ប្រ​ទេស​ជាង​ ១៨​ ចូល​រួម​សិក្ខាសាលា​ស្តី​អំពី​​ពពែ​ទឹក​ដោះ​អាស៊ី-អូស្ត្រា​លី​នៅ​ត្រាវិញ

ព្រឹក​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ឡើង​នៅ​អង្គ​សិក្ខា​សាលា​អន្តរជាតិ​ដែល​មាន​មូល​បទ​ «ពពែ​ទឹក​ដោះ​អាស៊ី​-អូស្ត្រា​លី​លើក​ទី ៤ ឆ្នាំ​២០១៨» ដោយ​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជាមួយ​សហគមន៍​ពពែ​ទឹក​ដោះ​អាស៊ី​-អូស្ត្រា​លី​​ក្រោម​ប្រ​ធានបទ​ «អភិវឌ្ឍ​ចិញ្ចឹម​ពពែ​ទឹក​ដោះ​បន្សាំ​នឹង​អាកាស​ធាតុ។»

De Sua A Uc

អង្គ​សិក្ខា​សាលា​មាន​សមាជិក​ចូល​រួម​ជាង​ ២០០​នាក់​ ជា​អ្នក​វិទ្យាសាស្ត្រា​ អ្នក​គ្រប់​គ្រង​នៅ​បណ្តា​វិទ្យាស្ថាន សាកលវិទ្យាល័យ សហគ្រាស​ ក្នុង​នោះ​មាន​ប្រ​ទេស​ចូល​រួម​ចំ​នួន​ ១៨ រួម​មាន៖ ចិន ហ្វីលីពីន ថៃ ឥណ្ឌា ម៉ាឡេស៊ី សហរដ្ឋអាមេរិក ជប៉ុន ប៉ាគីស្ថាន ឥណ្ឌូណេស៊ី កម្ពុជា ស៊ូ​ដាន អ៊ីរ៉ាន អេហ្ស៊ីប New Zealand ។ល។

សិក្ខាសាលា​លើក​នេះ​ អ្នក​វិទ្យាស្រាស្ត្រ អ្នក​ឯកទេស​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​បាន​ផ្តោត​ការ​វិភាគ​ជុំ​វិញ​បញ្ហា​ហ្សែន​ អភិវឌ្ឍ​ពូជ​ពពែ​ទឹក​ដោះ​ ការ​គ្រប់​គ្រងគុណភាព​ផលិត​ផល​ទឹក​ដោះ​ បច្ចេកវិទ្យា​កែ​ច្នៃ​ទឹក​ដោះ​និង​ផលិត​ផល​ពី​ទឹក​ដោះ​ពពែ​ ម្យ៉ាង​វិញ​ទៀត​លើក​​ដំដោះ​ស្រាយ​នៃ​ការ​ចិញ្ចឹម​ពពែ​បន្សាំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល​ ​ឆ្ពោះ​ទៅ​រក​ទិស​​ដៅ​អភិវឌ្ឍ​ពពែ​ទឹក​ដោះ​ក្នុង​រយះ​ពេល​ខាង​មុខ។ល។

សាស្ត្រាចារ្យ បណ្ឌិត Juan Boo Liang ប្រ​ធាន​សហគមន៍ពពែ​ទឹក​ដោះ​អាស៊ី-អូស្ត្រាលី​ថ្លែង​ថា៖ សិក្ខា​សាលា​ជា​កាលានុវត្ត​ដើម្បី​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ អ្នក​ឯកទេស​ សាកល​វិទ្យាល័យ​។ល។ នៅ​គ្រប់​ប្រទេស​លើ​ពិភព​លោក​បាន​ចែក​រំ​លែក​បទ​ពិសោធ​ដើម្បី​ជំរុញ​ការ​ចិញ្ចឹម​ពពែ​ទឹក​ដោះជា​​ចីរភាព។

បច្ចុប្បន្ន​ នៅ​តំ​បន់​អាស៊ី​មាន​ពពែ​ប្រ​មាណ​ ៤៣០ ក្បាល​ ជាប់​អត្រា ៦៥% បរិមាណ​​ពពែ​លើ​ពិភព​លោក​ ក្នុង​នោះ​ទិន្នផល​ទឹក​ដោះ​ពពែ​នៅ​អាស៊ី​មាន ២៥% និង​មាន​តួ​នា​ទី​សំ​ខាន់​នៃ​សេដ្ឋកិច្ច​-សង្គម​កិច្ច​នៅ​បណ្តា​ប្រ​ទេស​អាស៊ី។ ក្នុង​ស្ថានភាព​អាកាស​ធាតុ​ប្រែប្រួល​ ខឿន​កសិកម្ម​អាស៊ី​ប្រ​ឈម​នឹង​ការ​រីង​ស្ងួត​ និង​ទឹក​សមុទ្រ​ឡើង​ខ្ពស់។

ជា​មួយ​ការ​នេះ​ដែរ ចិញ្ចឹម​ពពែដោយ​ការ​​ប្រើ​ប្រាស់​ទឹក​សាបតិច​​​និង​អាកាស​ធាតុ​ក្រៅ​ក៏ពពែ​អាច​​រស់​បាន​និង​​ផ្តល់​​​ទឹក​ដោះជា​ធម្មតា​​ និង​ចញ្ចឹម​​យក​សាច់មាន​​ប្រសិទ្ធភាព​ ​ឆ្លើយ​តប​តម្រូវ​ការនៃ​​សង្គម។ ជាក់​ស្តែង​ រយះ​ពេល​កន្លង​ប្រទេស​ចិន និង New Zealand អនុវត្ត​ជោគ​ជ័យ​វិស័យ​ឧស្សហកម្ម​ពពែ​ទឹក​ដោះ។ នេះ​ជា​មូល​ដ្ឋាន​ដើម្បី​ប្រទេស​អាស៊ី​ ក្នុង​នោះ​មាន​វៀត​ណាម​សិក្សាបទ​ពិសោធ​​និង​អភិវឌ្ឍ​សក្តានុពល​​ចិញ្ចឹម​ពពែ​ទឹក​ដោះ​ក្នុង​រយះ​ពេល​ខាង​មុខ។

លោក ដុង វ៉ាន់ ឡឹម ប្រ​ធាន​គណៈកម្មការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ​វាយ​តម្លៃ​ខ្ពស់​នៃ​សហគមន៍​ពពែ​ទឹក​ដោះ​អាស៊ី​-អូស្ត្រា​លី បាន​​ជ្រើស​យក​សាកលវិទ្យាល័យ​ត្រាវិញ​ជា​ទី​តាំង​រៀប​ចំ​សិក្ខាសាលា​អន្តរជាតិ​ដ៏​សំ​ខាន់​នេះ។ ត្រាវិញជាខេត្ត​កសិកម្ម​ចម្បង​​មាន​បរិមាណ​ខ្ពស់​ក្នុង​យន្តការ​សេដ្ឋកិច្ច​កសិកម្ម​ (មាន​ស្រូវ បង្កង ឈើ​ហូប​ផ្លែ​។ល។​)​ ចំពោះ​មុខ​របរ​ចិញ្ចឹម​ពពែ​ទឹក​ដោះ​នៅ​មាន​កំរិតទាប​​ មិន​ទាន់​បើក​ទូលាយ​នៅ​ឡើយ។

នា​អនាគត​ ខេត្ត​ត្រាវិញមាន​បំ​ណង​សិក្សា​បទពិសោធ​នៃ​ការ​ចិញ្ចឹម​ពពែ​ទឹក​ដោះ​ពី​បណ្តា​ប្រ​ទេស​ទំ​នើប​លើ​ពិភព​លោក ដើម្បី​កសាង​ទម្រង់​ចិញ្ចឹម​ពពែ​ទឹក​ដោះ​មាន​ទ្រង់​ទ្រាយ​ធំ​រួម​ចំ​ណែក​ពហុ​ចិញ្ចឹម​សត្វ​​បន្សាំ​នឹង​អាកាស​ធាតុ​ប្រែប្រួល​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​សម្រាប់​ប្រជា​ជន។ល។

De Sua A Uc-01

De Sua A Uc-03

De Sua A Uc-05

De Sua A Uc-04

De Sua A Uc-02

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រ​ទេស​ជាង​ ១៨​ ចូល​រួម​សិក្ខាសាលា​ស្តី​អំពី​​ពពែ​ទឹក​ដោះ​អាស៊ី-អូស្ត្រា​លី​នៅ​ត្រាវិញ