សាកលវិទ្យាល័យ​ត្រាវិញ​ស្រាវ​ជ្រាវ​ជោគ​ជ័យ​បង្កា​នាគ​​​គ្មាន​ជំ​ងឺ​

ប្រ​ធាន​បទ​​«​ស្រាវ​ជ្រាវ​បង្កាត់​​​​ពូជ​បង្គា​នាគ​ឪពុក​ម្តាយ​គ្មាន​ជំ​ងឺ​​ផ្គត់​ផ្គង់​កសិដ្ឋាន​បង្កាត់​ពូជ​នៅ​ខេត្ត​ត្រាវិញ​​​»​ដោយ​អ្នក​ស្រី​បណ្ឌិត ហ្វិញ​ គីម ហឿង ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កសិកម្ម​-​ជលវប្បកម្ម​​​​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​រាប់​រង​ផ្ទាល់​ព្រមទាំង​សាស្ត្រា​ចារ្យ​មួយ​ចំ​នួន​ទៀត។

IMG 5531-1-1

អ្នក​ស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​ថ្លែង​ថា៖ ជោគ​ជ័យ​នៃ​​គម្រោង​ស្រាវ​ជ្រាវ​​​នេះ​​នឹង​ចូល​រួម​ផ្គត់​ផ្គង់​ពូជ​បង្គា​នាគ​សម្រាប់​កសិករ​ដើម្បី​ឆ្ពោះ​ទៅ​អភិវឌ្ឍន៍​ស្ថេរភាព​​មិន​ត្រឹម​តែ​នៅ​ខេត្ត​ត្រាវិញ​ថែម​ទាំង​នៅ​ទូទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

ម្រោង​ការ​​ស្រាវ​ជ្រាវ​នេះ​ មាន​រយៈ​ពេល​ចិញ្ចឹម​បង្គា​ឪម៉ែ​គឺ ១៣ ខែ បង្គា​មេ​មាន​ទម្ងន់​​មធ្យម​ >១៥០gចំពោះ​បង្កា​ឈ្មោល​ >១០០g។ ទន្ទឹម​នឹង​នោះ​ រយៈ​ពេល​​បង្កាត់​ពូជ​​ដំ​បូង​គឺ​​មាន​ចំ​នួន​កូន​ញាស់​ពី ៣០០.០០០ - ៤០០.០០០​ កូន​​​ អត្រា​ភ្ញាស់​ចេញ​ជាប់​​​ចំ​ណាត់​ថ្នាក់​​ ៧៩​-​៨២​%។ ទន្ទឹម​នឹង​នោះ​ តាម​លទ្ធផល​​នៃ​នាយកដ្ឋាន​ពេទ្យ​​សត្វ​តំ​បន់VI វាយ​តម្លៃ​ថា​៖ គុណ​ភាព​កូន​បង្គា​នាគ​គឺ​គ្មា​ជំ​ងឺ​ដូច​ជា​ជំ​ងឺ​​​​រលាក​ថ្លើម​ហើម​ពោះ, ក្បាល​ពណ៌​លឿង, ក្រិន​, ជំងឺ​រលាក​ថ្លើម​ប្រភេទ​អាស្ពី​រីន​ធ្ងន់​ធ្ងរ។

លោក ​ត្រឹន កុង ប៊ីញ​ អ្នក​ឯក​ទេស​ផ្នែក​បង្កាត់​ពូជ​ និង​ជា​នាយក​នៃ​ក្រុម​ហ៊ុន​បង្កាត់​ពូជ​​ទ្វីប​អាហ្វ្រិក​​អោយ​ដឹង​បន្ថែម​ថា​៖​ ជោគ​​ជ័យ​នៃ​ការ​ស្រាវជ្រាវ​នេះ​​ សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​នាំ​មុខ​និង​ពេល​កូន​ពូជ​​​​បាន​​ដោះ​លែង​ចិញ្ចឹម​ទៅ​ក្រៅ​បរិស្ថាន​ធម្មជាតិ​គឺ​មាន​កម្លាំង​រស់​​ខ្លាំង​និង​អំណាច​បន្ត​ពូជ​នឹង​មាន​​ភាព​​ល្អប្រសើរ។

DSC0046-1-1

IMG 2280

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ស្រាវ​ជ្រាវ​ជោគ​ជ័យ​បង្កា​នាគ​​​គ្មាន​ជំ​ងឺ​