សា​ស្ត្រាចារ្យ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​​ស្រាវជ្រាវ​ពូជ​ស្រូវ​​បន្សាំ​នឹងលក្ខណៈ​​ធម្មជាតិ​ទឹក​ប្រៃ​​ រាំង​ស្ងួត​​និង​មាន​​ជីវជាតិ

(TVU) - គម្រោង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​«ជ្រើស​ប្រ​ភេទ​​និង​បែង​ចែកពូជ​ស្រូវ​បន្សាំ​នឹង​លក្ខណៈ​ធម្មជាតិ​ទឹក​ប្រៃ​ រាំង​ស្ងួត​និង​មាន​ជីវជាតិ​​» ដោយ​អ្នក​ស្រី​បណ្ឌិត​ ផាម ធី ភឿង ទ្វី ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​សមាគម​កសិករ​ផលិត​ឆ្នើម​នៅ​ឃុំ​ចូវ​ដៀន ស្រុក​កូវ​កែ​​ មាន​លទ្ធផល​ទទួល​បាន​​គួរ​ជា​ទី​គាប់ចិត្ត​នៅ​ជំហាន​ដំបូង។

DSC 4570

ម្ចាស់​គម្រោង​អោយ​ដឹង​ថា វត្ថុបំណង​នៃ​គម្រោង​ការ​នេះ​គឺ​ជ្រើស​ចេញ​នូវ​ប្រភេទ​ពូជ​ស្រូវ​មាន​លក្ខណៈ​ពិសេស​​ដូច​ជាអោយ​​ទិន្នផល​ខ្ពស់​និង​រស់​បាន​ក្នុង​លក្ខណៈ​ធម្មជាតិ​រាំង​ស្ងួត ដី​មាន​ជាតិ​ជូរ ប្រៃ​ប៉ុន្តែ​រក្សា​​គុណ​ភាព​អង្ករ​​ឆ្ងាញ់។

គម្រោង​ការ​នេះ​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​និង​ចែក​ចេញ​ជា​ពីរ​ដំ​ណាក់​កាល។ ក្រុម​ស្រាវជ្រាវ​បាន​អនុវត្ត​ប្រ​មូល​ពូជ​ស្រូវ​ ៤ ប្រ​ភេទ​ពី​ខេត្ត​បេន​ត្រែ អាន​យ៉ាង និង​ទៀន​យ៉ាង មាន​លក្ខណៈ​​បន្សាំ​បាន​ជា​មួយ​នឹង​ទឹក​ប្រៃ មេឃ​រាំង​ស្ងួត​ បង្ការ​​បាន​ជំងឺ​ផ្សេងៗបាន​​ល្អ។ល។ រួច​ហើយ​ចាប់​ផ្តើម​បង្កាត់​ពូជ​​ទៅ​ជា​ក្រុមពូជ​៤​ប្រភេទ​។

ឆ្លង​កាត់​បទ​ពិសោធ​​រដូវទាំង ​៦​ គម្រោង​បង្កាត់​ពូជ​ស្រូវ​នេះ​ទទួល​បាន​​លទ្ធផល​និង​មាន​ឧភាសកម្ម​​នៅ​ក្នុង​អង្គ​សិក្ខា​សាលានា​ថ្ងៃ​ទី ១០ ខែធ្នូ​​កន្លង​ទៅ​ ដោយ​មាន​អ្នក​ស្រាវជ្រាវ អ្នក​គ្រប់​គ្រង​និង​កសិករ​ចូល​រួម​។ លទ្ធផល​ទទួល​បាន​គឺ​​ដើម្បី​ពង្រីក​ពូជ​ស្រូវ​ទៅ​ក្នុងសង្គម​​អោយ​បាន​ទូលំ​ទូលាយ។​

ក្រុម​អ្នក​ស្រាវជ្រាវ​បានអោយ​ដឹង​ថា គម្រោង​ការ​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ចម្រុះ​ប្រ​ភេទ​នៅ F2 និង បណ្តា F ខាង​ក្រោយទៀត រួច​​​ជ្រើស​ចេញ​ប្រ​ភេទពូជ​ដែល​​មាន​គុណ​ភាព​តាម​វិធី​ជម្រុះ​នូវ​គ្រាប់​ពូជ​អត់​គុណ​ភាព។ លទ្ធផល​​ទទួល​បាន​ប្រ​ភេទ​យក​ជា​ការ​គឺ​ ២៨៨ ចេញ​ពី​ ១២០០ ប្រ​ភេទ​ខាង​ដើម។ រយៈពេល​ប្រ​មូល​ផល​នៃ​បណ្តា​ប្រ​ភេទ​បាន​ពិនិត្យ​នៅ​រដូវ​ទាំង​ពី​គឺ​មាន ៧៥ ថ្ងៃ​ទៅ ៩៥ ថ្ងៃ ដើម​ស្រូវ​កម្ពស់​ពី ៥១– ៨៦cm និង​មាន​លទ្ធភាព​​រស់​បាន​ក្នុង​លក្ខណៈ​ធម្មជាតិ​រាំង​ស្ងួត​មាន ៤៤ ប្រ​ភេទ រស់​បាន​ក្នុង​ស្ថានភាព​ទឹក​ប្រៃ​ ៦០ ប្រ​ភេទ បង្ការ​បាន​ក្រាប្រ​ផេះ និង​ជំងឺ​តឿដើម​​ លឿង​ស្លឹក នេះ​ជា​ប្រ​ភេទ​បន្សាំ​នឹង​ដី​ខ្វះ​ជីវជាតិ បង្ការ​បាន​ជំងឺ​ច្រើន​ក្នុង​ស្ថានភាព​អាកាស​ធាតុ​ប្រែ​ប្រួលដូច​បច្ចុប្បន្ន។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សា​ស្ត្រាចារ្យ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​​ស្រាវជ្រាវ​ពូជ​ស្រូវ​​បន្សាំ​នឹងលក្ខណៈ​​ធម្មជាតិ​ទឹក​ប្រៃ​​ រាំង​ស្ងួត​​និង​មាន​​ជីវជាតិ