ឱកាស​ការងារ​នៅ​ជប៉ុន​សម្រាប់​និស្សិត​ព័ត៌មាន​វិទ្យា

នៅ​ថ្ងៃ​ទី ១២ ខែតុលា មជ្ឈមណ្ឌល​បម្រើ​សេវា​ការ​ងារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ Global Trust Networks ̣(GTN) រៀប​ចំ​កម្មវិធី​ជួប​សំ​ណេះ​សំ​ណាល​ជ្រើស​រើស​និស្សិត​មាន​មុខ​ជំ​នាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ដើម្បី​ទៅ​ប្រកប​ការ​ងារ​នៅ​ប្រ​ទេស​ជប៉ុន។

luu-niem-1

និស្សិត​ចូល​រួម​ក្នុង​កម្មវិធី​នេះ ពួក​គេ​បាន​ពិភាក្សា​ផ្ទាល់​ជា​មួយ​វាគ្មិន​នៃ​​ក្រុមហ៊ុន GTN ជុំ​វិញ​បញ្ហា​ដែល​​ពួក​គេ​​ចាប់​អារម្មណ៍​ និង​បាន​យល់​​ច្បាស់​​នូវ​លក្ខន្តិក​​ដែល​ពួក​គេ​ត្រូវ​តៀម​ទៅ​ថ្ងៃ​ខាង​មុខ​ ដូច​ជា​ប្រាក់​ចំ​ណាយ​​ បទបញ្ជា​​ផ្ទៃ​ក្នុង ​ការ​ស្នាក់​នៅ​ក៏​ដូច​គោល​ការណ៍​សំ​ខាន់ៗ​​ ទៀត​ ពេល​ធ្វើ​ការ​នៅ​ជប៉ុន។

អ្នក​ស្រី ដាំង យីវ ណិញ តំណាង​ក្រុម​ហ៊ុន GTN ថ្លែង​ថា៖ យើង​ខ្ញុំ​​ជា​ក្រុម​ហ៊ុន​មាន​កិត្តិសព្ទ​ក្នុង​ការ​​ស្វែង​រក​​ទី​ផ្សារ​ការ​ងារ​ យើង​ខ្ញុំ​មាន​លទ្ធភាព​ជំ​នួយ​​និស្សិត​បាន​ប្រើ​ប្រាស់​​ចំ​ណេះវិជ្ជា​​និង​បំ​ណិនទៅ​​ក្នុង​ទី​ផ្សារ​ការ​ងារ។

DSC02143

 

លក្ខណៈសម្បត្តិ​ដែល​និស្សិត​ត្រូវ​មាន​គឺ​ជា​ភាសា​។ ហេតុ​នោះ​​ ការ​សិក្សា​ភាសា​ជប៉ុន​ជា​កត្តា​ចាំ​បាច់និង​ជា​អាទិភាព​​ចម្បង​ដែល​​និស្សិត​មាន​បំណង​​ស្វែង​រក​ការ​ងារ​នៅ​ជប៉ុន ​ដើម្បី​ឆ្លើយ​តប​បាន​តម្រូវ​ការ​នៃ​នយោជក។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាស​ការងារ​នៅ​ជប៉ុន​សម្រាប់​និស្សិត​ព័ត៌មាន​វិទ្យា