វិទ្យាស្ថាន​បច្ចេក​វិទ្យា​ Palompon ប្រ​ទេស​ហ្វីលីពីន​ក្លាយ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) – នៅ​ថ្ងៃ​ទី ២៨ ខែ​មីនា អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ព្រម​ទាំង​គណៈ​ប្រតិភូ​បាន​បំ​ពេញ​ទស្សនកិច្ច​ការ​ងារ​និង​បាន​ចុះ​ហត្ថលេខា​​​លើ​អនុ​ស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​វិទ្យា​ស្ថាន​ ​ Palompon នៃ​ប្រ​ទេស​ហ្វីលីពីន បាន​បើក​ចេញ​កាលានុវត្ត​អភិវឌ្ឍ​​ចីរភាព​សម្រាប់​សាកលវិទ្យាល័យ​ត្រាវិញ​។

anh tvu 003

គណៈ​ប្រតិភូ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​កិច្ច​ពិភាក្សា​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​និង​បុគ្គលិក​ជំ​នាញ​សំ​ខាន់ៗ​របស់​វិទ្យាស្ថាន​ Palompon ជុំ​វិញ​វិស័យ​ដែល​ភាគី​ទាំង​ពីរ​មាន​សក្តានុពល។

ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​លើ​ចំ​ណុច​មួយ​ចំ​នួន​ដូច​ជា៖ ផ្លាស់​ប្តូរ​ ​និង​សហការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​រវាង​គ្រូ​និង​និស្សិត ផ្លាស់​ប្តូរ​អ្នក​ជំ​នាញ​​ ​កម្មវិធី​​​វប្បធម៌​​ និងអភិវឌ្ឍ​សម​ភាព​​យេនឌ័រ។

ជា​មួយ​លទ្ធផល​​នៃ​កិច្ច​ពិភាក្សា​​នោះ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រាង​រួម​អភិវឌ្ឍ​ចីរភាព។ អ្នក​ស្រី​ ថាច់ ធី យ៉ឹន​ វាយ​តម្លៃ​ខ្ពស់​​ចំ​ពោះ​​បដិសណ្ឋារៈ​​របស់វិទ្យាស្ថាន​ Palompon បញ្ជាក់​នូវ​ការ​ជោគ​ជ័យ​ខាង​ដើម​ក្នុង​ទំ​នាក់​ទំ​នង​ល្អ​នៃ​អង្គ​ភាព​ទាំង​ពីរ។ ឱកាស​នេះ សាកលវិទ្យាល័យ​ត្រាវិញ​ក៏​បាន​អញ្ជើញថ្នាក់​ដឹក​នាំ​វិទ្យាស្ថាន Palompon មក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វិទ្យាស្ថាន​បច្ចេក​វិទ្យា​ Palompon ប្រ​ទេស​ហ្វីលីពីន​ក្លាយ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​ត្រាវិញ