ឆ្នាំ ២០១៩៖ សាកលវិទ្យាល័យ​ត្រាវិញបើក​​​បណ្តុះ​បណ្តាល​កម្រិត​បរិញ្ញា​បត្រចំ​នួន​​ ៥២​​មុខ​ជំ​នាញ​

សាកលវិទ្យាល័យ​ត្រាវិញ​បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​អនុញ្ញាត​អោយ​ជ្រើស​រើស​និស្សិត​ទូទាំង​ប្រ​ទេស​​​​នៅ​ឆ្នាំ​ ២០១៩ ​ដោយ​មាន​មុខ​ជំ​នាញ​ចំ​នួន ៥២​ នៅ​កម្រិត​បរិញ្ញាបត្រ

tuyen sinh tvu

បណ្តា​ឯក​ទេស​សិក្សា​​ផ្តោត​លើ​ក្រុម​មុខ​ជំ​នាញ​ដូច​ជា៖ កសិកម្ម​-​ជល​វប្បកម្ម​,​ បច្ចេកទេស​-​បច្ចេក​វិទ្យា​, វេជ្ជសាស្ត្រ​-​ឱ​សថ, ភាសា​បរទេស, ភាសា​-​វប្បធម៌-​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ,​សេដ្ឋកិច្ច​-​នីតិសាស្ត្រ​, គីមី​អនុវត្ត​, គរុកោសល្យ, គ្រប់​គ្រង​រដ្ឋ​បាល​-​ការិយាល័យ​-​ទេសចរណ៍​, ទ្រឹស្តី​នយោបាយ, វិទ្យាសាស្ត្រ​មូលដ្ឋាន​, បម្រុង​ចូល​បរិញ្ញា។

លើស​ពី​នោះ​ទៅ​ទៀត​ សាកលវិទ្យាល័យ​​ជ្រើស​រើស​បន្ថែម​នូវ​មុខ​ជំ​នាញថ្មី​​មួយ​ចំ​នួន​ដូច​ជា​៖ អាហារូបត្ថម្ភ​, វេជ្ជ​សាស្ត្រ​បម្រុង​, គ្រប់​គ្រង​សណ្ឋាគារ​, គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​​និង​សេវា​ភោជនាហារ, គីមី​-ឱសថ។

សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​គោល​នយោបាយ​​និង​វិធី​ជ្រើស​រើស​និស្សិត​ក្នុង​ឆ្នាំ ២០១៩​ ​ជា​ទូ​ទៅ​​​​ពុំ​ប្រែ​ប្រួល​គឺ​លើ​មូល​ដ្ឋាន​​ដូច​ឆ្នាំ​២០១៨ ​ដែរ។​ នៅ​កម្រិត​បរិញ្ញា​បត្រ​និង​បរិញ្ញាបត្រ​រង​ សាកលវិទ្យាល័យ​ជ្រើស​តាម​បែប​៖ ជ្រើស​​ផ្ទាល់​, ជ្រើស​លើ​ពិន្ទុ​ប្រ​ឡង​បញ្ចប់​​កម្រិត​ទុតិយភូមិ​, ជ្រើស​តាម​លទ្ធផល​សិក្សា​​-​សិក្ខា​គារិក​,​ ជ្រើស​ដើម្បី​សិក្សា​បម្រុង​។

​ពេល​​វេលា​ទទួល​ឯកសារ​ចូល​រៀន​តាម​បែប​សិក្ខា​គារិក​​ ត្រៀម​នឹង​បម្រុង​នៅ​ខែ​ឧសភា ឆ្នាំ ២០១៩ ចំពោះ​​ជ្រើស​តាម​​​ពិន្ទុ​ប្រ​ឡង​ទុតិយភូមិ​​គឺ​យោង​ទៅ​តាម​កាល​វិភាគ​នៃ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។​

មុខ​ជំ​នាញ​ដែល​អត់​គិត​ថ្លៃ​​សិក្សា​​រួម​មាន​​គរុកោសល្យ, ប្រ​គំ​ឧបករណ៍​តន្ត្រី​ប្រ​ពៃ​ណី​​ខ្មែរ​​។ និស្សិត​ស្រី​ដែល​​ទទួល​បាន​អាហារូបករណ៍​ ៥០​% ជា​រៀង​រាល់​ឆ្នាំ​​​ នៅ​បណ្តា​មុខ​ជំ​នាញ​៖​ បច្ចេក​វិទ្យា​​សំ​ណង់​​​ចរាចរណ៍​, បច្ចេកវិទ្យា​​សំ​ណង់​សាង​សង់​,​ បច្ចេកវិទ្យា​​មេកានិច​, បច្ចេកវិទ្យា​​អគ្គិសនី​​-​អេឡិច​ត្រូ​​និច​, បច្ចេកវិទ្យា​​ត្រួត​​បញ្ជា​និង​ស្វ័យ​ប្រ​វត្តិ​កម្ម​, វិទ្យាសាស្ត្រ​​សម្ភារៈ។​ ដោយ​ឡែក​មុខ​ជំ​នាញ​បច្ចេក​វិទ្យា​គីមី​​សាស្ត្រ​​និស្សិត​ស្រី​បាន​ផ្គត់​ផ្គង់​អាហារូបករណ៍​​ស្មើរ​​នឹង ៣០​%​ជា​រៀង​រាល់​ឆ្នាំ។

ទន្ទឹម​នឹង​នោះ​ និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍របស់​សាកលវិទ្យាល័យ​​ បាន​អនុវត្ត​ បា​ន​​ទៅ​កម្មសិក្សា​នៅ​បរទេស​​​​ និង​អាច​មាន​លទ្ធភាពទទួល​បាន​អាហារូបករណ៍​ទាំង​ស្រុង១០០%​​នៃកិច្ច​ព្រម​ព្រៀងរបស់​​រដ្ឋាភិបាលនៃ​ប្រទេស​ទាំង​​ពីរ។

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឆ្នាំ ២០១៩៖ សាកលវិទ្យាល័យ​ត្រាវិញបើក​​​បណ្តុះ​បណ្តាល​កម្រិត​បរិញ្ញា​បត្រចំ​នួន​​ ៥២​​មុខ​ជំ​នាញ​