លោក​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ Nagato Natsume បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​​

(TVU) – នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ​លោកសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ Nagato Natsume​ នាយក​ប្រតិបត្តិ​នៃ​សមាគម​​​​បបូរ​មាត់​​ខើច​​(ជប៉ុន) អគ្គលេខា​ធិការ​នៃ​សមាគម​បបូរ​មាត់​​ខើច​​អន្តរជាតិ​ ព្រម​ទាំង​គណៈប្រតិភូ​ បាន​អញ្ជើញ​មក​ទស្សនកិច្ច​និង​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 4773

នៅ​កិច្ច​ជំ​នួប​ លោក​ វ៉ ហ្វាង​ ខាយ​ សាកលវិទ្យាធិការ​រងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​អោយ​ដឹង​ថា៖ «យើង​ខ្ញុំ​រីក​រាយ​ស្វាគមន៍​លោក​សាស្ត្រាចារ្យ​ វេជ្ជ​បណ្ឌិត​ Nagato Natsume​ ព្រម​ទាំង​គណៈ​ប្រតិភូ​បាន​ចំណាយ​ពេល​វេលា​​ដ៏​មាន​តម្លៃ​ មក​ទស្សនា​និង​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​​សាកលវិទ្យាល័យ​យើង​ខ្ញុំ។ យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថា​លោក​សាស្ត្រាចារ្យ​នឹង​មាន​សកម្មភាព​ឧបត្ថម្ភ​​ដល់​មហាវិទ្យាល័យ​​​ទទួល​មុខ​ងារ​ផ្នែក​ធ្មេញ-ថ្គាម-មុខ​ នៃ​សាកលវិទ្យាល័យ​ត្រាវិញ បាន​​អភិក្រម​​​បច្ចេកទេស​​ផ្នែក​វះ​​កាត់​បបូរ​មាត់​ខើច​ពី​សាស្ត្រាចារ្យ​​ Nagato Natsume​ និង​បណ្តា​អ្នក​ឯកទេស​មក​ពី​ប្រ​ទេស​ជប៉ុន​ ក៏​ដូច​ជា​បង្ក​លក្ខណៈ​​ស្វែង​រក​​ឱកាស​សិក្សា​និងឱកាស​ការ​ងារ​​នៅ​ប្រទេស​ជប៉ុន​​​​សម្រាប់​និស្សិត។»

សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume​ អោយ​ដឹង​ថា៖ «ដើម្បី​ទទួល​បាន​បច្ចេកទេស​វះ​កាត់​បបូរ​មាត់​ខើច​​គឺ​សាកលវិទ្យាល័យ​ត្រូវ​ស្នើ​​ជូន​អ្នក​ឯកទេស​​ចូល​រួម​ផ្ទាល់​ជា​មួយ​អ្នក​ឯកទេស​ជប៉ុន​​ក្នុង​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​ ង្វៀន ឌីញ ចីវ​​ នៅ​ខេត្ត​បេន​ត្រែ។ ចំពោះ​ការ​សិក្សា​និងឱកាស​​​ការ​ងារ​របស់​និស្សិត​ ខ្ញុំ​​អាច​និយាយ​បាន​ថា​ ​សាកលវិទ្យាល័យ​ត្រូវ​​ដាក់​កម្មវិធី​បង្រៀន​ភាសា​ជប៉ុន​ក្នុង​រយៈ​កាលសិក្សា​ ដើម្បី​ធានា​និស្សិតបញ្ចប់​ការ​សិក្សា​អាច​មាន​សមត្ថភាព​ភាសា​ជប៉ុន​កំ​រិត N3 ពេល​នោះ​បញ្ហា​សិក្សា​បន្ត​និង​ឱកាស​ការ​ងារ​របស់​និស្សិត​នៅ​ជប៉ុន​នឹង​ងាយ​ស្រួល​ជាង។​​»

ជំ​នួប​ជា​មួយ​និស្សិត​ជាង ២០០ នាក់​នៃ​បណ្តា​និស្សិត​រៀន​មុខ​ជំ​នាញ​សុខាភិបាល លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nagato Natsume​ បាន​ចែក​រំលែក​នូវ​បទ​ពិសោធ​​ ផ្តល់​គំនិត​សំ​ខាន់ៗ​ដល់​និស្សិត​អោយ​មាន​តម្រុយ​ ពិចារណាក្នុង​ការ​​ចាប់​យក​ឱកាស​ការ​ងារ​ល្អប្រសើរ​។ លោក​អោយ​ដឹង​បន្ថែម​​ថា​ ស្ថានភាព​បបូរ​មាត់ខើច​នៅ​វៀត​ណាម​មាន​ច្រើន​ គឺ​ពួក​គេ​ពុំ​មាន​លទ្ធភាព​ទៅ​សាលារៀន​​ទេ។ សមាគម​បាន​កសាង​មូលនិធិ​​ដើម្បី​​ឧបត្ថម្ភ​​ដល់​គ្រួ​សារ​ដែល​មាន​កុមារ​ពិការ​បបូរ​មាត់​ឆែប​​ដើម្បី​ស្តារ​លទ្ធភាព​​​​កុមារ​អភិវឌ្ឍ​ធម្មតា​។ ចំពោះ​ករណី​ធ្ងន់​ធ្ងរ​ពុំ​អាច​វះ​កាត់​នៅ​វៀត​ណាម គឺ​ត្រូវ​​បាន​នាំ​ទៅ​ប្រទេស​ជប៉ុន​ដូច​ករណី​របស់​កុមារ​ ង្វៀន ថេ តង បាននាំ​ទៅ​​វះ​កាត់​នៅប្រ​ទេស​​ជប៉ុន​ និង​បាន​ជា​ស្ថាពរ។

បច្ចុប្បន្ន​ សមាគម​មាន​កម្មវិធី​ជា​ច្រើន​ឧបត្ថម្ភ​ដល់​បណ្តា​ប្រទេស​លើ​ពិភព​លោក​។ ទន្ទឹម​នឹង​នោះ​មិន​បង្អាក់​ការ​សិក្សា​បទពិសោធ​និង​ស្រាវជ្រាវ​​ដើម្បី​ព្យាបាល​ បង្ការ​​នូវ​ជំ​ងឺ​បបូរ​មាត់​ខើច​។ សិក្សា​​នូវ​ប្រព័ន្ធ​ ហ្សែន​​ ពិនិត្យ​​​ប្រៀប​ធៀប​និង​វិភាគ​​​លើ​ពពួក​សត្វ​​​ បឋម​ទទួល​បានប្រ​សិទ្ធភាព​​ល្អ។ រក​ឃើញ​នូវ​សរធាតុ​​អាច​បង្ការ​បាន​ជំងឺ​បបូរ​មាត់​ខើច​និង​​ដឹង​នូវ​សុខភាព​របស់​ម្តាយ​​បាន​ជះ​ឥទ្ធពល​ដល់​គភ៌​​ និង​មាន​វិធានការ​បង្ការ​សម​ស្រប​ចំពោះ​ជំងឺ​ខើច​បបូរ​មាត់​​​​ឆ្លង​ពី​ម្តាយ​ទៅ​ទារក​ផង​ដែរ​។

DSC 05361

DSC 0554

DSC 0576

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ Nagato Natsume បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​​