ទិវា​វប្បធម៌​វៀត​ណាម​-ជប៉ុន ​ឆ្នាំ២០១៨

នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ​២០១៨​ កម្មវិធី​ដោះ​ដូរ​វប្បធម៌​វៀត​ណាម​-ជប៉ុន​ ឆ្នាំ២០១៨​បាន​ប្រព្រឹត្ត​​ឡើង​​នៅ​បរិវេណទី​ស្នាក់​ការ​កណ្តាល​ នៃ​​សាកល​វិទ្យាល័យ​ត្រាវិញ​ និង​បាន​ទាក់​ទាញ​​អតិថិជន​​រាប់​ពាន់​នាក់​អញ្ជើញ​ទស្សនា​កម្សាន្ត​។ លោក​ ដុង​ វ៉ាន់​ ឡឹម ប្រ​ធាន​​គណៈកម្មាធិការ​ប្រ​ជាជន​ខេត្ត​ត្រាវិញ​ និង​លោក KAWAUE Junichi អគ្គរដ្ឋទូត​ជប៉ុន​ប្រ​ចាំ​ការ​នៅ​ទី​ក្រុង​ហូជីមិញ​អញ្ជើញ​ចូល​រួម។

Ngay hoi Van hoa VN-Nhat 01

នៅ​ក្នុង​កម្មវិធី​នេះ លោក​ ដុង វ៉ាន់ ឡឹម គូស​បញ្ជាក់​ថា៖ តាំង​​ពី​ថ្ងៃចុះ​កិច្ច​ព្រម​ព្រៀង​​សហប្រតិបត្តិការ​ជា​មួយ​ប្រ​ទេស​ជប៉ុន​ ដែល​ជា​ប្រ​ទេស​ឈាន​មុខ​​​គេ​ក្នុង​ការ​ឧបត្ថម្ភដើម​ទុន​ ODA សម្រាប់​វៀត​ណាម។

ក្នុង​នោះ​ខេត្ត​ត្រាវិញ​ក៏​ទទួល​បាន​ដើម​ទុន​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ពន្ធ​ដូច​៖ កសាង​សាលា​រៀន​ ផ្លូវ​ ស្ពាន​ ទឹក​ស្អាត​នៅ​ជន​បទ។ល។ ម្យ៉ាង​វិញ​ទៀត​កិច្ច​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​តែង​បាន​ពង្រឹង​និង​អភិវឌ្ឍ​ល្អ​ប្រ​សើរ​លើ​គ្រប់​វិស័យ។

ឱកាស​នេះ​ លោក ដុង វ៉ាន់​ ឡឹម​ បាន​ឱភាសកម្ម​​នូវ​សក្តានុពល​ភាព​​អភិវឌ្ឍ​សេដ្ឋកិច្ច​ វប្បធម៌​ ទេសចរណ៍នៅ​ត្រាវិញ​ ព្រម​នឹង​​គម្រោង​ការណ៍​ធំ​ៗ​កំពុង​អនុវត្ត​ លោក​ក៏​អំពាវ​នាវ​​ដល់​សហគ្រាស​ជប៉ុន​បន្ត​ស្វែង​យល់​និង​ជ្រើស​ត្រាវិញ​ដើម្បី​វិនិយោគ​ផង​ដែរ​។

កម្មវិធី​ដោះ​ដូរ​វប្បធម៌​វៀត​ណាម​-​ជប៉ុន​បាន​រៀប​ចំ​ឡើង​ចាប់តាំង​​ពី​ម៉ោង ៨​ ព្រឹក​រហូត​ដល់​ ៩ យប់​ រួម​មាន​សកម្មភាព​​តាំង​ពិព័រណ៍​ រូប​ភាព​វប្បធម៌​រវាង​ប្រ​ទេស​ទាំង​ពីរ មាន​ល្បែង​ប្រជា​ប្រិយ​ និម្មិត​ឡើងវិញ​​​នូវ​ផ្សារ​ជន​បទ​ តំ​បន់​​ប្រ​ជា​ជន​ដាល់​អំបុក ចម្លាក់​ ត្បាញ​កន្ទេល វេច​នំ​អន្សម​​ ជាពិសេស​គឺ​អាហារ​​មាន​​លក្ខណៈ​វប្បធម៌​​វៀត​ណាម​និង​ជប៉ុន​ ព្រម​ទាំង​កម្មវិធី​សម្តែង​សិល្បៈ​ពោរពេញ​លក្ខណៈ​វប្បធម៌​នៃ​ប្រ​ទេស​ទាំង​ពីរ។

កម្មវិធី​ដោះ​ដូរ​វប្បធម៌​វៀត​ណាម​-ជប៉ុន​ ឆ្នាំ​២០១៨​​​ ដោយ​គណៈកម្មាការ​ប្រ​ជាជន​ខេត្ត​ត្រាវិញ​រៀប​ចំ​ឡើង។ កម្មវិធី​នេះ​ ជា​សកម្មភាព​អបអរ​សាទរ​អនុស្សាវរីយ៍ ៤៥ ឆ្នាំ​​​នៃ​ទិវាចុះ​​​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​វៀត​ណាម​និង​ជប៉ុន​នៅ​ត្រាវិញ​​ ​ជា​ស្ពាន​ដោះ​ដូរ​វប្បធម៌​ និង​ផ្សារ​ភ្ជាប់យ៉ាង​​ស្អិត​រមួត​នៃ​ចំ​ណង​មិត្តភាព​រវាង​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម​-​ជប៉ុន​នៅ​ភូមិ​ភាគ​ត្រាវិញ។

Ngay hoi Van hoa VN-Nhat 02

Ngay hoi Van hoa VN-Nhat 03

Ngay hoi Van hoa VN-Nhat 04

Ngay hoi Van hoa VN-Nhat 05

Ngay hoi Van hoa VN-Nhat 06

Ngay hoi Van hoa VN-Nhat 08

Ngay hoi Van hoa VN-Nhat 09

Ngay hoi Van hoa VN-Nhat 07

ហិ្វញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​វប្បធម៌​វៀត​ណាម​-ជប៉ុន ​ឆ្នាំ២០១៨