សាកលវិទ្យាល័យត្រាវិញ៖ សកម្មភាព​លេច​ធ្លោ​ជាច្រើននៃជំរំយុវជនឆ្នាំ ២០១៩

រាត្រី​​ថ្ងៃ​ទី ២៣ ខែ​មីនា​ ភ្លើងភ្នក់​​​​​ប្រ​ពៃណី​​អប​អរ​ទិវា​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្ត​ហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០១៩) បាន​ឆេះ​សន្ធោ​សន្ធៅ​​បំ​ភ្លឺ​​ឡើង​​​​​នៅ​ទី​លាន​ធំ​ទូលាយ​មួយ​នៅ​មណ្ឌល​ទី ១ ដោយ​​មាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​នៃ​ក្រុម​សម្ព័ន្ធ​យុវជន​ និង​សិស្ស​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​ វ៉​ ហ្វាង​ ខាយ​ សាកលវិទ្យាធិការ​រង​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី។

IMG 7790-1

ជំរំ​ឆ្នាំ​នេះ​​បាន​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​​ថ្ងៃ​ទី ២៣ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា​ ជា​មួយ​ប្រ​​ធាន​បទ​ «យុវជន​ស្ម័គ្រចិត្ត​» ដោយ​មាន​​វិសាល​ភាព​ធំ​ចម្រុះ​រួម​មាន​​ស្តង់​ជំ​រំ​តូច​ៗ ចំ​នួន ៨៤​​​ ស្តង់​​តាំង​ពិព័រ​ណ៍​​វត្ថុ​អនុស្សាវរីយ៍ ១​ ស្តង់​យុវជន​ធុរកិច្ច​ថ្មី ១ និង​បាន​ទាក់​ទាញ​នូវ​​ការ​ចាប់​អារម្មណ៍​អំពី​សំ​ណាក់​ក្រុម​​​យុវជន​ សាស្ត្រាចារ្យ អ្នក​ស្ម័គ្រ​ចិត្ត​​បរទេស​និង​អតីត​និស្សិត​។

ចូល​រួម​ក្នុង​អង្គ​ មីទ ទីញ លោក វ៉ ហ្វាង​ ខាយ​ សាកល​វិទ្យាធិការ​រង​ថ្លែង​សារ​ជូន​ពរ​ដល់​​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ​​បាន​ឆ្លង​កាត់​ការ​រីក​ចម្រើន​អស់​រយៈ​ពេល ៨៨​ឆ្នាំ​។ លោក​បាន​កោត​សរសើរ​និង​ទទួល​ស្គាល់​នូវ​ការ​ខិតខំ​ និង​សមិទ្ធផល​​ដែល​​កម្លាំង​កង​យុវជន​​​​សាកលវិទ្យាល័យ​ត្រាវិញ​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​មក។

លោក​អះ​អាង​ថា៖ «គណៈ​កម្មាធិការ​បក្ស​ គណៈ​អភិបាល​សាកលវិទ្យាល័យ​​តែង​យក​ចិត្ត​ទុក​ដាក់​និង​លើក​ទឹក​ចិត្ត​ ចង្អុល​ការទាល់​ពេល​វេលា​​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​អោយ​យុវជន​ សិស្ស​ និស្សិត​រីក​ចម្រើន​ទាំង​កាយ​សម្បទា​ចំណេះ​ដឹង​ និង​បំ​ណិន​សង្គម​។ សម្ព័ន្ធ​យុវជន​បាន​ដាក់​ចេញ​​នូវ​គោល​ការណ៍​និង​សកម្មភាព​សម្រាប់​យុវជន​ លើក​កម្ពស់​មនសិការ​ជាតិ សកម្ម​ក្នុង​ការ​ងារ សិក្សា​ ស្រាវជ្រាវ​ ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​ និង​ចូល​រួម​កសាង​មជ្ឈដ្ឋាន​សិក្សា​ទំ​នើប​ មាន​ពណ៌បៃ​តង​ស្រស់​ថ្លា ជា​សាកល​វិទ្យា​ល័យ​​ពណ៌​បៃ​តង​អភិវឌ្ឍ​ស្ថេរភាព។​​»

ការ​បោះ​ជំរំ​នេះ​រួម​មាន​សកម្មភាព​លេច​ធ្លោ​ជា​ច្រើន​ដូច​ជា៖ ល្បែង​ប្រ​ជា​ប្រិយ បង្ហាញ​ម៉ូត​​សម្លៀក​បំពាក់​ថ្មី តាំង​វត្ថុ​អនុស្សាវរីយ៍ ស្តង់​ធុរកិច្ច​ថ្មី​ ។ល។ ទន្ទឹម​នឹង​នោះ​​​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​បាន​បញ្ចូល​សមាជិកថ្មី​ចំ​នួន​​ ៦០ នាក់​ទៅ​តាម​គោល​ការណ៍ ​បទ​បញ្ញត្ត​​ផ្ទៃ​ក្នុង​ដែល​បាន​​កំ​ណត់។​​​

ឱកាស​នេះ​ដែរ​ សាខា​បក្ស​ទី ៧ បាន​ប្រ​គល់​អាហារូបករណ៍​ពីរ​ចំ​ណែក​ដល់​និស្សិត​ដែល​មាន​ជីវភាព​ក្រ​លំ​បាកប៉ុន្តែ​ឱហាត​​ក្នុង​ការ​សិក្សា។

IMG 7813

IMG 7845

IMG 7850

DSC 5868

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ សកម្មភាព​លេច​ធ្លោ​ជាច្រើននៃជំរំយុវជនឆ្នាំ ២០១៩