សមាគមនិស្សិត​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​សម្រេច​ជោគ​ជ័យ​ភារកិច្ច​នីតិកាល​ ២០១៨-២០១៩

ថ្ងៃ​ទី ១៣ ខែតុលា មហាសន្និបាត​សមាគមនិស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​លើក​ទី VII នីតិកាល​ ២០១៨ - ២០២០ បាន​ប្រព្រឹត្ត​ឡើងសម្រេច​​ជោគ​ជ័យ​ជា​ស្ថាពរ។

hsv tvu

ចូល​រួម​អង្គ​ប្រជុំ​មាន​សមាជិក​ចំ​នួន​ ១៥០ នាក់​ដែល​ជា​​​​តំ​ណាង​សមាជិក​ជាង​ ៦០០០នាក់ចំ​ណុះ​សមាគម​។ អង្គ​សន្និបាត​បាន​​ជ្រើស​រើស​គណៈ​លេខា​ធិការ គណៈ​ប្រ​តិបត្តិការ​សម្រាប់​​នីតិកាល​ថ្មី​មាន​សមាជិក​ចំ​នួន​​ ២៣ នាក់​និងលោក ង្វៀន វ៉ាន់ ធើ អនុលេខាធិការ​នៃ​សម្ពន្ធ​យុវជន​បាន​ជាប់​​ជា​ប្រ​ធាន​សមាគម​និស្សិត​នីតិកាលថ្មី​​ ២០១៨ - ២០២០។

សម័យ​ប្រ​ជុំ​ គណៈប្រតិបត្តិការ​នីតិកាល​ចាស់​មាន​របាយការណ៍​បូក​សរុប​និង​វាយ​តម្លៃ​កិច្ច​ការ​សមាគម​និង​ចលនា​និស្សិត​ក្នុង​រយះ​ពេល​ពីរ​ឆ្នាំ ២០១៥ - ២០១៨។ ទន្ទឹម​នឹង​នោះ​គណៈ​ប្រតិបត្តិការ​បាន​ដាក់​ចេញ​នូវ​​ផែនការ​យុទ្ធ​សាស្ត្រថ្មី​សម្រាប់​នីតិកាល​ ២០១៨ - ២០២០ ផង​ដែរ​។

ជាក់​ស្តែង​ក្នុង​នីតិកាល​ថ្មី មហាសន្និបាត​បាន​ដាក់​ចេញ​គោល​ដៅ​សំ​ខាន់ៗ​ ១១ ចំ​ណុច និង​កម្មវិធី​ចម្បង​​ចំ​នួន ៦ ក្នុង​នោះ​បន្ត​ផ្លាស់​ប្តូរ​ខ្លឹម​សារ​និង​វិធី​សាស្ត្រ​អនុវត្ត​ លើក​កម្ពស់​​ការ​អប់រំ​ស្មារតី​ សីលធម៌ សម្រាប់​និស្សិត ជំ​រុញ​កិច្ច​ការ​សិក្សា​​ស្រាវ​ជ្រាវ​និង​ត្រាប់​តាម​គម្រូ​ ឥរិយាបថ​ហូជីមិញ ជំ​រុញ​អនុវត្តដោយ​​មាន​ប្រ​សិទ្ធភាព​នូវ​ចលនា​ «និស្សិតមាន​​គម្រូ​ល្អ​៥ចំ​ណុច​» និង​យក​ចិត្ត​ទុក​ដាក់​សកម្មភាព​ស្មគ្រ​ចិត្ត​ដើម្បី​សហគមន៍ និស្សិត​ព្យាយាម​សិក្សា ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ សមាហរណកម្ម​ លត់​ដំ​កាយ​សម្បទា​ ជំ​នួយស្វែង​រក​​ដំណោះ​ស្រាយ​ការ​ងារ​សម្រាប់​និស្សិតក្រោយ​ពី​បញ្ចាប់​ការ​សិក្សា​។ល។

លោក​ង្វៀន វ៉ាន់ ធើ ដែល​ជា​ប្រ​​ធាន​សមាគម​និស្សិត​នីតិកាល​ថ្មី​ បាន​ប្តាជ្ញា​ចិត្ត​និង​អំពាវ​នាវ​ដល់​សមាជិក​ទាំង​ឡាយ​អោយ​ខំ​បន្ត​រក្សា​ប្រ​ពៃណី​ដ៏​ត្រ​ចាស់​ត្រ​ចង់​នៃ​ជំ​នាន់​បងៗ​ លើក​កម្ពស់​ភាព​វិជ្ជាមាន​ និងជំនះ​ភាព​អវិជ្ជមាន​ ដែល​វា​នៅ​ទន់​ខ្សោយ​ ដើម្បី​ឈាន​ឡើង​សម្រេច​ជោគ​ជ័យ​សេចក្តីសម្រេច​នៃ​មហាសន្និបាត​បាន​ដាក់​ចេញ​នៅ​នីតិកាល​ថ្មី ២០១៨-២០២០។​

hsv tvu 2

hsv tvu 3

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សមាគមនិស្សិត​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​សម្រេច​ជោគ​ជ័យ​ភារកិច្ច​នីតិកាល​ ២០១៨-២០១៩