រាត្រី​សិល្បៈ​​ស្វាគមន៍​និស្សិត​ថ្មី​នា​ឆ្នាំ ២០១៨

នៅ​រាត្រី​ថ្ងៃទី ១៩ ខែ​តុលា​ ឆ្នាំ​២០១៨ និស្សិត​ជាង​ ១០០០នាក់​បាន​ចូល​រួម​និង​ទស្សនា​នូវ​កម្មវិធី​សម្តែង​សិល្បៈ​មាន​លក្ខណៈ​ប្រ​ពៃណី​​ដើម្បី​​ស្វាគមន៍​និស្សិត​ថ្មី​នា​ឆ្នាំ​សិក្សា​ ២០១៨ - ២០១៩។

tsv tvu 01

ចាប់​ផ្តើម​កម្មវិធី​ជា​ទំ​នុក​ច្រៀង​​អង្រួន​​​បេះ​ដួង​​ដោយ​លំ​នាំ​បទ​ច្រៀង «បណ្តា​បេះ​ដួង​នៃ​ប្រ​ជា​ជន​វៀត​ណាម​» និង​បទ​ «ជីវិត​និស្សិត​នឹង​​ចាប៉ី​​​ហ្គីតា​» នាំ​មក​នូវ​អារម្មណ៍​កក់​ក្តៅ​សម្រាប់​យុវវ័យ​ ​ប្រ​កប​ដោយ​បរិបទ​ថ្មី​សម្រាប់​ចលនា​សិល្បៈ​នៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។

មិត្ត​ ង្វៀន វូ លីញ ជា​និស្សិត​ឆ្នាំ​ទី ១ និយាយ​ថា ៖ កម្មវិធី​សិល្បៈ​ពិត​ជា​រីក​រាយ​ និង​កក់​ក្តៅ​សម្រាប់​ពួក​ខ្ញុំ​ដែល​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ដំ​បូង​ពោរ​ពេញ​ដោយ​ថាមពល។

ឱកាស​នេះ​ដែរ​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​ចំ​នួន ៩ ចំណែក​​ក្នុង​មួយ​ចំ​ណែក​មាន​ទឹក​ប្រាក់​ ៣​ លាន​ដុង​ និង​ជំ​នួយ​ដល់​និស្សិត​មាន​ជីវភាព​លំ​បាក​ស្នាក់​នៅ​អន្តេ​វាសិក​ដោយ​អត់​គិត​ថ្លៃ។

ទន្ទឹម​នឹង​នោះ​ គណៈ​លេខាធិការ​នៃ​សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​ជូន​លិខិត​សរសើរ​ចំ​នួន​ ១១ ចំ​ណែក​ដល់​និស្សិត​មាន​សកម្មភាព​លេច​ធ្លោ​​​ក្នុង​ភារកិច្ច​ជំ​នួយ​បេក្ខសិស្ស​ចូល​រួម​ប្រ​ឡង​ទុតិយភូមិ​នា​​ឆ្នាំ​២០១៨។

tsv tvu 02

tsv tvu 03

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រាត្រី​សិល្បៈ​​ស្វាគមន៍​និស្សិត​ថ្មី​នា​ឆ្នាំ ២០១៨