សិក្ខាសាលាស្តីអំពីដំណោះស្រាយស្ថាបនាចីរភាព
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 29 តុលា 2018
- ចុចដង៖ 524
ល្ងាចថ្ងៃទី ១៨ ខែតុលា នៅសាកលវិទ្យាត្រាវិញបានប្រព្រឹត្តឡើងអង្គសិក្ខាសាលាមានមូលបទ «ដំណោះស្រាយស្ថាបនាចីរភាព» មានអ្នកឯកទេសមកពី INSEE វៀតណាម សាស្ត្រាចារ្យមនៃហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា និងនិស្សិតមុខជំនាញសំណង់ចូលរួម។
ខ្លឹមសារសំខាន់នៃអង្គសិក្ខាសាលាគឺផ្តោតវិភាគលើបណ្តាបញ្ហាចាំបាច់នាបច្ចុប្បន្នភាពក្នុងវិស័យសំណង់ បទពិសោធពង្រីកគម្រោងការណ៍សំណង់លើពិភពលោក និងនៅវៀតណាម របៀបពិពិធភាពបច្ចេកវិទ្យាថ្មី និងដំណោះស្រាយអនុវត្តក្នុងលក្ខន្តិកសមស្របអាកាសធាតុ និងដំណោះស្រាយអភិវឌ្ឍស្ថាបនាចីរភាពនៅមូលដ្ឋាន។
លោក ង្វៀន ថាញ់ យុង សមាជិកនៃស្ថាបនាចីរភាព INSEE វៀតណាមបានឧទេ្ទសនាមនូវអង្គសិក្ខាសាលានានាអំពីសំណង់បៃតងមួយចំនួននៅបណ្តាប្រទេសលើពិភពលោកនិងក្នុងតំបន់ដូច ឥណ្ឌា អាមេរិក សង្ហបូរី បណ្តាសំណង់ទទួលបានលិខិតបញ្ជាក់ Green Mark។ល។
លោកក៏គូសបញ្ជាក់ថា ដើម្បីមានសំណង់ចីរភាពបានជោគជ័យត្រូវចាប់ផ្តើមពីដំណាក់កាលកសាងនវានុវត្តសម្រាប់សំណង់និងត្រូវមានសហការស្អិតរមួតរវាងភាគីពាក់ព័ន្ធអំពីពិពិធភាពឧបករណ៍វាយតម្លៃ ក្នុងនោះកំណត់និយាមប្រិតសំចៃថាមពល QC09:2013 ស្តង់ដា LOTUS នៃក្រុមប្រឹក្សាសំណង់បៃតងវៀតណាម (VGBC)បានកសាងសមស្របទៅនឹងលក្ខន្តិកអនុវត្តសម្រាប់បណ្តាគម្រោងនៅវៀតណាម។
ហ្វិញ សាង