កម្មវិធី​​ជួប​ជុំ​ទិវា​សិទ្ធិ​នារី​វៀត​ណាម​

ថ្ងៃ​ទី​​ ១៩​ ខែ​តុលា សហជីព​មូល​ដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​កម្មវិធី​អបអរសាទរ​ទិវា​សិទ្ធិ​​នារី​វៀត​ណាម​ ២០ តុលា​ ដល់​​បុគ្គលិក​និង​សាស្ត្រាចារ្យជា​ស្ត្រី​​ភេទ​ទាំង​ឡាយ​ដែល​​កំ​ពុង​ប្រ​កប​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។

phu nu VN

ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​និង​កក់​ក្តៅនេះ​ អ្នក​ស្រី គ្វាច​ ធី វ៉ូ ហ្វែ ប្រ​ធាន​សហជីពមូល​ដ្ឋាន​នៃ​​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ថ្លែង​សុន្ទរកថា​​រំ​លឹក​ឡើង​វិញ​នូវ​ប្រ​ពៃណី​តស៊ូ​របស់​​នារី​វៀត​ណាម​។

ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ​មាន​ អ្នក​ស្រី​ ថាច់ ធី​ យ៉ឹន ជា​សាកលវិទ្យាធិការ​រង​បាន​​ជូន​ពរ​និង​ ​ស្ងើច​សរ​សើរសាស្ត្រាចារ្យ​និង​បុគ្គលិក​​ស្ត្រីទាំង​ឡាយ​បាន​រួម​ចំណែក​គ្រប់​សកម្មភាព​​​របស់​សាកលវិទ្យាល័យ​ត្រាវិញ​។ គាត់​ថ្លែងថា​ សមាជិក​ម្នាក់ៗ​​សុទ្ធ​សឹង​ទទួល​តួនាទី​​​សំ​ខាន់​ក្នុង​ការ​ស្ថាបនា​និង​អភិវឌ្ឍ​សាកលវិទ្យាល័យ​ត្រាវិញ ​ក្នុង​បច្ចុប្បន្ន​ភាព​នេះ​ ស្ត្រី​មាន​តួនាទី​សំ​ខាន់​ក្នុង​​សង្គម​ផង​ និង​ជា​ឆ្នឹង​ខ្នង​កសាង​​​សុភមង្គល​គ្រួសារផង​។

​កម្មវិធី​នូវ​មាន​ឈុត​សម្តែង​សិល្បៈ​​និង​កម្មវិធី​ណែ​នាំ​តុប​​តែង​មុខ​និង​ថែ​ទាំ​សុខ​ភាព​សម្ផស្ស​នារី​។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​​ជួប​ជុំ​ទិវា​សិទ្ធិ​នារី​វៀត​ណាម​