លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 04 មករា 2019
- ចុចដង៖ 500
(TVU) – នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume នាយកប្រតិបត្តិនៃសមាគមបបូរមាត់ខើច(ជប៉ុន) អគ្គលេខាធិការនៃសមាគមបបូរមាត់ខើចអន្តរជាតិ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ។
នៅកិច្ចជំនួប លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ «យើងខ្ញុំរីករាយស្វាគមន៍លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume ព្រមទាំងគណៈប្រតិភូបានចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនានិងសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យយើងខ្ញុំ។ យើងខ្ញុំមានទំនុកចិត្តថាលោកសាស្ត្រាចារ្យនឹងមានសកម្មភាពឧបត្ថម្ភដល់មហាវិទ្យាល័យទទួលមុខងារផ្នែកធ្មេញ-ថ្គាម-មុខ នៃសាកលវិទ្យាល័យត្រាវិញ បានអភិក្រមបច្ចេកទេសផ្នែកវះកាត់បបូរមាត់ខើចពីសាស្ត្រាចារ្យ Nagato Natsume និងបណ្តាអ្នកឯកទេសមកពីប្រទេសជប៉ុន ក៏ដូចជាបង្កលក្ខណៈស្វែងរកឱកាសសិក្សានិងឱកាសការងារនៅប្រទេសជប៉ុនសម្រាប់និស្សិត។»
សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume អោយដឹងថា៖ «ដើម្បីទទួលបានបច្ចេកទេសវះកាត់បបូរមាត់ខើចគឺសាកលវិទ្យាល័យត្រូវស្នើជូនអ្នកឯកទេសចូលរួមផ្ទាល់ជាមួយអ្នកឯកទេសជប៉ុនក្នុងការវះកាត់នៅមន្ទីរពេទ្យ ង្វៀន ឌីញ ចីវ នៅខេត្តបេនត្រែ។ ចំពោះការសិក្សានិងឱកាសការងាររបស់និស្សិត ខ្ញុំអាចនិយាយបានថា សាកលវិទ្យាល័យត្រូវដាក់កម្មវិធីបង្រៀនភាសាជប៉ុនក្នុងរយៈកាលសិក្សា ដើម្បីធានានិស្សិតបញ្ចប់ការសិក្សាអាចមានសមត្ថភាពភាសាជប៉ុនកំរិត N3 ពេលនោះបញ្ហាសិក្សាបន្តនិងឱកាសការងាររបស់និស្សិតនៅជប៉ុននឹងងាយស្រួលជាង។»
ជំនួបជាមួយនិស្សិតជាង ២០០ នាក់នៃបណ្តានិស្សិតរៀនមុខជំនាញសុខាភិបាល លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume បានចែករំលែកនូវបទពិសោធ ផ្តល់គំនិតសំខាន់ៗដល់និស្សិតអោយមានតម្រុយ ពិចារណាក្នុងការចាប់យកឱកាសការងារល្អប្រសើរ។ លោកអោយដឹងបន្ថែមថា ស្ថានភាពបបូរមាត់ខើចនៅវៀតណាមមានច្រើន គឺពួកគេពុំមានលទ្ធភាពទៅសាលារៀនទេ។ សមាគមបានកសាងមូលនិធិដើម្បីឧបត្ថម្ភដល់គ្រួសារដែលមានកុមារពិការបបូរមាត់ឆែបដើម្បីស្តារលទ្ធភាពកុមារអភិវឌ្ឍធម្មតា។ ចំពោះករណីធ្ងន់ធ្ងរពុំអាចវះកាត់នៅវៀតណាម គឺត្រូវបាននាំទៅប្រទេសជប៉ុនដូចករណីរបស់កុមារ ង្វៀន ថេ តង បាននាំទៅវះកាត់នៅប្រទេសជប៉ុន និងបានជាស្ថាពរ។
បច្ចុប្បន្ន សមាគមមានកម្មវិធីជាច្រើនឧបត្ថម្ភដល់បណ្តាប្រទេសលើពិភពលោក។ ទន្ទឹមនឹងនោះមិនបង្អាក់ការសិក្សាបទពិសោធនិងស្រាវជ្រាវដើម្បីព្យាបាល បង្ការនូវជំងឺបបូរមាត់ខើច។ សិក្សានូវប្រព័ន្ធ ហ្សែន ពិនិត្យប្រៀបធៀបនិងវិភាគលើពពួកសត្វ បឋមទទួលបានប្រសិទ្ធភាពល្អ។ រកឃើញនូវសរធាតុអាចបង្ការបានជំងឺបបូរមាត់ខើចនិងដឹងនូវសុខភាពរបស់ម្តាយបានជះឥទ្ធពលដល់គភ៌ និងមានវិធានការបង្ការសមស្របចំពោះជំងឺខើចបបូរមាត់ឆ្លងពីម្តាយទៅទារកផងដែរ។