៃគណកម្មការ គឺបេក្ខជនត្រូវបង្កើតក្រុមនិងរចនាទម្រង់ រ៉ូបូត មានសណ្ឋានដូចនាវា ក្រុមនីមួយៗនឹងរៀបចំប្រគល់តួនាទីនិងភារកិច្ចម្នាក់ៗ ដើម្បីធ្វើការ ទៅតាមខ្លឹមសារដែលគណកម្មការដាក់ចេញ។
ហ្វិញ សាង