វេទិកា​សំ​ណេះ​សំណាល​រវាង​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ជា​មួយ​នឹង​និស្សិត​

(TVU) – ​នៅ​ថ្ងៃ​ទី​​ ២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ និស្សិត​ជាង​ ៧០០​នាក់​ជា​ប្រ​ធាន​ថ្នាក់​តំ​ណាង​អោយ​និស្សិត​ជាង​ ២០ ម៉ឺន​នាក់​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​​។ ពួក​គេ​បាន​ចូល​រួម​វេទិកា​សំ​ណេះ​សំ​ណាល​ជា​មួយ​​ថ្នាក់​ដឹម​នាំ​សាកលវិទ្យាល័យ​ដែល​រៀប​ចំ​ឡើង​​នៅ​មហា​សាល​សហសិក្សា​ D5។

Thay Pham Tiet Khanh TVU 001-1068x779

សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ព្រម​ទាំង​ប្រធាន​ អនុប្រធាន​តំណាង​អោយ​អង្គ​ភាព​ទាំង​ ៤០ ចំ​ណុះ​​​សាលា​បាន​ចូល​រួម​និង​ឆ្លើយ​សំ​ណួរ​របស់​និស្សិត។​

មាន​សំ​ណួរ​ជាង​ ៧០ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​វេទិកា​នេះ​។ ជា​ពិសេស​​និស្សិត​បាន​ចាប់​អារម្មណ៍​ទៅ​លើ​​សម្ភារៈ​ឧបទេស​សិក្សា​ តម្លៃ​សិក្សា​ អាហារូបករណ៍សម្រាប់​និស្សិត​​ កាល​វិភាគ​សិក្សា ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ សហគ្រិន​ភាព​ បើក​អាជីវកម្ម​ និង​ឱកាស​ការ​ងារ​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា​។ល។

ក្នុង​បរិការណ៍​នេះ សាកលវិទ្យាធិការ​អោយ​ដឹង​បន្ថែម​ថា ការ​បង់​ថ្លៃ​សិក្សា​គឺ​​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ត្រួត​ពិនិត្យ​ទៅ​លើ​កត្តា​​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​​សង្គម​របស់​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​ដែល​​មាន​ប្រាក់​ចំ​ណូល​ទាប។ ក្រៅ​ពី​ការ​អនុវត្ត​តាម​អត្រា​តម្លៃ​ដែល​បាន​កំ​ណត់​ ​សាកលវិទ្យាល័យ​នឹង​​​កសាង​កម្រិត​តម្លៃ​សិក្សា គឺ​ធ្វើ​យ៉ាង​ណា​អោយ​តម្លៃ​សិក្សា​ទាប​​​សម​ស្រប​ ​អ្នក​សិក្សា​អាច​មាន​លទ្ធភាព​​សិក្សា​និង​អភិវឌ្ឍ​បាន។ សកម្មភាព​ទាំង​ឡាយ​របស់​សាកលវិទ្យាល័យ​គឺ​ផ្តោត​​សម្រាប់​សិស្ស​និង​និស្សិត​ជា​ចម្បង​ ​គឺ​​សិស្ស​និស្សិត​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ខ្វះ​ខាត់​​​​លំ​បាក់​។

មាន​មតិ​យោបល់​​របស់​និស្សិត​ជា​ច្រើន​គឺ​ផ្តោត​សំ​ខាន់​ទៅ​លើ​ស្ថាន​ភាព​​បន្ទប់​សិក្សា បន្ទប់​ពិសោធន៍​ សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ផ្សេង​ៗ​​ដូច​ជា​អន្តេ​វាសិកដ្ឋាន​ សហករណ៍​ សហគ្រិន​ភាព គំ​និត​បើក​អាជីវកម្ម​​ជា​ដើម​ក៏​បាន​អ្នក​តំ​ណាង​​ផ្តល់​តម្រុយ​ពិស្តារ​សម្រាប់​ការ​ពិចារណា​​ផង​ដែរ។

HN DOI THOAI LD SV TVU 004

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វេទិកា​សំ​ណេះ​សំណាល​រវាង​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ជា​មួយ​នឹង​និស្សិត​