កម្មវិធី​សិល្បៈលើក​ទី ១៥​ អំណរ​បុណ្យ Christmas ២០១៨

នៅ​រាត្រី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០១៨ មហាវិទ្យាល័យ​ភាសា​បរទេស​បាន​រៀប​ចំ​នូវ​កម្មវិធី​សិល្បៈ​ប្រ​ចាំ​ឆ្នាំ​ Get Together លើក​ទី ១៥។ បន្ត​ប្រ​ពៃ​ណី​អស់​រយៈ​កាល​ជាង ១០​ឆ្នាំ​ កម្មវិធី​ Get Together​ ជា​ព្រឹត្តិការណ៍​ធំ​មួយ​ ​ប្រ​មូល​ផ្តុំ​ធន​ធាន​មនុស្សជា​ច្រើន​របស់​មហាវិទ្យាល័យ​ ដោយ​មាន​អតីត​និស្សិត​ ​និស្សិត​បច្ចុប្បន្ន​និង​អ្នក​ឯក​ទេស​មក​ពី​បណ្តា​​ប្រទេស​នានា​​ រួម​ចម្រុះ​វប្បធម៌​ មាន​ច្រៀង​​ រាំ​ក្បាច់​សម័យ​​ បង្ហាញ​ម៉ូត​យ៉ាង​​សម្បូរ​បែប។ល។​ ​ដោយ​ប្រើជា​​ភាសា​អង់​គ្លេស ចិន បារាំង កូរ៉េ​ក្នុង​ការ​សម្តែង​។ បណ្តា​ឈុត​សម្តែង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​លទ្ធភាព​ភាសា​បរទេស​របស់​និស្សិត​ថែម​ទាំង​​ផ្តល់​នូវ​ភាព​រីក​រាយ​ដល់​ទស្សនិក​ជន​កៀក​ជិត​នឹង​វប្បធម៌​នៃ​បណ្តា​ប្រ​ទេស។

DSC 0464

មាន​ប្រ​សាសន៍​បើក​កម្មវិធី​សិល្បៈ លោក​សាស្ត្រាចារ្យ​បណ្ឌិត ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​ថ្លែង​ថា៖ នេះ​ជា​រាត្រី​សិល្បៈ​ប្រ​ពៃណី​ ដែល​មាន​សារប្រយោជន៍​របស់​មហាវិទ្យាល័យ​ភាសា​បរទេស។ វា​​បង្កើត​បាន​ទី​លានសិក្សា​ដោះ​ដូរ​វប្បធម៌​ ពង្រឹង​លទ្ធភាព​សម្រាប់​និស្សិត​និយាយ​ភាសា​បរទេស។

បណ្តា​ឈុត​សម្តែង​​គឺ​សុទ្ធ​សឹង​តែ​បាន​ជ្រើស​រើស​និង​ហ្វឹត​ហាត់​ដោយ​ស្ទាត់​ជំ​នាញ​។ ជា​មួយ​ប្រធាន​បទ ​ “The road less travelled” ពួក​គេ​​មាន​ទឹក​ចិត្ត​ លទ្ធភាព​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​សម្តែង​ដូច​ជា​ក្បាច់​រាំ​សម័យ​​ សម្លៀក​បំ​ពាក់​​​បង្ហញ​ម៉ូត​ ឬ​ក្លាយ​ជា​តួ​អង្គក្នុង​ឈុត​ឆាក់​កំប្លែង​។ល។ ជា​ពិសេស​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​បរទេស​មាន​ឈុត​ច្រៀង​ជា​ក្រុម​​ដែល​ពួក​គេ​ប្រើប្រាស់​ឧបករណ៍​តន្ត្រី​កែ​ច្នៃ​ទាំង​អស់​។

រាត្រី​សិល្បៈ​​ជា​ប្រពៃណី​វប្បធម៌​​របស់​មហាវិទ្យាល័យ​ភាសា​បរទេស មាន​​និស្សិត​ អតីត​និស្សិត​ និង​អ្នក​ស្ម័គ្រចិត្ត​មកពី​បណ្តា​ប្រទេស អាមេរិក បារាំង កូរ៉េ ចិន ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

អស់​រយៈពេល​ពីរ​ម៉ោង​កន្លង​ផុត​ទៅ​ មានឈុត​សម្តែង​ ១៥ បាន​នាំ​មក​ឱកាស​សប្បាយ​រីក​រាយ​ដល់​ទស្សនិក​ជន​ទាំង​ឡាយ​។ ឈុត​សម្តែង​ mash up “ Do you want to build a snowman?-Let it go – Feliz Navidad ” បាន​បន្សល់​ទុក​នូវ​ស្នាម​ញញឹម​ស្វាគមន៍​បុណ្យ​ Christmas 2018។

DSC 0454

IMG 4375

IMG 4198

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​សិល្បៈលើក​ទី ១៥​ អំណរ​បុណ្យ Christmas ២០១៨