បរិយាកាស​​​វប្បធម៌​កូរ៉េ​ខាង​ត្បូង​​នៅ​មហាវិទ្យាល័យ​ភាសា​បរទេស

នៅ​ថ្ងៃទី ១ តុលា មហាវិទ្យាល័យ​ភាសា​បរទេស​បាន​​អោយ​ដឹង​ថា​ មហាវិទ្យាល័យ​ទើប​ដាក់​អោយ​ប្រើ​ប្រាស់​ការិយាល័យសិក្សា​​ផ្លាស់​ប្តូរ​វប្បធម៌​កូរ៉េ​ខាង​ត្បូង(កូរ៉េ)​នៅ​​ B11.212 និង​ជា​កន្លែង​សម្រាប់​និស្សិត​សិក្សា​ភាសា​កូរ៉េ​ជា​មួយ​ជន​ជាតិ​ដើម​។

Hình 1

លើ​មូល​ដ្ឋាន​នោះ​ការិយាល័យ​ភាសា​កូរ៉េបាន​រចនា​ឡើង​ប្រ​កប​ដោយ​ផ្ទាំង​គំ​នូរ​ដោយ​មាន​លក្ខណៈ​វប្បធម៌​​ សម្លៀក​បំ​ពាក់​ប្រ​ពៃណី​នៃ​នារី​កូរ៉េ Hanbok។

បច្ចុប្បន្ន​ មហាវិទ្យាល័យ​បាន​សហការ​ទ្វេ​ភាគី​ជា​មួយ​សាកលវិទ្យាល័យ​ Inha និង​ជា​រៀង​រាល់​ឆ្នាំ​មាន​សិក្ខាកាម​ជន​ជាតិ​កូរ៉េ​ខាង​ត្បួង​ ៤ នាក់​មក​បម្រើ​ការ​ងារ​និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

ក្នុង​ដំ​ណើរ​ទស្សនកិច្ច​​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត Choi Byung Wook ព្រឹទ្ធបុរស​នៃ​ដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ Inha លោក​បាន​ជូន​អំ​ណោយ​សៀវ​ភៅ​ភាសា​កូរ៉េ​ ៦០​ក្បាល​ ​សម្រាប់​និស្សិត​សិក្សា​ស្រាវជ្រាវ​និង​បង្កើន​សមត្ថភាព​​សិក្សា​​ភាសា​កូរ៉េ។

មហាវិទ្យាល័យ​ភាសា​បរទេស​បាន​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​កូរ៉េ​នៅ​ឆ្នាំ​២០១៦​ទន្ទឹម​នឹង​ភាសា​បារាំង និង​ភាសា​ចិន។ វត្ថុបំណង​គឺ​បង្កលក្ខណៈ​ងាយ​ស្រួល​ចំពោះ​និស្សិត​ឯកទេស​អង់​គ្លេស​វិទ្យា​មាន​ឱកាស​ចាប់​យក​កាលានុវត្ត​ការ​ងា​រ​ក្រោ​យ​ពេល​បញ្ចប់​ការ​សិក្សា។

Hình 2

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បរិយាកាស​​​វប្បធម៌​កូរ៉េ​ខាង​ត្បូង​​នៅ​មហាវិទ្យាល័យ​ភាសា​បរទេស