សម្ពោធមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ

(TVU) - នាព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ ២០១៩ ​មន្ទីរ​ពេទ្យ​​សាកល​វិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​សម្ពោធ​និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​ដោយ​ផ្តល់​នូវ​សេវា​ថែទាំ​សុខ​ភាព​ប្រកប​ដោយ​គុណ​ភាពសម្រាប់​​​ប្រជាជន។

khanh-thanh-benh-vien-tvu

ពិធី​​សម្ពោធ​នេះ ​មាន​កិត្តិយស​សាទរ​​វត្ត​មាន​​លោក​​​​ សាស្ត្រាចារ្យ​ បណ្ឌិត ​ង្វៀន ​ធៀន​ ញ៉ឹន​ សមាជិក​ការិយាល័យ​នយោបាយ​​ និង​ជា​លេ​ខា​នៃ​គណៈ​កម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ​ លោក​​ត្រឹន​ទ្រី​យុង​សមាជិក​គណៈ​ប្រតិបត្តិការ​មជ្ឈិម ​និង​ជា​លេខា​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ត្រាវិញ​ ព្រម​ទាំង​​ថ្នាក់​ដឹក​នាំ​មន្ទីរ នាយក​ដ្ឋាន​បាន​ចូល​រួម​និង​កាត់ខ្សែបូ។

មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ស្ថាបនា​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​នៃ​សាកល​វិទ្យា​ល័យ​ត្រាវិញ​ដែល​ផ្តល់​នូវ​សេវា​ផ្សេងៗ​និង​​ការ​ថែ​ទាំ​សុខ​ភាព​ដល់​ប្រជាជន។ នៅដើមឆ្នាំ ២០១៩ មន្ទីរ​សុខាភិបាល​ខេត្ត​ត្រាវិញ​បាន​ធ្វើ​ការ​វាយ​តំលៃ​និង​យល់​ព្រម​ផ្តល់​ការ​អនុញ្ញាតិ​ឱ្យ​មន្ទីរ​ពេទ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ។

មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​មាន​ទំហំ​ ៥០​ គ្រែ​​​រួមមាន​ការិយា​ល័យ​​ឯក​ទេស​ ០៥  ផ្នែក​​​ជំ​នាញ​ព្យា​បាល​និងបង្កា​រ​ព្យាបាល ០៦​ ធន​ធាន​​វេជ្ជ​បណ្ឌិត​និង​បុគ្គលិ​ជាង ១២៨​ នាក់​រួម​ទាំង​វេជ្ជ​បណ្ឌិត​ជំ​នាញ​ទី​១ ទី​២ ឱសថ​ការី ​គិលានុបដ្ឋា​យិ​កា ​អ្នក​ថែ​ទាំ​ជំ​ងឺ ​ឆ្មប អ្នក​បច្ចេកទេស​នា​នា​មាន​កិត្យានុភាព​​មក​ពីទីក្រុង​ហូជីមិញ។

សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ​បាន​ថ្លែង​ថា​​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រាវិញ​​​ប្រតិដ្ឋាន​ឡើង​​ជា​​កត្តា​មួយ​​​​ចាំ​បាច់​ដើម្បី​​ធានា​គុណ​ភាព​អនុវត្ត​សម្រាប់​​និស្សិត​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ​-ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​សម្រាប់​កិច្ច​ការ​​​ព្យាបាល​តាម​តម្រូវ​ការ​របស់​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត។​

ទន្ទឹម​នឹង​នោះ​​ ប្រ​ការ​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​អនុវត្ត​បទ​ពិសោធ​យ៉ាង​ងាយ​ស្រួល​និង​​យូរ​អង្វែង​សម្រាប់​សាស្ត្រាចារ្យ​ សិស្ស​និង​និស្សិត​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ​និង​ឱសថ​ក្នុង​ការ​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 9262

សាស្រ្តា​ចារ្យ​បណ្ឌិត ​ផាម ​ទៀត ​ខាញ់​ មាន​ទំ​នុក​ចិត្ត​​ថា​​ ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ពេទ្យ​នឹង​ជំ​រុញ​​អនុវត្ត​លឿន​​​មាន​ស្ថេរភាព​និង​ត្រៀម​ខ្លួន​បាន​ល្អ​ក្នុង​ដំណាក់​កាល​​នីមួយៗ​ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​​ពិនិត្យ​និង​ព្យាបាល​ជំងឺនៅ​អង្គភាព។ ​សិក្សា​​បទ​ពិសោធន៍​យ៉ាង​សកម្ម​ពី​​អង្គ​ភាព​ដែល​ជា​សហសេវិក​​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។ ម្យ៉ាង​វិញ​ទៀត​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​​ រវាង​សកម្មភាព​​បណ្តុះ​បណ្តាល​ជា​មួយ​ការិយាល័យ​ពហុ​ព្យាបាល​ និង​មន្ទីរ​ពេទ្យ​ ធានា​អន្តរ​​ទំ​នាក់​ទំ​នង​​រវាង «ការ​បង្រៀន​- អនុវត្តន៍​​- ការ​ស្រាវជ្រាវ​និង​ក្រម​សីល​គ្រូ​ពេទ្យ​»​ទាំង​អស់​នោះ​គឺ​ជា​គោល​ដៅ​ដ៏​សំ​ខាន់​បំ​ផុត​ដែល​សាកលវិទ្យាល័យ​រំ​ពឹង​ថា​និស្សិត​នឹង​ទទួល​បាន​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

អញ្ជើញ​ចូល​រួម​​កាត់​ខ្សែ​បូ​ លោក​ង្វៀន​ ធៀន ញឹន​​ មាន​សេចក្តី​សមនស្ស​រីក​រាយ​​ចំ​ពោះ​អភិវឌ្ឍន៍​របស់​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​ថ្លែង​ថា នេះ​ជា​ព្រឹត្តិការណ៍​សំ​ខាន់​ចំពោះ​សាស្ត្រាចារ្យ​និង​សិស្ស​-​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ គឺ​គូស​បញ្ជាក់​ថា​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អភិវឌ្ឍ​តាម​ទំ​នោរ​ត្រឹម​ត្រូវ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​សម្រាប់​សហគមន៍។

លោក​មាន​ទំ​នុក​ចិត្ត​​ថា​មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ដើម្បី​បំ​ពេញ​សេចក្តី​ត្រូវ​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​និង​ព្យាបាល​ជំ​ងឺ​ដល់​ប្រ​ជា​ជននៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​រួ​ម​ចំណែក​​ដល់​ការ​កាត់​បន្ថ័យ​បន្ទុក​នៅ​ក្នុង​​បណ្តា​មន្ទីរ​ពេទ្យ​។​ ម្យ៉ាង​វិញ​ទៀត​ មន្ទីរ​ពេទ្យ​ក៏​ជា​ទី​កន្លែង​សម្រាប់​ការ​​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ និង​បណ្តុះ​បណ្តាល​បុគ្គលិក​សុខាភិបាល​​ ព្រម​ទាំង​​​ជា​មូល​ដ្ឋាន​ពិត​ប្រាកដ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ  ដែល​បង្ក​លក្ខណៈ​​ងាយ​ស្រួល​អោយ​​និស្សិត​អនុវត្ត​និង​លត់​ដំ​បំណិន​វិជ្ជា​ជីវៈ​ជំ​នាញ​អា​ជីព។

 

IMG 9211IMG 9222

IMG 9171

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្ពោធមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ