ទី​លាន​នវានុវត្តន៍​​«ចម្បង​នាវា​កាត់​រលក​បច្ចេកវិទ្យា​»

ថ្ងៃ​ទី ២៩ កញ្ញា ទស្សនិកជន​រាប់​រយ​នាក់​បាន​ទស្សនា​ការ​ប្រ​កួត​រ៉ូបូកន់​ «ចម្លង​នាវា​កាត់​រលក​បច្ចេកវិទ្យា» បាន​រៀប​ចំ​ឡើង​នៅ​បរិវេណ​​ស្រះ​ទឹក​នៃ​មហាវិទ្យាល័យ​​បច្ចេកទេស​និង​បច្ចេកវិទ្យា។

DSC01282

សាស្ត្រាចារ្យ​ បណ្ឌិត​ ផាម ទៀត ខាញ់ ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អញ្ជើញ​ចូល​រួម​និង​ថ្លែង​សារ​ជូន​ពរ​ដល់​ក្រុម​បេក្ខ​ជន​ចូល​រួម​ប្រ​កួត លោក​ថ្លែង​ថា ៖ សកម្មភាព​នេះ​ពិត​ជា​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​សម្រាប់​និស្សិត​មហាវិទ្យាល័យ​បច្ចេក​ទេស និង​បច្ចេកវិទ្យា​និយាយ​ដោយ​ឡែក​និង​សាកលវិទ្យាល័យ​ត្រាវិញ​និយាយ​រួម​ បង្កើត​បាន​ទីលាន​ប្រ​កួត​ប្រ​ជែង​​ច្នៃ​ប្រ​ឌិត​ និងអភិវឌ្ឍ​គំ​និត​សម្រាប់​និស្សិត​អោយ​កាន់​តែ​ប្រ​សើរ​ឡើង​។

លោក​បណ្ឌិតសាកលវិទ្យាធិការ​លើក​ទឹក​ចិត្ត​ដល់​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា​អោយ​បន្ត​សកម្មភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មាន​សារ​យោជន៍​ដូច​នេះ​សម្រាប់​បណ្តា​ឆ្នាំ​ក្រោយ​ៗ​ទៀត​ និង​ផ្សារភ្ជាប់​ជា​មួយ​វិទ្យាល័យ​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ម្យ៉ាង​វិញ​ទៀត​អាច​បើក​ទូលាយ​​ទ្រង់​ទ្រាយធំ​នៅ​​តំ​បន់​​វាល​រាប​ទន្លេ​​​គឺវ​ឡុង។

ឆ្លង​កាត់​វគ្គ​ប្រ​កួត​ជុំ​ជម្រើស​ ក្រុម​ដែល​ទទួល​​​ជ័យ​ជំ​នះ​​បាន​ចូល​រួម​ប្រ​កួត​បន្ត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រុម​នីមួយៗ​នឹង​ប្រ​កួត​៤​លើក (២លើក​ទៅ​ ២​លើក​មក)។

លទ្ធផល​គឺ​ក្រុម D៥ ទទួល​បាន​ជ័យ​លាភី​លេខ​មួយ ក្រុម Fire Win លេខពីរ ក្រុម Scored លេខ​បី ក្រុម​ Navi រង្វាន់​លើក​ទឹក​ចិត្ត​។ ក្រុម​ពីរ​ទៀត​ចូល​រួម​នៅ​វគ្គ​ជម្រើស​មាន​ក្រុម​ Robo និង Plue Sky មក​ពី​វិទ្យាល័យ​ផាម​ថាយ​បឿង​ក៏​បាន​គណកម្មការ​ប្រ​គល់​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ។

បេក្ខជន ទ្រឹង ភឿក ដាត សមាជិក​នៃ​ក្រុម D៥ និយាយ​ថា ៖ ខ្ញុំ​សែន​រីក​រាយ​និង​មាន​អារម្មណ៍​រំជើប​រំ​ជួលដែល​ក្រុម​ទទួល​បាន​ជ័យ​លាភី​ នេះ​ជា​លទ្ធផល​ដែល​សមាជិក​ម្នាក់ៗ​​​ខិត​ខំ​អស់​ពី​សមត្ថភាព​កម្លាំង​កាយ​ចិត្ត​​និង​កម្លាំង​ប្រាជ្ញា​​ស្រាវ​ជ្រាវ​អស់​រយះ​ពេល​បី​ខែ​កន្លង។ នេះជា​សម័យ​ប្រ​ក្រួត​​មាន​សារ​សំ​ខាន់​ជា​កាលានុវត្ត​​សម្រាប់​និស្សិត​ប្រើ​ប្រាស់​ចំ​ណេះវិជ្ជា​​ផ្សារ​ភ្ជាប់​នឹង​​អនុវត្ត​ជាក់ស្តែង​។ ម្យ៉ាង​វិញ​ទៀត​ឆ្លង​កាត់​ការ​ប្រ​កួត​នេះ​ជួយ​អោយ​និស្សិត​ដូច​យើង​ខ្ញុំ​ចេះ​ឡើង​ផែន​ការ​និង​ធ្វើ​ការ​ជា​ក្រុម​យ៉ាង​មាន​ប្រសិទ្ធភាព។

សម័យ​ប្រ​កួត «ចម្លង​នាវា​កាត់​រលក​បច្ចេកវិទ្យា» ជា​ទី​លាន​បច្ចេកវិទ្យា​ បាន​អនុវត្ត​នូវ​មុខ​វិជ្ជា​ស្វ័យ​ប្រ​វត្ត​សម្រាប់​និស្សិត​មាន​ទេពកោសល្យ​លើ​វិស័យ​ស្វ័យ​ប្រ​វត្ត​កម្ម​។ គោល​ការ​នៃ​​គណកម្មការ​ គឺ​បេក្ខជន​ត្រូវ​បង្កើត​ក្រុម​និង​រចនា​ទម្រង់​ រ៉ូ​បូត មាន​សណ្ឋាន​ដូច​នាវា ក្រុម​នីមួយៗ​នឹង​រៀប​ចំ​ប្រ​គល់​​តួ​នាទី​និង​ភារកិច្ច​ម្នាក់ៗ​​ ដើម្បី​ធ្វើ​ការ​ ទៅ​តាម​​ខ្លឹម​សារ​ដែល​គណកម្មការ​ដាក់​ចេញ។

DSC 9989

DSC 9946

DSC 9994

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទី​លាន​នវានុវត្តន៍​​«ចម្បង​នាវា​កាត់​រលក​បច្ចេកវិទ្យា​»